ប្រធានាធិបតីបារាំង៖ រវាងកម្ពុជា និងបារាំងមានប្រវត្តិសាស្ត្ររួមគ្នាដ៏ជ្រាលជ្រៅដែលកំពុងតែរីកចម្រើនកាន់តែរឹងមាំថែមទៀត ក្នុងវិស័យថាមពល សុខាភិបាល ក៏ដូចជាវិស័យបេតិកភណ្ឌ

2026/04/09 08:40:34 am        129

ភ្នំពេញ៖ ឯកឧត្តម Emmanuel Macron ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង បានថ្លែងបញ្ជាក់ថា រវាងកម្ពុជា និងបារាំង យើងមានប្រវត្តិសាស្ត្ររួមគ្នាដ៏ជ្រាលជ្រៅ ដែលកំពុងតែរីកចម្រើនកាន់តែរឹងមាំថែមទៀត ក្នុងវិស័យថាមពល សុខាភិបាល ក៏ដូចជាវិស័យបេតិកភណ្ឌ ។

យោងតាមសេចក្តីថ្លែងការណ៍របស់ឯកឧត្តម Emmanuel Macron ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង បន្ទាប់ពីជំនួបពិភាក្សាជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅទីក្រុងប៉ារីស ប្រទេសបារាំងកាលពីថ្ៃទី៨ ខែមេសា ឆ្នាំ២០២៦នេះ។

ឯកឧត្តមប្រធានាធិបតីបានថ្លែងថា «សូមអរគុណចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់ការចូលរួមក្នុងកិច្ចប្រជុំកំពូលសុខភាពតែមួយ (One Health Summit) កាលពីម្សិលមិញនៅទីក្រុងលីយ៉ុង និងសម្រាប់ការពិភាក្សាផ្លាស់ប្តូរយោបល់រវាងយើងនៅថ្ងៃនេះ ក្នុងទីក្រុងប៉ារីស ។

ឯកឧត្តមបានបញ្ជាប់ថា រវាងកម្ពុជា និងបារាំង យើងមានប្រវត្តិសាស្ត្ររួមគ្នាដ៏ជ្រាលជ្រៅ ដែលកំពុងតែរីកចម្រើនកាន់តែរឹងមាំថែមទៀត ក្នុងវិស័យថាមពល សុខាភិបាល ក៏ដូចជាវិស័យបេតិកភណ្ឌ ។

ឯកឧត្តមបានបន្តថា តាមរយៈអង្គការហ្វ្រង់កូហ្វូនី (Francophonie) យើងក៏កំពុងបន្តដំណើរជាមួយគ្នាផងដែរ បន្ទាប់ពីកិច្ចប្រជុំកំពូលនៅ Villers-Cotterêts ក្នុងឆ្នាំ២០២៤ ការណាត់ជួបបន្ទាប់ត្រូវបានកំណត់ធ្វើឡើងនៅភ្នំពេញ ដែលនៅទីនោះ ខ្ញុំនឹងមានសេចក្តីសោមនស្សរីករាយក្នុងការទៅបំពេញទស្សនកិច្ចនាខែវិច្ឆិកា ។ នេះជាឱកាសបន្ថែមមួយទៀត ដើម្បីពង្រឹងចំណងមិត្តភាពដែលផ្សារភ្ជាប់ប្រទេសទាំងពីរ ឱ្យកាន់តែស្អិតរមួតខ្លាំងឡើង ។»

អត្ថបទដែលទាក់ទង

ប្រធានាធិបតីបារាំង៖ រវាងកម្ពុជា និងបារាំងមានប្រវត្តិសាស្ត្ររួមគ្នាដ៏ជ្រាលជ្រៅដែលកំពុងតែរីកចម្រើនកាន់តែរឹងមាំថែមទៀត ក្នុងវិស័យថាមពល សុខាភិបាល ក៏ដូចជាវិស័យបេតិកភណ្ឌ
2026/04/09 08:40:34 am        1
មន្រ្តីជំនាញក្រសួងអភិវឌ្ឍន៍ជនបទ ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្លូវជនបទ ចំនួន ៤ស្រុកក្នុងខេត្តបន្ទាយមានជ័យ
2026/04/09 08:09:50 am        1
សម្តេចមហារដ្ឋសភាធិការធិបតី អញ្ជើញចូលគោរពជូនពរសម្តេចអគ្គមហាពញាចក្រី និងសម្តេចធម្មវិសុទ្ធវង្សា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ
2026/04/09 07:59:35 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អនុប្រធានាធិបតីអាមេរិក នឹងដឹកនាំគណៈប្រតិភូទៅប៉ាគីស្ថាន ដើម្បីចរចាជាមួយអ៊ីរ៉ង់ នៅថ្ងៃសៅរ៍

2026/04/09 10:36:09 am
​មេដឹកនាំបក្សប្រឆាំងកោះតៃវ៉ាន់៖ដំណើរទស្សនកិច្ចនៅចិនដីគោកដើម្បីសាបព្រោះ«គ្រាប់ពូជនៃសន្តិភាព»
2026/04/09 10:33:30 am
​ព្រះខ័នរាជ រៀបចំរចនាសម្ព័ន្ធ និងនាំចូលកីឡាការិនីខ្មែរ-បរទេសជាច្រើន ត្រៀមលីគរដូវកាល
2026/04/09 10:30:31 am
​ប្រទេសបារាំង ប្រកាសពីការជំរុញថវិកាចំនួន ៣៦ ពាន់លានអឺរ៉ូ ដើម្បីធ្វើឲ្យប្រសើរឡើងវិញផ្នែកសព្វាវុធ
2026/04/09 10:13:12 am
​ប្រេងឡើងថ្លៃ ខណៈក្រុមវិនិយោគិននៅតែមានការប្រុងប្រយ័ត្នចំពោះបទឈប់បាញ់រអាមេរិក-អ៊ីរ៉ង់
2026/04/09 10:10:03 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/04/09 01:32:44 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/04/03 09:57:19 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/04/06 05:57:18 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/04/09 03:04:42 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am