ទីក្រុងលើទឹកអ៊ីតាលីអបអរ​ Venezia វិលត្រលប់មកក្របខណ្ឌកំពូល Serie A វិញ

2026/05/11 03:00:55 pm        171

ក្លិបបាល់ទាត់ Venezia FC បានរៀបចំពិធីអបអរយ៉ាងអធិកអធម កាល​ពី​ចុង​សប្តាហ៍​កន្លង​ទៅ​ប​ន្ទាប់​ពី​ក្រុមបានវិលត្រឡប់ទៅកាន់ក្របខណ្ឌកំពូលអ៊ីតាលី Serie A សាជាថ្មី។

តាមរយៈ​វីដេអូថតពីលើអាកាសដែលក្លិបបានបង្ហោះ គេឃើញកីឡាករ និងសមាជិក​ក្លិប​បាន​ជិះ​លើ​ទូក ​Gondola ពណ៌ក្រហមដ៏ធំមួយ ដង្ហែតាមប្រឡាយទឹកដ៏ល្បីនៃទីក្រុង Venice ខណៈអ្នក​គាំទ្រ​ជា​ច្រើន​បានជិះទូកតូចៗជុំវិញ ដោយគ្រវីទង់ និងច្រៀងអបអរសាទរយ៉ាងរំភើបរីករាយ។

ការ​អបអរនេះបានធ្វើឡើងតាមបណ្ដោយ Grand Canal មុន​បញ្ចប់​ដោយ​ពិធី​ជប់​លៀង​ដ៏​ធំ​មួយ​នៅ ​St Mark's Square ដែលជាតំបន់ទេសចរណ៍ដ៏ល្បីរបស់ទីក្រុងវេនីស។

Venezia FC បានវិលត្រឡប់មកកាន់ Serie A វិញភ្លាមៗ បន្ទាប់ពីធ្លាក់ចេញកាលពីរដូវកាលមុន ហើយ​ក្រុម​ក៏បានឈ្នះជើងឯក Serie B ផងដែរ ក្នុងដំណើរត្រឡប់​មក​វិញ​ដ៏​គួរ​​ឱ្យ​ចាប់​អារម្មណ៍​នេះ​។

ជោគជ័យរបស់ Venezia បានធ្វើឱ្យអ្នកគាំទ្រមានក្ដីសង្ឃឹមថា ក្រុមនឹងអាច​បន្ត​បង្ហាញ​សមត្ថភាព​ល្អ​នៅ​លីគកំពូលនៃបាល់ទាត់អ៊ីតាលីរដូវកាលក្រោយ៕ អត្ថបទ៖ នាង សុភាវុធ





អត្ថបទដែលទាក់ទង

កុមារជិត ១៣០នាក់ ចូលរួមប្រកួតតេក្វាន់ដូ WT ពានអគ្គកុងស៊ុលកូរ៉េប្រចាំខេត្តសៀមរាប ឆ្នាំ២០២៦
2026/06/08 03:42:54 pm        1
Eriksen ដួលសន្លប់លើទីលានម្ដងទៀត ខណៈដាណឺម៉ាកលុបចោលការ​ប្រកួតមិត្តភាព​ជាមួយអ៊ុយក្រែន
2026/06/08 03:26:02 pm        1
កម្ពុជា ត្រូវអ៊ុតលទ្ធផលជំនួបបញ្ចប់B មុនជួបអូស្ដ្រាលី ដើម្បីកំណត់កៅអីវគ្គ ១/២ ពាន U19 អាស៊ាន
2026/06/08 03:12:12 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រជាកសិករឥណ្ឌូនេស៊ី ត្រៀមខ្លួនរួចរាល់ក្នុងការសម្របខ្លួនតាមបាតុភូតអែល នីញ៉ូ

2026/06/09 10:29:15 pm
​គម្រោងផ្លូវថ្លៃបំផុតរបស់ឥណ្ឌាខិតទៅរកការប្រកួតប្រជែង ក្រោយពិធីបើកការដ្ឋានសាងសង់
2026/06/09 10:28:47 pm
​សម្តេចតេជោ ហ៊ុន សែន៖ យើងសម្រេចយកវិធីចរចា ដើម្បីចៀសវាងការចោទប្រកាន់ថាយើងបំពានកិច្ចព្រមព្រៀងឈប់បាញ់
2026/06/09 10:25:17 pm
​អ្នកនាំពាក្យសម្ដេច​តេជោ ច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃ
2026/06/09 09:58:11 pm
​វិនិយោគិនកូរ៉េ បាននិងកំពុងចាប់អារម្មណ៍អំពីការធ្វើធុរកិច្ចនៅកម្ពុជា
2026/06/09 09:48:03 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/06/09 03:36:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/05/16 04:57:00 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/05/31 01:24:06 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/06/09 01:13:28 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/06/03 04:56:36 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am