កីឡដ្ឋានបាល់ទាត់នៅក្រុង Philadelphia បង្ហាញស្មៅកូនកាត់ត្រៀមទទួលការប្រកួតបាល់ទាត់ពិភពលោក

2026/05/14 03:20:23 pm        321

ទីក្រុង Philadelphia រដ្ឋ Pennsylvania សហរដ្ឋអាមេរិក បានចាប់ផ្តើមការកែប្រែចុងក្រោយលើកីឡដ្ឋាន Lincoln Financial Field ដើម្បីត្រៀមធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ FIFA World Cup 2026។

កីឡដ្ឋានដែលជាទឹកដីរបស់ក្រុមបាល់ឱប០អាមេរិក Philadelphia Eagles កំពុងទទួលការកែប្រែទាំងផ្នែកបច្ចេកទេស និងការតុបតែងស្តង់ដារថ្មី ដើម្បីឆ្លើយតបទៅនឹងលក្ខខណ្ឌរបស់ FIFA។

ចំណុចសំខាន់នៃការកែប្រែនេះ គឺការដំឡើងស្មៅប្រភេទកូនកាត់ (Hybrid) ទំនើបថ្មី ដែលផ្សំឡើងពីស្មៅ Kentucky Bluegrass និងសរសៃសិប្បនិម្មិត ដើម្បីបង្កើនភាពរឹងមាំ និងអាចទ្រាំទ្រការប្រកួតកម្រិតខ្ពស់បាន។ លោក Tony Leonard អនុប្រធានផ្នែកគ្រប់គ្រងទីលានរបស់ Philadelphia Eagles បានឲ្យដឹងថា ប្រព័ន្ធស្មៅនេះត្រូវបានសាកល្បងរួចមកហើយក្នុងការប្រកួត Club World Cup ដើម្បីធានាគុណភាពសម្រាប់ព្រឹត្តិការណ៍ធំ។

ក្រៅពីការកែប្រែទីលាន FIFA ក៏បានអនុវត្តគោលការណ៍ “Clean Site” ដែលតម្រូវឲ្យដកចេញនូវស្លាកសញ្ញាពាណិជ្ជកម្ម និងអត្តសញ្ញាណ NFL ទាំងអស់ ដោយជំនួសវិញដោយការតុបតែង និងម៉ាកសញ្ញាផ្លូវការរបស់ World Cup។

លោក Frank Gumienny ប្រធានរៀបចំការប្រកួត Philly Soccer 2026 បានបញ្ជាក់ថា កីឡដ្ឋានកំពុងចូលទៅក្នុងដំណាក់កាល “Exclusive Window” ដែល FIFA នឹងគ្រប់គ្រងប្រតិបត្តិការទាំងស្រុង។

អ្នករៀបចំក៏មានទំនុកចិត្តថា ហេដ្ឋារចនាសម្ព័ន្ធទំនើប និងបទពិសោធន៍ទស្សនាកីឡានៅ Lincoln Financial Field នឹងអាចទាក់ទាញ បំពេញចិត្តអ្នកគាំទ្របាល់ទាត់ពីជុំវិញពិភពលោក។

លោកស្រី Meg Kane អគ្គនាយក Philadelphia Soccer 2026 បានលើកឡើងថា បរិយាកាសនៃកីឡដ្ឋានដែលតែងតែទទួលបានការវាយតម្លៃខ្ពស់សម្រាប់កីឡាបាល់ឱបអាមេរិក នឹងអាចបម្លែងទៅជាបទពិសោធន៍ដ៏អស្ចារ្យសម្រាប់អ្នកស្នេហាបាល់ទាត់ផងដែរ។

Philadelphia គឺទីក្រុងមួយក្នុងចំណោមទីក្រុងម្ចាស់ផ្ទះទាំង ១៦ នៅសហរដ្ឋអាមេរិក ម៉ិកស៊ិក និងកាណាដាដែលត្រូវទទួលការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026៕ អត្ថបទ៖នាង សុភាវុធ

អត្ថបទដែលទាក់ទង

កុមារជិត ១៣០នាក់ ចូលរួមប្រកួតតេក្វាន់ដូ WT ពានអគ្គកុងស៊ុលកូរ៉េប្រចាំខេត្តសៀមរាប ឆ្នាំ២០២៦
2026/06/08 03:42:54 pm        1
Eriksen ដួលសន្លប់លើទីលានម្ដងទៀត ខណៈដាណឺម៉ាកលុបចោលការ​ប្រកួតមិត្តភាព​ជាមួយអ៊ុយក្រែន
2026/06/08 03:26:02 pm        1
កម្ពុជា ត្រូវអ៊ុតលទ្ធផលជំនួបបញ្ចប់B មុនជួបអូស្ដ្រាលី ដើម្បីកំណត់កៅអីវគ្គ ១/២ ពាន U19 អាស៊ាន
2026/06/08 03:12:12 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រជាកសិករឥណ្ឌូនេស៊ី ត្រៀមខ្លួនរួចរាល់ក្នុងការសម្របខ្លួនតាមបាតុភូតអែល នីញ៉ូ

2026/06/09 10:29:15 pm
​គម្រោងផ្លូវថ្លៃបំផុតរបស់ឥណ្ឌាខិតទៅរកការប្រកួតប្រជែង ក្រោយពិធីបើកការដ្ឋានសាងសង់
2026/06/09 10:28:47 pm
​សម្តេចតេជោ ហ៊ុន សែន៖ យើងសម្រេចយកវិធីចរចា ដើម្បីចៀសវាងការចោទប្រកាន់ថាយើងបំពានកិច្ចព្រមព្រៀងឈប់បាញ់
2026/06/09 10:25:17 pm
​អ្នកនាំពាក្យសម្ដេច​តេជោ ច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃ
2026/06/09 09:58:11 pm
​វិនិយោគិនកូរ៉េ បាននិងកំពុងចាប់អារម្មណ៍អំពីការធ្វើធុរកិច្ចនៅកម្ពុជា
2026/06/09 09:48:03 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/06/09 03:36:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/05/16 04:57:00 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/05/31 01:24:06 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/06/09 01:13:28 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/06/03 04:56:36 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am