ជប៉ុនអំពាវនាវឱ្យសហរដ្ឋអាមេរិក និងចិន មានទំនាក់ទំនងល្អ​​​ដើម្បីរួមចំណែកដល់ស្ថិរភាព​សកល

2026/05/15 12:43:26 pm        92

​អ្នកនាំពាក្យរាជ​រដ្ឋាភិបាលជប៉ុន លោក Minoru Kihara បានប្រាប់ក្រុម​អ្នកសារ​ព័ត៌មាននៅថ្ងៃសុក្រ ១៥ ឧសភានេះ ថា ជប៉ុនកំពុងតាមដានកិច្ចប្រជុំរវាងសហរដ្ឋអាមេរិក និងចិន ដោយមានការចាប់អារម្មណ៍យ៉ាងខ្លាំង ហើយថាវាជារឿងសំខាន់ដែលទំនាក់ទំនងនេះ «រួមចំណែកដល់ស្ថិរភាពនៃសហគមន៍អន្តរជាតិ»។​

ការអត្ថាធិប្បាយ​នេះកើតឡើង ខណៈប្រធានាធិបតីអាមេរិក លោក Donald Trump និងលោក Xi Jinping របស់ប្រទេសចិន កំពុង​​ជួបគ្នាបន្តទៀត​នៅថ្ងៃសុក្រនេះ ​ ជាថ្ងៃទី២​​ ដើម្បីបញ្ចប់ដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃ ដែលផ្ដោត​លើ​​កិច្ចព្រមព្រៀងពាណិជ្ជកម្ម និងបញ្ហា​​ជាច្រើនទៀត។

លោក Trump កំពុងស្ថិតក្នុងដំណើរទស្សនកិច្ចលើកដំបូងរបស់ប្រធានាធិបតីអាមេរិកទៅកាន់ប្រទេសចិន ដែលជាគូប្រជែងយុទ្ធសាស្ត្រ និងសេដ្ឋកិច្ចដ៏សំខាន់របស់អាមេរិក ចាប់តាំងពីដំណើរទស្សនកិច្ចចុងក្រោយរបស់លោក​​​កាលពីឆ្នាំ ២០១៧ ហើយកំពុងស្វែងរកលទ្ធផលគាប់ប្រសើរ ដែលអាចជួយ​បង្កើន​​​ប្រជាប្រិយ៍ភាព​​របស់​លោក មុនការបោះឆ្នោតពាក់កណ្តាលអាណត្តិដ៏សំខាន់។

កិច្ចប្រជុំកំពូលនេះមានគោលបំណងបន្ត​​ការព្រមព្រៀង​ផ្អាក​ការដំឡើងពន្ធ​​ពាណិជ្ជកម្មដ៏ផុយស្រួយមួយ ដែលបានធ្វើឡើងនៅពេលមេដឹកនាំទាំងពីរបានជួបគ្នាចុងក្រោយកាលពី​​ខែតុលា ​នៅកូរ៉េខាងត្បូង​ហើយលោក Trump បានផ្អាកការដំឡើង​ពន្ធបីខ្ទង់លើទំនិញចិន ហើយលោក Xi បានដកការរឹតត្បិត​លើ​​ការផ្គត់ផ្គង់រ៉ែដ៏កម្រដ៏សំខាន់ទូទាំងពិភពលោក៕


អត្ថបទដែលទាក់ទង

ការខូចខាតធ្ងន់ធ្ងរ បានកើតឡើងនៅទីក្រុងភាគខាងត្បូង Tyre ប្រទេសលីបង់ ក្រោយការវាយប្រហាររបស់អ៊ីស្រាអែល
2026/06/14 12:57:50 pm        2
អ៊ីស្រាអែលសម្លាប់មនុស្ស ៣នាក់នៅហ្កាហ្សា ធ្វើឲ្យចំនួនមនុស្សស្លាប់ក្រោយបទឈប់បាញ់កើនឡើងដល់ ៩៨៣នាក់
2026/06/14 12:41:47 pm        2
កងទ័ពអាកាស ៥នាក់ស្លាប់ ក្នុងហេតុការណ៍ធ្លាក់យន្តហោះយោធានៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/06/14 12:39:38 pm        2

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សមាគមអតីតយុទ្ធជន កំពង់ឆ្នាំង ប្រគល់ថវិកាបេឡាមរណៈសង្គ្រោះ ១២លានរៀល ជូនសមាជិក ៣គ្រួសារ

2026/06/14 01:13:31 pm
​សំណុំរឿងសាច់បង្កកជាង ២០០តោន នាំមកពីថៃចូលដល់ដៃតុលាការហើយ
2026/06/14 01:07:06 pm
​ការខូចខាតធ្ងន់ធ្ងរ បានកើតឡើងនៅទីក្រុងភាគខាងត្បូង Tyre ប្រទេសលីបង់ ក្រោយការវាយប្រហាររបស់អ៊ីស្រាអែល
2026/06/14 12:57:50 pm
​សម្ដេចធិបតី៖គិតត្រឹមខែមេសាឆ្នាំនេះយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន ២៧,១ម៉ឺននាក់ទទួលបានការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ
2026/06/14 12:56:13 pm
​អ៊ីស្រាអែលសម្លាប់មនុស្ស ៣នាក់នៅហ្កាហ្សា ធ្វើឲ្យចំនួនមនុស្សស្លាប់ក្រោយបទឈប់បាញ់កើនឡើងដល់ ៩៨៣នាក់
2026/06/14 12:41:47 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/06/14 02:45:03 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/05/16 04:57:00 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/06/12 12:06:50 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/06/12 02:23:46 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/06/11 12:48:06 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am