និស្សិតសិក្សាជំនាញ ស្វែងយល់តាមបណ្តាក្រុមហ៊ុន/សហគ្រាស និងការស្វែងរកឱកាសការងារ

2026/05/15 03:10:20 pm        348

និស្សិតសិក្សាជំនាញផ្នែកគណនេយ្យ សវកម្ម និងពន្ធដារ បានចាត់ទុកព្រឹត្តិការណ៍ស្ដីពីអាជីពការងារ គណនេយ្យ សវនកម្ម និង ពន្ធដារ គឺជាមានសារៈសំខាន់ណាស់ ក្នុងការសិក្សាស្វែងយល់បង្កើនចំណេះដឹងបន្ថែមលើកាលានុវត្តភាពថ្មីៗ និងក៏ជាឱកាសក្នុងការ ស្វែងរកការងារ ខណៈដែលកំពុងទទួលបាននូវបរិយាកាសវិនិយោគថ្មីៗបន្ថែម។

និស្សិតមកពីវិទ្យាស្ថាន និងសាកលវិទ្យាល័យផ្សេងៗ ក្នុងរាជធានីភ្នំពេញ លើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន ក្នុងសន្និសីទស្តីពីអាជីពផ្នែកគណនេយ្យ សវនកម្ម និងពន្ធដារឆ្នាំ២០២៦​ ដែលរៀបចំដោយខេមអេដ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ ២០២៦ នេះថា កម្ពុជាគឺជាប្រទេសមួយដែលកំពុងមានការអភិវឌ្ឍរីកចម្រើន ជាពិសេសបាននិងកំពុងស្រូបយកការវិនិយោគជាបន្ត បន្ទាប់ ដែលធ្វើឱ្យកម្ពុជាមានតម្រូវការលើវិស័យការងារពីមួយឆ្នាំទៅមួយឆ្នាំកាន់ច្រើន មិនថាការងារជំនាញ ឬការងារដែលធ្វើដោយ កំលាំងនោះឡើយ ពោលគឺកម្ពុជាមានតម្រូវការលើវិស័យការងារមានគ្រប់ផ្នែក និងកម្រិត។

និស្សិតទាំងអស់នោះលើកឡើងបន្ថែមថា ស្របពេលការវិវត្តន៍រីកចម្រើន ពួកគាត់បាននិងកំពុងយកចិត្តទុករៀនសូត្រ ឱ្យក្លាយ ទៅជាធនធានពូកែរបស់កម្ពុជា ដើម្បីចូលរួមនៅក្នុងវិស័យការងារ លើកកម្ពស់ដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម ជាក់ស្តែងតាម រយៈព្រឹត្តិការណ៍នេះ ពិតជាមានសារៈសំខាន់ណាស់សម្រាប់ពួកគាត់ ដែលស្ថិតនៅក្នុងវ័យសិក្សា ដើម្បីក្រេបយកនូវចំណេះដឹង និង កាលានុវត្តភាពថ្មីៗបន្ថែម តាមរយៈពិព័រណ៍របស់ក្រុមហ៊ុន/សហគ្រាស ដើម្បីបានសិក្សាស្វែងយល់ លើកិច្ចដំណើរការរបស់ក្រុមហ៊ុន នីមួយៗនៅកម្ពុជា សម្រាប់ជាពុទ្ធិពង្រីកចំណេះឱ្យកាន់តែមានសក្តានុពល ដើម្បីឈានទៅចូលរួមក្នុងវិស័យការងារ។

 

ទាក់និងការសិក្សាជំនាញនេះដែរ, លោក ខេស៊ី បាណេត ទីប្រឹក្សាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជានាយកខេមអេដ លើក ឡើងថា កម្ពុជាគឺជាប្រទេសដែលមានមូលដ្ឋានវិនិយោគ និងសេដ្ឋកិច្ចរឹងមាំ និងបានបង្កើតនូវទំនុកដល់អ្នកវិនិយោគទាំងឡាយ មក បណ្តាក់ទុនវិនិយោគលើវិស័យផ្សេងៗជាបន្តបន្ទាប់ ក្នុងនោះចំពោះធនធានមនុស្ស, កម្ពុជាកំពុងបង្កើតធនធានលើផ្នែកគណនេយ្យ សវនកម្ម និងពន្ធដារ បានកំពុងដើរលើផ្លូវត្រូវ និងជាកម្មវត្ថុដ៏សំខាន់ សម្រាប់ឆ្លើយតបទៅនិងតម្រូវការទីផ្សារការងារ ជាក់ស្តែង ព្រឹត្តិការណ៍នេះជាដើម គឺជាការបើកផ្លូវឱ្យនិស្សិតបានយល់អំពីខ្សែច្រវាក់ផលិតកម្ម និងក៏ជាការស្វែងរកឱកាសការងារពីបណ្តាក្រុម ហ៊ុន សហគ្រាស និងឧស្សាហកម្មផ្សេងៗ ខណៈដែលរាជរដ្ឋាភិបាលបាននិងកំពុងលើកកម្ពស់ដល់អ្នកចំណាកស្រុក ដែលវិលមក មាតុភូមិវិញ ក៏ដូចជានិស្សិត និងអ្នកដែលមានជំនាញផ្សេងៗចូលរួមក្នុងវិស័យការងារ៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

សម្តេចតេជោ ហ៊ុន សែន៖ យើងសម្រេចយកវិធីចរចា ដើម្បីចៀសវាងការចោទប្រកាន់ថាយើងបំពានកិច្ចព្រមព្រៀងឈប់បាញ់
2026/06/09 10:25:17 pm        1
អ្នកនាំពាក្យសម្ដេច​តេជោ ច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃ
2026/06/09 09:58:11 pm        2
វិនិយោគិនកូរ៉េ បាននិងកំពុងចាប់អារម្មណ៍អំពីការធ្វើធុរកិច្ចនៅកម្ពុជា
2026/06/09 09:48:03 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រជាកសិករឥណ្ឌូនេស៊ី ត្រៀមខ្លួនរួចរាល់ក្នុងការសម្របខ្លួនតាមបាតុភូតអែល នីញ៉ូ

2026/06/09 10:29:15 pm
​គម្រោងផ្លូវថ្លៃបំផុតរបស់ឥណ្ឌាខិតទៅរកការប្រកួតប្រជែង ក្រោយពិធីបើកការដ្ឋានសាងសង់
2026/06/09 10:28:47 pm
​សម្តេចតេជោ ហ៊ុន សែន៖ យើងសម្រេចយកវិធីចរចា ដើម្បីចៀសវាងការចោទប្រកាន់ថាយើងបំពានកិច្ចព្រមព្រៀងឈប់បាញ់
2026/06/09 10:25:17 pm
​អ្នកនាំពាក្យសម្ដេច​តេជោ ច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃ
2026/06/09 09:58:11 pm
​វិនិយោគិនកូរ៉េ បាននិងកំពុងចាប់អារម្មណ៍អំពីការធ្វើធុរកិច្ចនៅកម្ពុជា
2026/06/09 09:48:03 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/06/09 03:36:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/05/16 04:57:00 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/05/31 01:24:06 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/06/09 01:13:28 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/06/03 04:56:36 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am