Pro Esports ប្ដេជ្ញាស្វែងរកលទ្ធផលល្អលើឆាកអន្ដរជាតិ ក្រោយគ្រងជើងឯក MPL លើកដំបូង

2026/05/18 11:23:39 am        227

ក្រុមកីឡាអេឡិចត្រូនិក Pro Esports បានប្ដេជ្ញាបន្ដការខំប្រឹងត្រៀមប្រកួតប្រជែងលើឆាកអន្ដរជាតិ បន្ទាប់ពីសម្រេចគោលដៅលើកពាន MPL Cambodia លើកដំបូង បន្ទាប់ពីរងបរាជ័យ ៦រដូវកាលជាប់គ្នា។ នេះបើតាមការលើកឡើងរបស់ស្ថាបនិក និងជាប្រធានក្រុមលោក អ៊ឹង ស៊ីវឈន់។

Pro Esports បានគ្រងជើងឯកព្រឹត្តិការណ៍កីឡាអេឡិចត្រូនិកដ៏ធំ MPM Cambodia រដូវកាលទី១០ បន្ទាប់ពីយកឈ្នះក្រុម Galaxy Legends ក្នុងវគ្គផ្ដាច់ព្រ័ត្រ(Grand Final)ដោយលទ្ធផល ៤-០ ។ នេះគឺជាលទ្ធផលស្ទើរមិនគួរឲ្យជឿមួយ ដ្បិតកាលពីវគ្គ Upper Bracket Final ក្រុម Galaxy Legends បានយកឈ្នះ Pro Esports ដាច់ ៣-០។

លោក អ៊ឹង ស៊ីវឈន់ បានបង្ហាញមោទនភាព ក្រោយការទន្ទឹងរង់ចាំ ៧រដូវកាល ទើបអាចសម្រេចគោលដៅគ្រងជើងឯកលើកដំបូង ហើយលោកនឹងបានប្ដេជ្ញានឹងបន្ដពង្រឹងក្រុមឲ្យបានកាន់តែល្អ សម្រាប់ការត្រៀមចូលរួមព្រឹត្តិការណ៍លំដាប់ពិភពលោក MSC ឆ្នាំ២០២៦ នាពេលខាងមុខ ក៏ដូចជាត្រៀមការពារជើងឯក នារដូវកាលថ្មីផងដែរ។

ទន្ទឹមនឹងការប្រកួតដ៏កក្រើក ជាមួយការបន្ថែមនូវរស់ជាតិថ្មី មានទាំងក្រុមជើងឯកកម្រិតយុវជន និងក្រុមជើងឯកផ្នែកនារី លេងទល់ក្រុមខ្លាំងៗ ក្នុងក្របខណ្ឌ MPL រដូវកាលនេះ ឯកឧត្តម លន់ សាមឌី បានវាយតម្លៃខ្ពស់ ចំពោះសញ្ញាណវិជ្ជមានជាច្រើន ដែលកើតចេញពីការប្រកួតរដូវកាលទី១០ ហើយលោកក៏បានប្ដេជ្ញា និងលើកទឹកចិត្តដល់ក្រុមជើងឯក ឲ្យបន្ដការខំប្រឹង ដើម្បីត្រៀមលក្ខណៈកាន់តែល្អក្នុងការប្រកួតពានអន្ដរជាតិផងដែរ។

សរុបលទ្ធផលការប្រកួត MPL Cambodia រដូវកាលទី១០ ក្រៅពីក្រុម Pro Esports ដែលបានគ្រងជើងឯក ក្រោយឆ្លងកាត់ការប្រកួតសរុប ១២លើក ស្គាល់បរាជ័យតែម្ដង គឺមានក្រុម Galaxy Legends ទទួលបានចំណាត់ថ្នាក់លេខ២ គ្រាដែលក្រុមជើងឯកឆ្នាំចាស់ CFU Gaming ទទួលបានត្រឹមចំណាត់ថ្នាក់លេខ៣ និងក្រុម Vigor Apex ទទួលបានចំណាត់ថ្នាក់លេខ៤ គ្រាដេលក្រុម Valhalla និង Team Flash KH ឈរចំណាត់ថ្នាក់លេខ៥ និងលេខ៦៕ អត្ថបទ លី ឈុនឡា

អត្ថបទដែលទាក់ទង

កុមារជិត ១៣០នាក់ ចូលរួមប្រកួតតេក្វាន់ដូ WT ពានអគ្គកុងស៊ុលកូរ៉េប្រចាំខេត្តសៀមរាប ឆ្នាំ២០២៦
2026/06/08 03:42:54 pm        1
Eriksen ដួលសន្លប់លើទីលានម្ដងទៀត ខណៈដាណឺម៉ាកលុបចោលការ​ប្រកួតមិត្តភាព​ជាមួយអ៊ុយក្រែន
2026/06/08 03:26:02 pm        1
កម្ពុជា ត្រូវអ៊ុតលទ្ធផលជំនួបបញ្ចប់B មុនជួបអូស្ដ្រាលី ដើម្បីកំណត់កៅអីវគ្គ ១/២ ពាន U19 អាស៊ាន
2026/06/08 03:12:12 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រជាកសិករឥណ្ឌូនេស៊ី ត្រៀមខ្លួនរួចរាល់ក្នុងការសម្របខ្លួនតាមបាតុភូតអែល នីញ៉ូ

2026/06/09 10:29:15 pm
​គម្រោងផ្លូវថ្លៃបំផុតរបស់ឥណ្ឌាខិតទៅរកការប្រកួតប្រជែង ក្រោយពិធីបើកការដ្ឋានសាងសង់
2026/06/09 10:28:47 pm
​សម្តេចតេជោ ហ៊ុន សែន៖ យើងសម្រេចយកវិធីចរចា ដើម្បីចៀសវាងការចោទប្រកាន់ថាយើងបំពានកិច្ចព្រមព្រៀងឈប់បាញ់
2026/06/09 10:25:17 pm
​អ្នកនាំពាក្យសម្ដេច​តេជោ ច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃ
2026/06/09 09:58:11 pm
​វិនិយោគិនកូរ៉េ បាននិងកំពុងចាប់អារម្មណ៍អំពីការធ្វើធុរកិច្ចនៅកម្ពុជា
2026/06/09 09:48:03 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/06/09 03:36:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/05/16 04:57:00 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/05/31 01:24:06 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/06/09 11:48:09 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/06/03 04:56:36 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am