ទេសចរ៖ បរិស្ថានធម្មជាតិស្រស់ស្អាតរបស់កម្ពុជាបានរួមចំណែកខ្លាំងទាក់ទាញទេសចរអន្តរជាតិ

2026/06/05 03:14:44 pm        124

ខណៈថ្ងៃនេះ កម្ពុជា ប្រារព្ធទិវាបរិស្ថានជាតិ និងពិភពលោក ៥ មិថុនា, បណ្តា​ភ្ញៀវទេសចរ​អន្តរជាតិបានទទួលស្គាល់ថា កម្ពុជាជាប្រទេសមានបរិស្ថានធម្មជាតិបៃតងស្រស់ស្អាត អនាម័យ សោភ័ណភាព ខ្យល់អាកាសបរិសុទ្ធ មានសុវត្ថិភាព និងមានភាព​ទាក់ទាញ​ខ្លាំង​ក្នុង​ការ​ស្នាក់​នៅ​ដើរ​ទស្សនាកម្សាន្ត។

ទេសចរអន្តរជាតិ បានថ្លែងប្រាប់BTV នៅថ្ងៃទី៥ ខែមិថុនា នេះថា ការមកទស្សនាកម្ពុជា នៅក្នុង​អំឡុងពេលនេះ គឺគេចង់មកទទួលយកពិសោធន៍ការដើរកម្សាន្ត ការស្នាក់នៅ នៅប្រទេស​ដែល​មានបរិស្ថានធម្មជាតិស្រស់ស្អាតល្អបំផុតនៅក្នុងពិភពលោក។ គេមើលឃើញថា កម្ពុជា​មាន​ការ​អភិវឌ្ឍ ការរៀបចំតាំងពីទីក្រុងរហូតដល់ជនបទឱ្យមានបរិស្ថាតស្រស់ស្អាត ទេសភាពបៃតង អនាម័យ មានសុវត្ថិភាព ស្ងប់ស្ងាត់ នេះគឺពិតជាមានភាពទាក់ទាញខ្លាំង និងចង់មកទស្សនាកម្ពុជាម្តងហើយ ម្តងទៀត ពិសេសនៅក្នុងរដូវកាលទេសចរណ៍បៃតង។

បណ្តាភ្ញៀវទេសចរអន្តជាតិ ក៏បានណែនាំឲ្យទេសចរអន្តរជាតិ នាំគ្នាមកទស្សនាកម្ពុជា នៅក្នុងរដូវទេសចរណ៍បៃតងនេះដែរ ដើម្បីទស្សនាពីស្ថានភាពពិតជាក់ស្តែង ខណៈកម្ពុជាត្រូវបានគេទទួលស្គាល់ជាសកល នៅក្នុងបញ្ជីទេសចរណ៍បៃតងប្រចាំឆ្នាំ២០២៦ របស់ទស្សនាវដ្តី Wanderlust Magazine ហើយតាមការសិក្សាស្រាវជ្រាវរបស់ U.S. News & World Report ក៏បានចាត់ថ្នាក់កម្ពុជា ជាប្រទេសដែលមានបរិស្ថានធម្មជាតិល្អបំផុតលេខ១ នៅលើពិភពលោក នៅឆ្នាំ២០២៦ លើកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ដែលបានថែរក្សាតុល្យភាពយ៉ាងល្អរវាងការអភិវឌ្ឍ និងការការពារបរិស្ថាន ក្នុងនោះមានការគ្រប់គ្រងបរិស្ថាន ខ្យល់អាកាសល្អ ការគ្រប់គ្រងធនធានធម្មជាតិ និងការអភិរក្សជីវៈចម្រុះប្រកបដោយនិរន្តភាព។

សូមបញ្ជាក់ថា ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ឆ្នាំ២០២៦នេះ ប្រារព្ធក្រោមប្រធានបទ «សំណល់សូន្យ» ហើយទិវានេះប្រារព្វក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីបរិស្ថាន និងជំរុញចលនាប្រជាពលរដ្ឋព្រះសង្ឃ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ សិស្ស និស្សិត និងសាធារណជនទាំងអស់ចូលរួមឱ្យបានផុសផុល ក្នុងកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងសំរាម ប្លាស្ទិក និងសំណល់រឹង ដើម្បីរួមគ្នាការពារភពផែនដី ឱ្យមានភាពស្អាត បៃតង និងចីរភាព ជាឧត្តមប្រយោជន៍ដល់សង្គម និងមនុស្សជាតិគ្រប់ជំនាន់៕ អត្ថបទ៖ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

សាខាសមាគមសិស្សនិស្សិតបញ្ញវន្តក្មេងវត្តខណ្ឌព្រែកព្នៅ បានចូលរួមផ្សព្វផ្សាយផែនការអាជីព និងការជ្រើសរើសជំនាញសិក្សា
2026/06/05 06:50:00 pm        1
យុវជន០២នាក់ជាសិស្សរងរបួសធ្ងន់ធ្ងរ ក្រោយគ្រោះថ្នាក់ចរាចរណ៍ រថយន្តបុកពីមុខយ៉ាងពេញទំហឹង
2026/06/05 06:45:47 pm        2
ផ្លូវបេតុងអាមេ ១ខ្សែ ប្រវែង ១០០០ម៉ែត្រ នៅក្រុងតាខ្មៅ ត្រូវបានបើកការដ្ឋានសាងសង់
2026/06/05 06:20:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Macron គាំទ្រការចរចាដោយផ្ទាល់រវាងអ៊ុយក្រែន និងរុស្ស៊ី ដើម្បីឈានដល់កិច្ចព្រមព្រៀងសន្តិភាព

2026/06/05 06:57:58 pm
​UN អំពាវនាវរកជំនួយទ្វេដងដល់ជិត ៦៤០លានដុល្លារ សម្រាប់​លីបង់ អំឡុងសង្គ្រាមអ៊ីស្រាអែល
2026/06/05 06:55:59 pm
​កងទ័ពអ៊ីស្រាអែលព្រមានពីការវាយប្រហារជិតកើត​មាន​ លើ​ក្រុមហេសបូឡា នៅទីក្រុង​ Sarafand របស់​លីបង់
2026/06/05 06:53:44 pm
​លោក Rubio បញ្ជាក់ជាថ្មី អំពីការគាំទ្ររបស់អាមេរិក ចំពោះរដ្ឋាភិបាលរបស់ប្រទេសបូលីវី
2026/06/05 06:51:53 pm
​សាខាសមាគមសិស្សនិស្សិតបញ្ញវន្តក្មេងវត្តខណ្ឌព្រែកព្នៅ បានចូលរួមផ្សព្វផ្សាយផែនការអាជីព និងការជ្រើសរើសជំនាញសិក្សា
2026/06/05 06:50:00 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/06/05 07:27:16 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/05/16 04:57:00 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/05/31 01:24:06 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/06/05 12:02:19 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/06/03 04:56:36 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am