កម្មវិធី ធីវ៉េត រៀនដោយឥតគិតថ្លៃរបស់រដ្ឋ ទទួលបានការចុះឈ្មោះ ដើម្បីរៀន មានចំនួនកើន ឡើងដល់ជាង ២៧ម៉ឺននាក់

2026/06/09 05:11:59 pm        74

គិតចាប់ពីការដាក់ឱ្យដំណើរការកម្មវិធីបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET 1,5M) ដោយឥតគិតថ្លៃរបស់រាជរដ្ឋាភិបាលកម្ពុជា កាលពីចុងឆ្នាំ២០២៣ រហូតត្រឹមត្រីមាសទី១ ឆ្នាំ២០២៦នេះ ទទួលបានការចុះឈ្មោះពីប្រជាពលរដ្ឋដើម្បីរៀនជំនាញផ្សេងៗគ្នាចំនួនសរុបជាង ២៧ម៉ឺននាក់។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅក្នុងសន្និសីទសារព័ត៍មានស្តីពី ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ឆ្នាំ២០២៦ កាលពីថ្ងៃទី៨ ខែមិថុនាកន្លងទៅ បានមានប្រសាសន៍ឱ្យដឹងថា កម្មវិធីការបណ្តុះបណ្តាលជំនាញ ធីវ៉េត ១,៥លាននាក់នេះ គឺកំពុងមានប្រជាប្រិយ៍ភាព ហើយបើគិតចាប់តាំងពីឆ្នាំ២០២៤ ក្រោយប្រកាសបើកបវេសនកាល រហូតត្រឹមត្រីមាសទី១ ឆ្នាំ២០២៦នេះ ប្រជាពលរដ្ឋដែលបានចុះឈ្មោះដើម្បីរៀនជំនាញមានចំនួនប្រមាណជាង ២៧ម៉ឺននាក់។ ក្នុងនោះ យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ជាច្រើនម៉ឺននាក់បានចាកចេញពីភាពក្រីក្រ ដោយសារការរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ។

លោកបានបញ្ជាក់ថា កម្មវិធីបណ្តុះបណ្តាលជំនាញ ធីវ៉េត គឺជាផ្លូវដើម្បីឱ្យប្រជាពលរដ្ឋមានជីវភាពកាន់តែប្រសើរដល់ការបណ្តុះបណ្តាលជំនាញ មានលក្ខណៈជាក់ស្តែង អនុវត្តនិយមជាជាងទ្រឹស្តី ហើយបន្ថែមពីនេះក៏មានការបណ្តុះបណ្តាលជំនាញផងដែរ ដើម្បីបន្ថែមការយល់ដឹងនិងងាយស្រួលក្នុងពេលចេញទៅបំពេញការងារ។ លោកបន្ថែមទៀតថា ធីវ៉េត គឺជាស្ពានចម្លងមួយដែលប្រែក្លាយកម្លាំងពលកម្មអតិពលកម្ម ឱ្យទៅជាធនធានជំនាញពិតប្រាកដ ឬអ្នកបច្ចេកទេស ដែលមានសក្តានុពលបំផុតសម្រាប់តម្រូវការទីផ្សារការងារដ៏សម្បូរបែបដោយចូលរួមចំណែកកនុងការកែប្រែជីវភាពរស់នៅឱ្យកាន់តែល្អប្រសើរ កាត់បន្ថយភាពក្រីក្រ ភាពគ្មានការងារ និងដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិក្នុងពេលបច្ចុប្បន្ន និងទៅអនាគត។

ពាក់ព័ន្ធការលើកឡើងខាងលើនេះ ក្រុមយុវជនដែលកំពុងទទួលការបណ្តុះបណ្តាលជំនាញផ្សេងៗគ្នានៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) បាននិយាយឱ្យដឹងស្រដៀងគ្នាថា តាមរយៈកម្មវីធីបណ្តុះបណ្តាលជំនាញនេះ ពិតជាមានសារៈសំខាន់ណាស់ និងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ពួកគាត់ ពីព្រោះថា ក្រៅពីការសិក្សាដោយឥតគិតថ្លៃ គឺមានថ្នាក់រៀនស្អាត សម្ភារៈប្រើប្រាស់គ្រប់គ្រាន់ ជាពិសេសមានការយកចិត្តទុកដាក់ពីគ្រូបង្រៀនគ្រប់ពេលទាំងអស់ ចាប់តាំងពីថ្ងៃចាប់ផ្តើមរហូតមកដល់សព្វថ្ងៃនេះ។

សូមបញ្ជាក់ថា កម្មវិធីបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET 1,5M) ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានកំណត់យកមុខជំនាញក្នុងវិស័យអាទិភាពចំនួន១០ រួមមាន៖ សំណង់ , អគ្គិសនីនិងថាមពល , បរិក្ខាត្រជាក់និងកម្តៅ ,ទេសចរណ៍ , មេកានិកទូទៅ/មេកានិករថយន្ត , សេវាកម្ម , កសិកម្ម និងកសិ-ឧស្សាហកម្ម , កម្មន្តសាល , អេឡិចត្រូនិច និងធុរកិច្ចនិងព័ត៌មានវិទ្យា៕ អត្ថបទ៖ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

កូនឈើចម្រុះចំនួន ១២,៣៧៥ដើម ត្រូវបានអាជ្ញាធរជាតិអប្សរាចែកចាយ​ដោយឥតគិត​ថ្លៃពីថ្ងៃទី១ ដល់ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦
2026/06/09 05:22:40 pm        1
កសិករដាំដុះបន្លែ កំពុងជំរុញផលិតកម្ម ដើម្បីពង្រឹងភាពធន់ផ្នែកសេដ្ឋកិច្ច និង​កាត់​បន្ថយ​ការ​ពឹង​ផ្អែក​លើការនាំចូល
2026/06/09 05:17:53 pm        1
កម្មវិធី ធីវ៉េត រៀនដោយឥតគិតថ្លៃរបស់រដ្ឋ ទទួលបានការចុះឈ្មោះ ដើម្បីរៀន មានចំនួនកើន ឡើងដល់ជាង ២៧ម៉ឺននាក់
2026/06/09 05:11:59 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Netanyahu ៖ អ៊ីស្រាអែលនឹងឆ្លើយតបដោយកម្លាំង បើសិនជាអ៊ីរ៉ង់ហ៊ានវាយប្រហារម្តងទៀត

2026/06/09 06:11:13 pm
​របាយការណ៍៖ ជម្លោះពិភពលោក បាន​ឡើង​ដល់កម្រិតខ្ពស់​បំផុត នៅឆ្នាំ២០២៥
2026/06/09 06:09:03 pm
​ប្រមុខ WHO ស្នើសុំឲ្យអ៊ូហ្គង់ដា ពិចារណាឡើងវិញការបិទព្រំដែន ដោយសារជំងឺអេបូឡា
2026/06/09 06:07:01 pm
​មនុស្សយ៉ាងហោច ១១នាក់ ស្លាប់ ក្រោយទូកអន្តោប្រវេសន៍លិចនៅជិតប្រទេសម៉ាល់តា
2026/06/09 06:01:50 pm
​ចិន៖ បម្រាម​នាំចេញទំនិញ​ប្រើប្រាស់​បាន ២ផ្លូវ​ គឺ​ចង់​​បញ្ឈប់បំណង​​​ធ្វើយោធូនីយកម្ម​ឡើងវិញរបស់ជប៉ុន
2026/06/09 05:41:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/06/09 03:36:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/05/16 04:57:00 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/05/31 01:24:06 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/06/09 07:07:20 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/06/03 04:56:36 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am