នៅដើមខែមិថុនា ឆ្នាំ២០២៦ គឺចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៨ អាជ្ញាធរជាតិអប្សរាបានចែកចាយកូនឈើសរុប ចំនួន ១២,៣៧៥ ដើម ជូនស្ថាប័នរដ្ឋ ឯកជន និងប្រជាពលរដ្ឋ ដើម្បីយកទៅដាំនៅទីតាំងផ្សេងៗគ្នា។ កូនឈើដែលបានផ្តល់ជូនទាំងនោះរួមមាន៖
- ផ្តល់កូនឈើចម្រុះជូនតំណាងអាជ្ញាធរជាតិសំបូរព្រៃគុក ចំនួន២,០០០ដើម ដើម្បីយកទៅដាំ និងចែកជូនសហគមន៍នៅក្នុងរមណីយដ្ឋានសំបូរព្រៃគុក។ កូនឈើទាំងនោះរួមមាន ឈើទាល (ដើមយាង) ៣០០ដើម គគីរ៣០០ដើម ច្រេស៣០០ដើម បេង៣០០ដើម ធ្នង់៣០០ដើម គ្រញូង៥០០ដើម។
- ផ្តល់កូនឈើចម្រុះជូនតំណាងកងឯកភាពកំចាត់មីនទី៦ នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ចំនួន៣,៨០០ដើម ដើម្បីយកទៅដាំលម្អនៅក្នុងបរិវេណសារមន្ទីរតេជោសន្តិភាព ស្ថិតនៅភូមិអន្លង់ពីរ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន ឈើទាល៣០០ដើម គគីរ១,០០០ដើម បេង១,០០០ដើម ធ្នង់១,០០០ដើម និងក្ងោក៥០០ដើម។
- ផ្តល់កូនឈើចម្រុះជូនតំណាងក្រុមហ៊ុន ស៊ីនទ្រី (ខេមបូឌា) សាខាខេត្តសៀមរាប ចំនួន១,០៥០ដើម ដើម្បីយកទៅដាំនៅក្នុងបរិវេណទីលានចាក់សំរាម ស្ថិតនៅភូមិអន្លង់ពីរ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន គ្រញូង២០០ដើម ច្រេស១០០ដើម បេង២០០ដើម ធ្នង់៥០០ដើម និងក្ងោកតូច៥០ដើម។
- ផ្តល់កូនឈើចម្រុះ ចំនួន៤,៧២៥ដើម ដើម្បីយកទៅចែកជូនប្រជាពលរដ្ឋរស់នៅក្រុងរុនតាឯកតេជោសែន និងដាំនៅតាមទីតាំងនានាក្នុងបរិវេណរមណីយដ្ឋានអង្គរ។ កូនឈើទាំងនោះរួមមាន ធ្នង់៦៥០ដើម គ្រញូង២១០ដើម បេង២១០ដើម ច្រេស៤០៥ដើម ឈើទាល១,៣០០ដើម គគីរ៥០០ដើម ចាមរី២០០ដើម អំពិល២៥០ដើម ក្ងោក៤៥០ដើម លឿងរាជ២០០ដើម ឥន្ទនេល១០០ដើម រំដួល៥០ដើម និងរំដេញ២០០ដើម ។
- ផ្តល់កូនឈើចម្រុះជូនតំណាងសណ្ឋាគារ Park Hyatt Siem Reap ចំនួន២០០ដើម ដោយយកទៅដាំតាមដងស្ទឹងសៀមរាប ស្ថិតនៅខាងជើងស្ពានបច្ចេកទេសអង្គរ ឬស្ពានរ៉ោករ៉ាកនៃរមណីយដ្ឋានអង្គរ។ កូនឈើទាំងនោះរួមមាន ឈើទាល៥០ដើម ធ្នង់៥០ដើម ច្រេស៥០ដើម ក្ងោក៣០ដើម និងឥន្ទនេល២០ដើម។
- ផ្តល់កូនឈើចម្រុះជូនតំណាងក្រសួងយុត្តិធម៌ ចំនួន៦០០ដើម យកទៅដាំនៅបរិវេណខាងកើតប្រាសាទបន្ទាយក្តីនៃរមណីយដ្ឋានអង្គរ។ កូនឈើទាំងនោះរួមមាន ឈើទាល១០០ដើម គគីរ១០០ដើម ធ្នង់១០០ដើម ច្រេស១០០ដើម បេង១០០ដើម រំដួល៥០ដើម និងប្រាំតម្លឹង៥០ដើម៕









