ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន ស្ទឹងត្រង់​-​ក្រូចឆ្មារ ទទួល​បាន​ការ​ឯកភាព​ដ៏​ខ្ពង់ខ្ពស់​ពី​ស​ម្ដេច​តេ​ជោ​បើក​ឱ្យ​ដំណើរ​ការ​ជា​បណ្តោះអាសន្ន

2021/04/27 02:59:58 am        720

ស្ទឹងត្រង់​-​ក្រូចឆ្មារ​៖ ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន​ប្រវែង ១១៣១​ម៉ែត្រ ដែល​ត​ភ្ជាប់​ទឹក​ដី​នៃ​ស្រុក​ស្ទឹងត្រង់​ និង​ស្រុក​​ក្រូចឆ្មារ​ ​ទទួល​បាន​ការ​ឯកភាព​ដ៏​ខ្ពង់ខ្ពស់​ពីស​ម្ដេច​​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ​បើក​ឱ្យ​ដំណើរ​ការ​ជា​បណ្តោះអាសន្ន ​ដើម្បី​សម្រួល​ដល់​ការ​ដឹកជញ្ជូន ​និង​ការ​ធ្វើដំណើរ​របស់​បង​ប្អូន​ប្រជាពលរដ្ឋចាប់ពី​ថ្ងៃទី​២៣ ខែមីនា ​ឆ្នាំ​២០២១ តទៅ។

ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ ​និង​ដឹកជញ្ជូន ​បាន​ដឹកនាំ​គណៈប្រតិភូ និង​អ្នក​ជំនាញ​បច្ចេកទេស​ក្រសួង នា​ព្រឹក​ថ្ងៃ​អង្គារ ១០​កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព​.​ស​. ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​២៣ ​ខែមីនា ឆ្នាំ​២០២១ ​បាន​អញ្ជើញ​ចុះ​ពិនិត្យ​លទ្ធភាព​សម្រាប់​ដាក់​ឱ្យ​ដំណើរការ​ជា​បណ្តោះ​អាសន្ន​ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន ស្ទឹងត្រង់​-​ក្រូចឆ្មារ ​ដោយមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួង ​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម ​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ត្បូងឃ្មុំ តំណាង​ក្រុមហ៊ុន​សាងសង់ ​តំណាង​ក្រុមហ៊ុន​ទីប្រឹក្សា​បច្ចេកទេស អាជ្ញាធរ​ដែនដី និង​ភាគី​ពាក់ព័ន្ធ​ផងដែរ​។

ស្ពាន​នេះ ​ឆ្លងកាត់​ទន្លេមេគង្គ​ត​ភ្ជាប់​រវាង​ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ​ និង​ស្រុក​ស្ទឹងត្រង់​ខេត្ត កំពង់ចាម​ សាងសង់​ឡើង​ ដោយ​ក្រុមហ៊ុន​សាងសង់​សំណង់​សៀង​ហៃ​គ្រុប ខូ​អិ​ល​ធី​ឌី ត្រួតពិនិត្យ​បច្ចេកទេស​ដោយ​ក្រុមហ៊ុន​ក្វាង​ចូ​វ​វ៉ាន​អាន មាន​ប្រវែង​សរុប​ចំនួន ១១៣១​ម៉ែត្រ​ ទទឹង ១៣,៥ ម៉ែត្រ (​ក្នុងនោះ​មាន​គន្លង​ផ្លូវ​រថយន្ត ៣,៥​ម​x២ គន្លង​ទោចក្រយានយន្ត ១,៩​ម​x២ ​គន្លង​ផ្លូវ​ថ្មើរជើង​១,១​ម​x២+០,២៥​ម​x២ (​បង្កាន់ដៃ​) ជា​ប្រភេទ​ស្ពានបេតុង​សរសៃដែក ​ឬ​ បេតុង​អា​មេ មាន​បំពាក់​ផ្លាក សញ្ញា ​ចរាចរណ៍ គំនូស​ចរាចរណ៍ និង​បង្គោល​ភ្លើង​បំភ្លឺ​ស្ពាន​ មាន​សាងសង់​រង្វង់​មូល​មួយកន្លែង​នៅ​ត្រើយ​ខាងលិច​ផងដែរ​។

គម្រោង​សាងសង់​ស្ពាន​ស្ទឹងត្រង់​-​ក្រូចឆ្មារ​ដែលជា​គម្រោង​ស្ពាន​មិត្តភាព​កម្ពុជា​ចិន​ទី​៨ ត្រូវ​បាន​បើក​ការដ្ឋាន​សាងសង់​កាលពី​ថ្ងៃទី​១ ខែធ្នូ ឆ្នាំ​២០១៧ គ្រោង​ចំណាយ​ថវិកា​ប្រមាណ​៥៨,៤២​លាន​ដុល្លារ​អាមេរិក រយៈពេល​សាងសង់​ចំនួន​៤២​ខែ ជា​គម្រោង​ហិរញ្ញប្បទាន​ឥត​សំណង​ពី​រដ្ឋាភិបាល​ចិន​ និង​ថវិកា​បដិភាគ​ពី​រាជរដ្ឋាភិបាល​កម្ពុជា គិត​រហូត​មក​ទល់ពេលនេះ​ការសាងសង់​សម្រេច​បាន​១០០%​ហើយ​។​

គួរកត់​សម្គាល់​ផងដែរ​ថា ស្ពាន​នេះ ​នឹង​ជួយ​ទាញ​ភូមិសាស្ត្រ​រវាង​ខេត្តកំពង់ចាម ​និង​ខេត្ត​ត្បូងឃ្មុំ​ឱ្យ​កាន់តែ​កៀក​ចូល​ជិតគ្នា ​ជួយ​សម្រួល​ដល់​ការ​ធ្វើដំណើរ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ ​បម្រើ​ដល់​ការ​ដឹកជញ្ជូន​ទំនិញ​កសិផល​ទៅកាន់​ទីផ្សារ ទាក់ទាញ​ការវិនិយោគ ​លើកកម្ពស់​ជីវភាពរស់​នៅ​របស់​ប្រជាជន ជាពិសេស​ចូល​រួមចំណែក​ដល់​ការ​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ​បាន​មួយ​កម្រិត​ថែមទៀត​។

នាឱកាស​ចុះ​ពិនិត្យ​ស្ពាន​នេះ ​ឯកឧត្តម​ ទេសរដ្ឋមន្ត្រី​បាន​ជម្រាបជូន​ថា ​តាម​គម្រោង​ស្ពាន​នេះ​នឹង​ត្រូវ​បើក​សម្ពោធ​ឱ្យប្រើ​ប្រាស់​ជា​ផ្លូវការ​ នៅ​ថ្ងៃទី​២៤ ខែមីនា ​ឆ្នាំ​២០២១ ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្ដេច​អគ្គ​មហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​នៅ​ថ្ងៃស្អែក​នេះ ប៉ុន្តែ​ដោយសារ​ព្រឹត្តិការណ៍​២០ ​កុម្ភៈ ទើប​មាន​ការ​លើក​ពេលវេលា​នៃ​ការសម្ពោធ​បើក​ប្រើប្រាស់​ជា​ផ្លូវការ​។

ឯកឧត្តម​ ទេសរដ្ឋមន្ត្រី បាន​ជម្រាបជូន​ថា ​ការចុះពិនិត្យ​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ដើម្បី​គោរព​ស្នើ​ទៅ​សម្ដេចនាយក​រដ្ឋមន្ត្រី សុំ​បើក​ស្ពាន​នេះ​ ឱ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​ជា​បណ្ដោះអាសន្ន​ដើម្បី​សម្រួល​ដល់​ការ​ដឹកជញ្ជូន ​និង​ការ​ធ្វើដំណើរ​របស់​បង​ប្អូន​ប្រជា​ពលរដ្ឋនៅក្នុង​ឱកាស​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​ប្រពៃណី​ជាតិ​ខាងមុខ​។ ជាការ​ឆ្លើយតប ​សម្តេច នាយក​រដ្ឋមន្ត្រី​ បាន​ឯកភាព​បើក​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ប្រើប្រាស់​ស្ពាន​នេះ ​ជា​បណ្ដោះអាសន្ន​ចាប់ពី​ថ្ងៃនេះ​ទៅ ​រង់ចាំ​ពេលវេលា​សមស្រប​ណាមួយ ​ដើម្បី​បើក​សម្ពោធ​ឱ្យ​ប្រើ​ប្រាស់​ជា​ផ្លូវការ ៕

​អត្ថបទ ៖ តារា​វុទ្ធី​

អត្ថបទដែលទាក់ទង

កិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារ ឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ
2024/03/28 04:30:08 pm        1
អូស្រ្តាលី បង្កើតមូលនិធិ ៦៥៣លានដុល្លារ ដើម្បីពង្រីកការផលិតបន្ទះស្រូបពន្លឺព្រះអាទិត្យ
2024/03/28 03:03:41 pm        1
មេដឹកនាំរបបសឹក មីយ៉ាន់ម៉ា៖ លោកកាន់អំណាចបណ្ដោះអាសន្ន ក្នុងបំណងពង្រឹងលទ្ធិប្រជាធិបតេយ្យ
2024/03/28 02:07:04 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

2024/03/28 07:22:43 pm
​ឯកឧត្តមបណ្ឌិត លី ធុជ ដឹកនាំកិច្ចប្រជុំលើកទី៣ ឆ្នាំ២០២៤ ដើម្បីពិនិត្យឡើងវិញនូវដំណើរការនៃការអនុវត្តអនុសញ្ញាអូតាវ៉ា
2024/03/28 06:59:16 pm
​អ្នកប្រឆាំង «ក្រុមអាវក្រហម» របស់ថៃ ដែលជាអតីតអ្នកនាំពាក្យរបស់លោក ថាក់ស៊ីន ត្រូវឃុំខ្លួន ពេលវិលពីនិរទេសខ្លួនវិញ
2024/03/28 06:49:20 pm
​ទារកប៉ាឡេស្ទីន បានទទួលរងកង្វះខាតអាហារូបត្ថម្ភធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សាស្រ្ទីប
2024/03/28 06:48:29 pm
​រដ្ឋមន្រ្តីការបរទេសអ៊ុយក្រែនបំពេញទស្សនកិច្ចនៅឥណ្ឌាដើម្បីបង្កើនការគាំទ្រសម្រាប់ផែនការសន្តិភាព
2024/03/28 06:47:30 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2024/03/26 06:00:26 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2024/03/28 07:11:53 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2024/03/28 07:04:29 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2024/03/28 03:49:17 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2024/03/17 07:32:22 am

ព័ត៌មានវីដេអូ

​ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់

2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ក្នុងពិធីជួបសំណេះសំណាលជាមួយប្រតិភូ​កីឡា​អាស៊ានប៉ារ៉ាហ្គេម
2022/07/06 10:23:47 am