អាជ្ញាធរជាតិអាវុធគីមី នឹងបំពាក់សម្ភារៈទំនើបបន្ថែមទៀតឱ្យស្របតាមស្តង់ដាអន្តរជាតិ

2023/05/19 10:20:48 am        168

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ផន ណារ៉ា អគ្គលេខាធិការ អាជ្ញាធរជាតិអាវុធគីមី បានថ្លែងថា អាជ្ញាធរជាតិអាវុធគីមី នឹងធ្វើការបំពាក់សម្ភារៈបច្ចេកទេសសម្រាប់បំរើការលើជំនាញគីមីនេះ ឲ្យបានល្អបន្ថែមទៀតស្របទៅតាមស្តង់ដាអន្តរជាតិ ខណៈបច្ចុប្បន្នទាំងសម្ភារៈ និងសមត្ថភាពនៅមានកម្រិតនៅឡើយ។

ថ្លែងនៅក្នុងពិធីពិធីបិទវគ្គហ្វឹកហ្វឺនកម្លាំងឆ្លើយ​តប​ឧប្បត្តិហេតុ ដែលបង្កឡើង ដោយសារធាតុគីមី អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្រ្ត និងវិទ្យុសកម្មជំនាន់ទី៣ វគ្គបំប៉នមូលដ្ឋានគ្រឹះ ​សារធាតុគីមី និងច្បាប់ជំនាន់ទី២ ​និងវគ្គបំប៉នមូលដ្ឋានគ្រឹះនុយក្លេអ៊ែរជំនាន់ទី១ ឆ្នាំ២០២២ និងបើកវគ្គហ្វឹកហ្វឺន​ឆ្នាំ២០២៣ នៅទីស្តីការក្រសួងការពារជាតិ ​នារសៀលថ្ងៃទី១៨ ​ខែឧសភា ឆ្នាំ២០២៣នេះ នាយឧត្តមសេនីយ៍ ផន ណារ៉ា ​បានលើកឡើងថា ​ដើម្បីឆ្លើយតបនឹងការងារឲ្យបានឆាប់រហ័សនោះ អាជ្ញាធរជាតិអាវុធគីមី នៃក្រសួងការពារជាតិនឹងបង្កើនសមត្ថភាពនៅក្នុងអង្គភាពបន្ថែមទៀត ទាំងធនធាន និងសម្ភារៈ។

នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា នាពេលអនាគតដ៏ខ្លីខាងមុខនេះ យើងក៏ត្រូវរៀបចំចាត់ចែង ក្រុមកម្លាំងឆ្លើយតបនេះឲ្យមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀតតាមស្តង់ដា អ៊ីយូ ទាំងសមត្ថភាព សម្ភារៈ និងគ្រឿងបំពាក់ផ្សេងៗទៀត ដែលជាជំនួយបរទេសផង​នឹង​ជារបស់ក្រសួងការពារជាតិ​ផ្តល់ជូនផង។

នៅក្នុងពិធីនោះដែរ នាយឧត្តមសេនីយ៍អគ្គលេខាធិការ ក៏បានជម្រុញដល់នាយទាហាន នាយទាហានរង ​និងពលទាហាននៅក្នុងអង្គភាពទាំងអស់ត្រូវខិតខំបង្កើនសមត្ថភាព​របស់ខ្លួន​លើជំនាញអាវុធគីមីនេះឲ្យបានកាន់តែល្អបន្ថែមទៀតផងដែរ ​ដើម្បីរួមចំណែក​ការពារសន្តិសុខជាតិ និងសុវត្ថិភាពរបស់បង​ ប្អូនប្រជាពលរដ្ឋយើងទាំងមូល។

នៅក្នុងកម្មវិធីនោះដែរ នាយឧត្តមសេនីយ៍ ផន ណារ៉ា ក៏បានអំពាវនាវដល់នាយទាហាន នាយទា ហានរង ​និងពលទាហានដែលនៅក្នុងអង្គភាពទាំងអស់ត្រូវទៅចូលរួមបោះឆ្នោត​តំណាងរាស្រ្ត​អាណត្តិទី៧ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៣ ​ខែកក្កដា​ ឆ្នាំ២០២៣នេះផងដែរ ​ដោយក្នុងនោះ​នាយឧត្តមសេនីយ៍បាន ​អំពាវនាវដល់មន្រ្តីក្រោមឱវាទ​ទាំងអស់បន្តបោះឆ្នោតគាំទ្រ​សម្តេចតេជោ ហ៊ុន សែន ​ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា ធ្វើជានាយករដ្ឋមន្រ្តីបន្តទៀតផងដែរ ខណៈក្រោម​ការ​ដឹកនាំរបស់សម្តេចតេជោ ​ហ៊ុន សែន ​បានធ្វើឲ្យប្រទេសមានសុខសន្តិភាព និងការអភិវឌ្ឍជាបន្តបន្ទាប់នោះ៕អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីក្រសួងសុខាភិបាល ធ្វើបាឋកថាលើភាពជាអ្នកដឹកនាំស្តីពី«វិធីសាស្រ្តនៃគិតពិចារណាតាមបែបវិចារវិទ្យា»ផ្នែកទី១
2025/02/11 09:31:25 pm        1
ឯកឧត្តមប្រធានព្រឹទ្ធសភាហ្វីលីពីនមានសុទិដ្ឋិនិយមចំពោះ ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងហ្វីលីពីន-កម្ពុជា
2025/02/11 08:59:44 pm        1
រាជរដ្ឋាភិបាលចាត់ទុកការអភិវឌ្ឍធនមនុស្សជាអាទិភាពទី១ សំដៅចូលរួមលើកកម្ពស់ផលិតភាពសេដ្ឋកិច្ច
2025/02/11 08:26:55 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីក្រសួងសុខាភិបាល ធ្វើបាឋកថាលើភាពជាអ្នកដឹកនាំស្តីពី«វិធីសាស្រ្តនៃគិតពិចារណាតាមបែបវិចារវិទ្យា»ផ្នែកទី១

2025/02/11 09:31:25 pm
​ឯកឧត្តមប្រធានព្រឹទ្ធសភាហ្វីលីពីនមានសុទិដ្ឋិនិយមចំពោះ ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងហ្វីលីពីន-កម្ពុជា
2025/02/11 08:59:44 pm
​រាជរដ្ឋាភិបាលចាត់ទុកការអភិវឌ្ឍធនមនុស្សជាអាទិភាពទី១ សំដៅចូលរួមលើកកម្ពស់ផលិតភាពសេដ្ឋកិច្ច
2025/02/11 08:26:55 pm
​វិមានក្រឹមឡាំង៖ មិនមានអ្វីត្រូវរាយការណ៍ថ្មី អំពីការពិភាក្សាជាមួយសហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងអ៊ុយក្រែន
2025/02/11 07:56:07 pm
​ហ្សកដានីច្រានចោលសំពាធទទួលយកពលរដ្ឋហ្កាហ្សា ក្រោយលោក Trumpដាក់ឱសានវាទសម្រាប់ការដោះលែងចំណាប់ថ្នូរ
2025/02/11 07:52:13 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/02/11 04:27:53 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/02/06 12:56:46 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/02/09 06:41:57 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/02/09 11:10:01 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/02/06 11:47:34 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am