បុគ្គលិកហាងកាហ្វេស្តាបាក់ស៍ រាប់រយទីតាំងនៅសហរដ្ឋអាមេរិក ចេញតវ៉ា

2023/11/17 12:26:37 pm        159

បុគ្គលិកនៅហាងកាហ្វេស្តាបាក់ស៍ (Starbucks) របស់ទីក្រុងញ៉ូវ យក និងរាប់រយទីតាំងផ្សេងទៀតនៅសហរដ្ឋអាមេរិក បានចេញតវ៉ាក្នុងអំឡុងពេលព្រឹត្តិការណ៍ផ្សព្វផ្សាយដ៏សំខាន់មួយកាលពីថ្ងៃព្រហស្បតិ៍ (១៦ វិច្ឆិកា) នេះបើយោងសហជីពរួបរួមកម្មករ បាននិយាយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ។

អ្នកតវ៉ាម្នាក់និយាយថា «យើងចង់ធ្វើឱ្យប្រាកដថា យើងមានប្រាក់បៀវត្សរ៍ប្រសើរជាងមុន អត្ថប្រយោជន៍បុគ្គលិក ការរៀបចំកាលវិភាគ ហើយយើងមានម៉ោងធ្វើការត្រឹមត្រូវ។ យើងពិបាកធ្វើការខ្លាំងណាស់ ហើយពេលខ្លះមានអារម្មណ៍ថាយើងម្នាក់ឯងធ្វើការលើសមនុស្សពីរនាក់ទៅតៀត។ យើងពិតជាធុញទ្រាន់នឹងការធ្វើការលើសកំណត់នេះណាស់»។

ការតវ៉ានេះបានធ្វើឡើងនៅក្នុងព្រឹត្តិការណ៍ទិវាកែវក្រហម (Red Cup Day) របស់សម្ព័ន្ធខ្សែសង្វាក់កាហ្វេ ក្នុងអំឡុងពេលដែលហាង Starbucks ផ្ដល់កែវកាហ្វេពណ៌ក្រហម ដែលអាចប្រើឡើងវិញបាន និងដោយឥតគិតថ្លៃ ដល់អតិថិជនលើការទិញកាហ្វេរបស់ពួកគេ។

ក្រុមហ៊ុន Starbucks បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ហាងជាច្រើនរបស់ខ្លួននៅសហរដ្ឋអាមេរិក បានបើកដំណើរការវិញហើយ ប៉ុន្តែហាងរាប់សិបកន្លែងទៀតនៅតែត្រូវបិទដោយសារបុគ្គលិកធ្វើកូដកម្ម។

សហជីពរួបរួមកម្មករ ដែលតំណាងឱ្យបុគ្គលិកក្រុមហ៊ុនកាហ្វេ Starbucks ជាង ៩.០០០នាក់ នៅហាងប្រហែល ៣៦០ទីតាំង នៅសហរដ្ឋអាមេរិក បាននិយាយថាព្រឹត្តិការណ៍នេះគឺជា «ថ្ងៃដ៏លំបាកបំផុត និងមិនសូវមានបុគ្គលិកធ្វើការ» ដោយសារតែការបញ្ជាទិញភេសជ្ជៈកើនឡើង ហើយបុគ្គលិកទទួលរងការរំលោភបំពាន និងស្ដីបន្ទោសពីអតិថិជនដោយសារការរង់ចាំយូរ៕

អត្ថបទដែលទាក់ទង

នាយករដ្ឋមន្ត្រីលីប៊ី បញ្ជាឱ្យបិទបេសកកម្មការទូត២៥កន្លែងនៅបរទេស ដើម្បីកាត់បន្ថយការចំណាយសាធារណៈ
2025/05/01 02:15:03 pm        1
ក្រុមហ៊ួទី៖ ការវាយប្រហាររបស់ខ្លួននាំទៅដល់ការបាញ់ទម្លាក់យន្តហោះចម្បាំងF-18 របស់អាមេរិក
2025/05/01 02:12:43 pm        1
លោកស្រី Harris ត្រឡប់មកឆាកជាតិជាថ្មី ដោយជំរុញប្រជាជាតិអាមេរិក ឱ្យប្រឆាំងលោក Trump
2025/05/01 02:08:30 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះរាជអាជ្ញា បន្តចុះពិនិត្យទីលានចាក់សម្រាមស្រុកបរិបូណ៌ ដើម្បីជំរុញម្ចាស់ម៉ៅការសម្រាមអោយអនុវត្តការទុកដាក់សម្រាមតាមបច្ចេកទេស

2025/05/01 02:45:46 pm
​សហជីព និងកម្មករនិយោជិតនៅរាជធានីភ្នំពេញ ប្រារព្ធពិធីអបអរសាទរទិវាពលកម្មអន្តរជាតិ ១ឧសភា
2025/05/01 02:41:59 pm
​ការផ្ដល់ឱកាសការងាររាប់ម៉ឺនកន្លែងតាមរយៈកំណើនវិនិយោគ គឺជាតឹកតាង​នៃ​ការ​លើក​កម្ពស់​សិទ្ធិ​ការងារ​ស្របតាមស្មារតីទិវាពលកម្មអន្តរជាតិ ១ឧសភា
2025/05/01 02:27:11 pm
​នាយករដ្ឋមន្ត្រីលីប៊ី បញ្ជាឱ្យបិទបេសកកម្មការទូត២៥កន្លែងនៅបរទេស ដើម្បីកាត់បន្ថយការចំណាយសាធារណៈ
2025/05/01 02:15:03 pm
​ក្រុមហ៊ួទី៖ ការវាយប្រហាររបស់ខ្លួននាំទៅដល់ការបាញ់ទម្លាក់យន្តហោះចម្បាំងF-18 របស់អាមេរិក
2025/05/01 02:12:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/04/30 08:01:12 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/04/24 02:47:52 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/04/30 07:36:57 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/05/01 07:08:18 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/04/24 12:30:26 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am