អង្គការសហប្រជាជាតិ អំពាវនាវឱ្យមានចំណាត់ការឆ្ពោះទៅរកដំណោះស្រាយរដ្ឋពីរចំពោះវិបត្តិអ៊ីស្រាអែល

2023/11/30 12:52:26 pm        115

អង្គការសហប្រជាជាតិ កាលពីថ្ងៃពុធ (២៩ វិច្ឆិកា) បានអំពាវនាវឱ្យសហគមន៍អន្តរជាតិចាត់វិធានការឆ្ពោះទៅរកដំណោះស្រាយរដ្ឋពីរចំពោះជម្លោះប៉ាឡេស្ទីន-អ៊ីស្រាអែល ដោយនិយាយថាទីក្រុងហ្សេរុយសាឡឹម គួរតែបម្រើជារដ្ឋធានីនៃរដ្ឋទាំងពីរ។

លោកស្រី ថាទីយ៉ាណា វ៉ាឡូវ៉ាយ៉ា (Tatiana Valovaya) អគ្គនាយកនៃការិយាល័យអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ បាននិយាយនៅក្នុងសន្ទរកថា «នេះជាពេលវេលាកន្លងផុតទៅយូរណាស់មកហើយ ក្នុងការចាត់វិធានការឆ្ពោះទៅរកដំណោះស្រាយរដ្ឋពីរ ដែលមិនអាចកែប្រែវិញបាន ដោយផ្អែកលើសេចក្ដីសម្រេចរបស់អង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ» ដោយលោកស្រីបាននាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ទៅកាន់កិច្ចប្រជុំមួយ។

លោកស្រីបានបន្ថែមថា នេះនឹងមានន័យថា «អ៊ីស្រាអែល និងប៉ាឡេស្ទីន រស់នៅក្បែរគ្នាក្នុងសន្តិភាព និងសន្តិសុខជាមួយក្រុងហ្សេរុយសាឡឹម ជារដ្ឋធានីនៃរដ្ឋទាំងពីរ»។

ការអត្ថាធិប្បាយនេះធ្វើឡើងស្របពេលជាមួយទិវាសាមគ្គីភាពអន្តរជាតិរបស់អង្គការសហប្រជាជាតិជាមួយប្រជាជនប៉ាឡេស្ទីន ដែលខ្លួនប្រារព្ធជារៀងរាល់ឆ្នាំ។ វាកត់សម្គាល់ការអនុម័តរបស់មហាសន្និបាតអង្គការសហប្រជាជាតិចំពោះផែនការបែងចែកប៉ាឡេស្ទីន ទៅជារដ្ឋអារ៉ាប់ និងរដ្ឋជ្វីហ្វ និងសម្រាប់ការគ្រប់គ្រងអន្តរជាតិលើទីក្រុងហ្សេរុយសាឡឹម។

ការអំពាវនាវឱ្យមានដំណោះស្រាយរដ្ឋពីរ បានកើនឡើងបន្ទាប់ពីការវាយប្រហារលើអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា។ កិច្ចព្រមព្រៀងរដ្ឋពីរ នឹងបង្កើតរដ្ឋមួយសម្រាប់ប៉ាឡេស្ទីន នៅតំបន់វេស បែង និងតំបន់ហ្កាហ្សា ស្រ្ទីប ស្របគ្នាជាមួយអ៊ីស្រាអែល។ អ៊ីស្រាអែលបាននិយាយថា រដ្ឋប៉ាឡេស្ទីនត្រូវតែគ្មានយោធា ដើម្បីកុំឱ្យគំរាមកំហែងដល់សន្តិសុខរបស់ខ្លួន ៕

អត្ថបទដែលទាក់ទង

យោធាអាមេរិកបង្កើតតំបន់យោធាថ្មី តាមបណ្តោយព្រំដែន ជាមួយប្រទេសម៉ិកស៊ិក
2025/05/03 01:52:39 pm        1
មនុស្ស ៦នាក់ បានស្លាប់ និងរាប់សិបនាក់ រងរបួស ក្នុងការរត់ជាន់គ្នា ក្នុងប្រាសាទមួយ នៅប្រទេសឥណ្ឌា
2025/05/03 01:49:32 pm        1
ខ្មាន់កាំភ្លើង បានសម្លាប់មនុស្ស បីនាក់ នៅភាគខាងត្បូងដែលញាំញីដោយជម្លោះនៃប្រទេសថៃ
2025/05/03 01:45:00 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង នាំយកអំណោយរបស់ សម្តេចធិបតី និងលោកជំទាវ ឧបត្ថម្ភដល់គ្រួសារប្រជាពលរដ្ឋ ដែលរងគ្រោះដោយភ្លើងឆេះផ្ទះ

2025/05/03 03:15:35 pm
​យោធាអាមេរិកបង្កើតតំបន់យោធាថ្មី តាមបណ្តោយព្រំដែន ជាមួយប្រទេសម៉ិកស៊ិក
2025/05/03 01:52:39 pm
​មនុស្ស ៦នាក់ បានស្លាប់ និងរាប់សិបនាក់ រងរបួស ក្នុងការរត់ជាន់គ្នា ក្នុងប្រាសាទមួយ នៅប្រទេសឥណ្ឌា
2025/05/03 01:49:32 pm
​ខ្មាន់កាំភ្លើង បានសម្លាប់មនុស្ស បីនាក់ នៅភាគខាងត្បូងដែលញាំញីដោយជម្លោះនៃប្រទេសថៃ
2025/05/03 01:45:00 pm
​ជនជាតិវ៉េណេហ្ស៊ុយអេឡា ១៧៤នាក់ផ្សេងទៀត ដែលត្រូវបាននិរទេសចេញពីអាមេរិក បានមកដល់ទីក្រុងការ៉ាកាស
2025/05/03 01:41:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/05/02 02:40:52 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/04/24 02:47:52 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/05/02 02:17:27 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/05/02 05:46:18 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/04/24 12:30:26 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am