កម្ពុជា​កត់ត្រា​ចំនួន​អ្នក​ស្លាប់​ដោយសារ​កូវីដ-១៩​ចំនួន​៣៤​នាក់​នៅ​ថ្ងៃ​នេះ ជា​តួលេខ​ខ្ពស់​លំដាប់​ទី​៣​ក្នុង​ខែ​កក្កដា​នេះ

2021/07/23 02:03:37 pm        370

ភ្នំពេញ៖ កម្ពុជា​បាន​ប្រកាស​នៅ​ថ្ងៃ​នេះ​ថា មនុស្ស​ចំនួន ៣៤​នាក់​បន្ថែម​ទៀត បាន​ស្លាប់​​ដោយសារ​ជំងឺ​កូវីដ-១៩ ដែល​នេះ​គឺ​ជា​តួលេខ​ខ្ពស់​បំផុត​លំដាប់​ទី​៣​នៅ​ក្នុង​ចំណោម​តួលេខ​អ្នក​ស្លាប់​ដោយសារ​កូវីដ-១៩​នៅ​ក្នុង​រយៈ​ពេល​២៤​ម៉ោង​ចុង​ក្រោយ។

ក្នុងសេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា មនុស្ស ៨២៥​នាក់​បន្ថែម​ទៀត បាន​ឆ្លង​មេរោគ​កូវីដ-១៩ ក្នុង​នោះ​ករណី​ឆ្លង​ដល់​ទៅ ៣៣៥​នាក់ ត្រូវ​បាន​រក​ឃើញ​លើ​អ្នក​ដំណើរ​ចូល​មក​ប្រទេស​កម្ពុជា។

ក្រសួង​ក៏​បាន​ឱ្យ​ដឹង​ផង​ដែរ​ថា មនុស្ស ៣៤​នាក់​ទៀត បាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩​នៅ​កម្ពុជា កើន​ឡើង​ដល់ ១,២២២​នាក់​ហើយ​នៅ​ក្នុង​រយៈ​ពេល​ជាង ៤​ខែ​កន្លង​មក​នេះ​គិត​ចាប់​តាំង​ពី​ពេល​ដែល​កម្ពុជា​ប្រកាស​ពី​ករណី​ស្លាប់​ជា​លើក​ដំបូង​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា​កន្លង​មក​នេះ។

ចំនួន​មនុស្ស​ស្លាប់​ដោយសារ​កូវីដ-១៩​​នៅ​ថ្ងៃ​នេះ គឺ​ជា​តួលេខ​ខ្ពស់​បំផុត​លំដាប់​ទី​៣ បន្ទាប់​កម្ពុជា​បាន​កត់​ត្រា​ចំនួន​អ្នក​ស្លាប់​ដោយសារ​កូវីដ-១៩​ខ្ពស់​បំផុត​រហូត​ដល់ ៣៩​នាក់​ដែល​ត្រូវ​បាន​ប្រកាស​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​កក្កដា និង​​តួលេខ​អ្នក​ស្លាប់​ដោយសារ​កូវីដ-១៩​ចំនួន ៣៦​នាក់ ដែល​ត្រូវ​បាន​ប្រកាស​កាល​ពី​ថ្ងៃ​ទី​០៤ ខែ​កក្កដា។

គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​បាន​រក​ឃើញ​មនុស្ស​រហូត​ដល់​ទៅ ៧១,២៤៤​នាក់ បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​ ដែល​ភាគ​ច្រើន​លើស​លប់​ត្រូវ​បាន​រក​ឃើញ​នៅ​ក្រោយ​ព្រឹត្តិការណ៍​ឆ្លង​ក្នុង​សហគមន៍ ២០​កុម្ភៈ​កន្លង​មក​នេះ។

ទោះជាយ៉ាងណា ក្រសួង​សុខាភិបាល​បញ្ជាក់​ថា អ្នក​ជំងឺ​កូវីដ-១៩​ចំនួន ៦៣,៤៧៤​នាក់​ហើយ ឬ​ប្រហែល ៨៩​ភាគរយ​នៃ​ចំនួន​អ្នក​ជំងឺ​កូវីដ-១៩​សរុប ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​ឡើង​វិញ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ចំនួន ៨៩៧​នាក់ ដែល​ក្រសួង​ប្រកាសនៅ​ថ្ងៃ​នេះ​ផង​ដែរ៕


អត្ថបទដែលទាក់ទង

ឯកឧត្តមគីម វីរៈ លើកទឹកចិត្តថ្នាក់ក្រោមជាតិអនុវត្តន៍សកម្មភាពត្រៀមរៀបចំឆ្លើយតបនិងផែនការសកម្មភាពដោយអនុវត្តន៍តាមគោលដៅជាយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាល
2024/04/25 07:21:43 pm        1
សម្ដេចធិបតីអំពាវនាវពលរដ្ឋចូលរួមថែរក្សាមរតកវប្បធម៌ខ្មែរដោយចាត់ទុកវប្បធម៌គឺសម្រាប់ទាំងអស់គ្នា
2024/04/25 06:37:56 pm        1
សម្តេចធិបតី៖ម្លប់នៃសន្តិភាពបានផ្តល់ឱកាសឱ្យប្រជាពលរដ្ឋបានរស់នៅដោយសប្បាយរីករាយ
2024/04/25 06:33:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឥណ្ឌាច្រានចោលរបាយការណ៍សិទ្ធិមនុស្សរបស់អាមេរិក ដោយនិយាយថា «លម្អៀងខ្លាំងណាស់»

2024/04/25 08:30:01 pm
​លោក Prabowo កាន់តែកៀកនឹងការទទួលបានសំឡេងភាគច្រើនក្នុងសភា ក្រោយគណបក្សគូប្រជែងសន្យាគាំទ្រ
2024/04/25 08:20:20 pm
​បង់ក្លាដែសធ្វើមាតុភូមិនិវត្តន៍នៃទាហានមីយ៉ាន់ម៉ាភៀសខ្លួនពីជម្លោះ
2024/04/25 08:17:30 pm
​ឯកឧត្តមគីម វីរៈ លើកទឹកចិត្តថ្នាក់ក្រោមជាតិអនុវត្តន៍សកម្មភាពត្រៀមរៀបចំឆ្លើយតបនិងផែនការសកម្មភាពដោយអនុវត្តន៍តាមគោលដៅជាយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាល
2024/04/25 07:21:43 pm
​មន្ត្រីយោធាចិនបានជួបជាមួយមន្ត្រីទ័ពជើងទឹកអាមេរិក និងរុស្ស៊ី ក្នុងសប្តាហ៍នេះ
2024/04/25 07:05:42 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2024/04/25 10:29:15 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2024/04/25 02:59:32 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2024/04/24 03:27:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2024/04/23 04:58:50 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2024/04/18 01:54:35 am

ព័ត៌មានវីដេអូ

​ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់

2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ក្នុងពិធីជួបសំណេះសំណាលជាមួយប្រតិភូ​កីឡា​អាស៊ានប៉ារ៉ាហ្គេម
2022/07/06 10:23:47 am