ខែសីហាខាងមុខនេះ ពហុកីឡដ្ឋានជាតិអូឡាំពិក នឹងពង្រីកដាក់ដំណើរការមណ្ឌល​ថែទាំ​ព្យាបាល​ជំងឺកូវីដ-១៩ ធំជាងគេក្នុងក្របខណ្ឌទូទាំងប្រទេស

2021/07/23 03:25:57 pm        812

ភ្នំពេញ ៖ លោកសាស្រ្តាចារ្យវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមនី្ទរពេទ្យកុមារជាតិ និងជា​អ្នក​គ្រប់គ្រង​រៀបចំមណ្ឌលព្យាបាលអ្នកជំងឺកូវីដ-១៩ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ប្រាប់BTV ព័ត៌មាន នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១នេះថា នាខែសីហាខាងមុខនេះ តាមផែនការមណ្ឌល​ថែទាំព្យាបាលជំងឺកូវីដ-១៩ នៅពហុកីឡដ្ឋានជាតិអូឡាំពិក នឹងក្លាយជាមជ្ឈមណ្ឌល​ព្យាបាល​ជំងឺ​កូវីដ-១៩ ធំជាងគេប្រចាំប្រទេសកម្ពុជា។

លោកសាស្រ្តាចារ្យវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស បានបន្តទៀតថា ការពង្រីកមណ្ឌលថែទាំព្យាបាល​ជំងឺកូវីដ-១៩ នៅពហុកីឡដ្ឋានជាតិអូឡាំពិក គឺក្រុមការងារកំពុងសាងសង់អគារនឹងរួចរាល់​នា​ដើម​ខែសីហា ទន្ទឹមនឹងនោះសម្ភារៈវេជ្ជសាស្រ្ត យើងនឹងបំពាក់។

បើសាងសង់អគារ និងបំពាក់​សម្ភារៈវេជ្ជសាស្រ្តរួចរាល់ មណ្ឌលថែទាំព្យាបាលជំងឺកូវីដ-១៩ នៅ​ពហុកីឡដ្ឋានជាតិអូឡាំពិកនេះ អាចដាក់បានជិត៥០០០គ្រែ(ចន្លោះពី៤៧០០គ្រែ ទៅ៤៨០០គ្រែ) ដែលសព្វថ្ងៃយើងមានជិត៣៥០០គ្រែ សម្រាប់ទទួលឲ្យអ្នកជំងឺកូវីដ-១៩ ចូលសម្រាកព្យាបាល មានទាំងមនុស្សពេញវ័យ និងកុមារ។ ដោយឡែកនៅពេលដាក់ដំណើរការមជ្ឈមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំង​ប្រទេសនេះ ​ដែលមានចំនួនសរុបជិត៥០០០គ្រែ ក្នុងនោះមានជិត១៥០០គ្រែ សម្រាប់ទទួល​ព្យាបាលកូវីដ-១៩កម្រិតធ្ងន់ (ICU) ដែលសព្វថ្ងៃមាន២៨២គ្រែ។

លោកសាស្រ្តាចារ្យ វេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមនី្ទរពេទ្យកុមារជាតិ និងជាអ្នកគ្រប់គ្រង​រៀបចំ​មណ្ឌលព្យាបាលអ្នកជំងឺកូវីដ-១៩ នៅពហុកីឡដ្ឋានជាតិអូឡាំពិក បានលើកឡើងថា​តាម​ផែនការ គឺយើង​យកជាកន្លែងធំ ឲ្យវាធំជាងគេនៅក្នុងស្រុកខ្មែរយើងតែម្តង។ សម្ភារៈដែលបំពាក់ប្រើបា្រស់នៅក្នុង ICU ដូចជាម៉ាស៊ីនសប់ដង្ហើម ម៉ាស៊ីនតាមដានជីវិត ម៉ាស៊ីនថត ម៉ាស៊ីនបូមស្លេះ ដែលយើងអាចប្រើប្រាស់។ ជាធម្មតានៅក្នុង ICU ម៉ាស៊ីនតាមដានបេះដូង ម៉ាស៊ីនអេកូ។

ឥឡូវនេះ យើងមាន៣៦០០គ្រែជាង​កំពុងដំណើរការ..បាទឥលូវវានៅសល់​ខ្លះប៉ុន្មាន​ថ្ងៃ​នេះរៀងចុះបន្តិចហើយ បី បួនថ្ងៃមុនពេញ តែអីលូវដោយសារមានអ្នកជំងឺចេញខ្លះទៅ វានៅសល់ខ្លះ។ សល់គ្រែតែជំងឺស្រាលទេ ជំងឺធ្ងន់នៅណែនគ្មានសល់ទេ.។

លោកសាស្រ្តាចារ្យវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស បានបញ្ជាក់ទៀតថា មណ្ឌលថែទាំព្យាបាលជំងឺកូវីដ-១៩ ពហុកីឡដ្ឋានជាតិអូឡាំពិក បានចាប់ផ្តើមទទួលដាក់ព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល និងមធ្យមកាលពីយប់ថ្ងៃសៅរ៍ ទី១ ខែឧសភា ឆ្នាំ២០២១ ដែលមានចំនួនជាង៩០០គ្រែ និង​ក្រុមការងារ​គ្រូពេទ្យ អ្នកបម្រើសេវាកម្មផ្សេងៗ មានចំនួនសរុបជាង១៧០នាក់។រហូតមកដល់ព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១នេះ មានក្រុមការងារគ្រូពេទ្យ អ្នកបម្រើសេវា​កម្ម​ផ្សេងៗ មានចំនួនសរុបជាង៩០០នាក់ ដែលកំពុងធ្វើការពិនិត្យ ព្យាបាលជំងឺកូវីដ-១៩ ទាំងកម្រិតស្រាល មធ្យម និងធ្ងន់ធ្ងរ។ ហើយនៅពេលដាក់ដំណើរការមជ្ឈមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ក្របខណ្ឌទូទាំងប្រទេសនេះ និង​មានក្រុមការងារគ្រូពេទ្យ សរុបទាំងអស់មានចំនួនប្រមាណ១៦០០នាក់ សម្រាប់ផ្តល់​សេវា​ថែទាំ​ព្យាបាល​អ្នក​ជំងឺកូវីដ-១៩ផងដែរ៕

អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

សម្តេចតេជោ ជឿជាក់ថាព្រឹទ្ធសភានឹងដំណើរការល្អបន្ទាប់ពីសម្តេចជួបសន្ទនាជាមួយសមាជិកព្រឹទ្ធសភា ដែលមកពីគណបក្សឆន្ទៈខ្មែរ
2024/04/18 10:43:35 pm        1
រដ្ឋមន្ត្រីក្រសួងការងារ៖ សង្គ្រោះពលរដ្ឋខ្មែរ៧៨នាក់ដែលចាញ់បោកមេខ្យល់នៅអារ៉ាប៊ីសាអូឌីត
2024/04/18 09:01:44 pm        1
មេបញ្ជាការស្តីទី វរសេនាតូចលេខលេខ៥៣៤ ដឹកនាំ នាយទាហាន-ពលទាហាន ធ្វើលំហាត់យុទ្ធដំណើរទ័ព
2024/04/18 08:05:39 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកភូមិរុស្ស៊ីបានធ្វើទំនប់ទឹកដោយខ្លួនឯង ដើម្បីការពារលំនៅឋានរបស់ពួកគេពីទឹកជំនន់

2024/04/19 12:20:00 am
​សម្តេចតេជោ ជឿជាក់ថាព្រឹទ្ធសភានឹងដំណើរការល្អបន្ទាប់ពីសម្តេចជួបសន្ទនាជាមួយសមាជិកព្រឹទ្ធសភា ដែលមកពីគណបក្សឆន្ទៈខ្មែរ
2024/04/18 10:43:35 pm
​រដ្ឋមន្ត្រីក្រសួងការងារ៖ សង្គ្រោះពលរដ្ឋខ្មែរ៧៨នាក់ដែលចាញ់បោកមេខ្យល់នៅអារ៉ាប៊ីសាអូឌីត
2024/04/18 09:01:44 pm
​លោក គូលេ បាននិយាយថា អ៊ុយក្រែនស្វះស្វែងរកការគាំទ្រផ្នែកប្រព័ន្ធការពារដែនអាកាសពីជំនួបកំពូល G7
2024/04/18 08:47:38 pm
​រដ្ឋមន្ត្រីការបរទេសចិន៖ ទាំងទីក្រុងប៉េកាំង និងហ្សាការតា ចង់ឃើញស្ថិរភាពក្នុងតំបន់ និងមជ្ឈិមបូព៌ា
2024/04/18 08:45:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2024/04/17 11:30:10 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2024/04/18 03:26:29 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2024/04/12 02:26:18 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2024/04/18 07:04:37 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2024/04/18 01:54:35 am

ព័ត៌មានវីដេអូ

​ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់

2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ក្នុងពិធីជួបសំណេះសំណាលជាមួយប្រតិភូ​កីឡា​អាស៊ានប៉ារ៉ាហ្គេម
2022/07/06 10:23:47 am