ថ្ងៃទី៤ នៃពិធីបុណ្យចូលឆ្នាំ ខេត្តកំពង់ចាម ទទួលបានភ្ញៀវលេងកម្សាន្តប្រមាណជាង ១លាន ៩សែននាក់

2024/04/16 07:41:22 pm        359

ក្នុងព្រឹត្តិការណ៍សង្ក្រាន្តថ្ងៃទី៤ នៃឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៤ ត្រូវ​ថ្ងៃ​ទី​១៦ ខែមេសា ឆ្នាំ២០២៤ នេះ ខេត្តកំពង់ចាម ទទួលបានភ្ញៀវទេសចរ ក៏ដូចជា បង​ប្អូន​ប្រជា​ពលរដ្ឋ ដែលមកទស្សនា នៅតាមកន្លែងកម្សាន្ត រមណីយដ្ឋាននានា និង​ស្នាក់​នៅ​ក្នុង​ខេត្ត​កំពង់ចាម សរុបមានចំនួន ១.៩១៨.០៧៣នាក់ ក្នុងនោះ ភ្ញៀវជាតិ មានចំនួន ១.៩១២.៧២២នាក់ និងភ្ញៀវបរទេស មានចំនួន ១៥៨នាក់។ នេះបើតាមរបាយការណ៍របស់​មន្ទីរ​ទេសចរណ៍ ខេត្តកំពង់ចាម ។

តាមរបាយការណ៍បានបញ្ជាក់ឲ្យដឹងដែរថា ចំនួនភ្ញៀវទាំងនោះ គឺ​បាន​មកកាន់ខេត្តកំពង់ចាម នៅ​តាម​កន្លែងកម្សាន្ត និងរមណីយដ្ឋាននានា ដែលក្នុងនោះ ៖ រមណីយដ្ឋានទឹកឆា ភ្ញៀវទេសចរជាតិ មានចំនួន ១៣.៧៧៥នាក់ ។ រមណីយដ្ឋានកសិទេសចរណ៍-ថ្មដាទឹកឆា ភ្ញៀវទេសចរជាតិ មានចំនួន ១.១២០នាក់ ។ រមណីយដ្ឋានប្រាសាទភ្នំហាន់ជ័យ ភ្ញៀវទេសចរជាតិ មានចំនួន ២.៩៦៤នាក់ ។ រមណីយដ្ឋានបែមប៊ូរីសត ភ្ញៀវទេសចរជាតិមានចំនួន ១០០នាក់ ភ្ញៀវ​បរទេស​ចំនួន ១៦នាក់ ។ រមណីយដ្ឋានភ្នំប្រុស-ភ្នំស្រី ភ្ញៀវទេសចរជាតិមានចំនួន ៥៦០នាក់ ។ រមណីយដ្ឋានប្រាសាទនគរបាជ័យ ភ្ញៀវទេសចរជាតិ មានចំនួន ៤២០នាក់ ។ រមណីយដ្ឋាន​ប្រាសាទ​ភ្នំជើងព្រៃ ភ្ញៀវទេសចរជាតិ មានចំនួន ២១៦នាក់ ។ រមណីយដ្ឋានឆ្នេរខ្សាច់កោះប៉ែន ភ្ញៀវទេសចរជាតិ មានចំនួន ៧.០៣៤នាក់ ។ អាហារដ្ឋានស្មៅទន្លេ ភ្ញៀវទេសចរជាតិ មានចំនួន ១៨០នាក់ ។ ក្រុងកំពង់ចាម ភ្ញៀវទេសចរជាតិ មានចំនួន ៧៦៣.១០៥នាក់ ភ្ញៀវបរទេស មានចំនួន ២៨នាក់ ។ ភ្ញៀវមកចូលរួមទស្សនាការប្រគុំតន្ត្រី របស់ក្រុមហ៊ុនស្រាបៀវឌ្ឍនៈ មានចំនួន ២០.៧៥៩នាក់ ។ ភ្ញៀវមកលេងកំសាន្តទីលានមុខសាលាខេត្តកំពង់ចាម មានចំនួន ១.១០២.៣៩៩នាក់ ។ ចំពោះ ភ្ញៀវមកស្នាក់នៅតាមផ្ទះសំណាក់ និងសណ្ឋាគារ ភ្ញៀវទេសចរណ៍ជាតិ មានចំនួន ៥.៣១៥នាក់ និងភ្ញៀវបរទេស មានចំនួន ៥៥នាក់ ។

ដោយឡែក ជុំវិញបញ្ហាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ នៅថ្ងៃសង្ក្រាន្តទី៤ នៃការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាឆ្នាំនេះវិញ គឺពុំមានអ្វីកើតឡើង គួរឲ្យកត់សម្គាល់ឡើយ ដោយរដ្ឋបាលខេត្តបានដាក់កម្លាំងយាមតាមមូលដ្ឋាន យ៉ាងហ្មត់ចត់ ធ្វើយ៉ាងណា បង្កលក្ខណៈសប្បាយរីករាយ ដល់ប្រជាពលរដ្ឋទូទៅមកលេងកម្សាន្ត នៅគ្រប់ទីកន្លែង៕


អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួល ព្រះចៅស៊ុលតង់ ហាជី ហាសិនណល់ ប៊ូលហ្កះ ព្រះមហាក្សត្រ នៃប្រទេស ប្រ៊ុយណេ ដារូសាឡឹម
2024/04/29 07:49:22 pm        1
ការប្រឡងជ្រើសរើសគ្រូអនុវិទ្យាល័យ សម្រាំងបេក្ខជនលើកទី១ នឹងមកដល់នៅថ្ងៃទី ២ ឧសភា
2024/04/29 05:44:13 pm        1
រលំដើមឈើ២ករណីផ្សេងគ្នា ក្នុងខណ្ឌទួលគោក ស្លាប់មនុស្សម្នាក់ និងរងការខូចខាតយានយន្តមួយចំនួន
2024/04/29 04:05:29 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្ត្រីទីក្រុង Ankara៖ ទួរគីគាំទ្រលោក Rutte ធ្វើជាប្រធានអង្គការណាតូបន្ទាប់

2024/04/29 11:39:09 pm
​ប្រមុខ NATO និយាយថា លំហូរអាវុធទៅកាន់អ៊ុយក្រែននឹងកើនឡើង
2024/04/29 11:37:58 pm
​យ៉ាងហោចមនុស្ស ២នាក់ ស្លាប់នៅភាគខាងត្បូងឥណ្ឌា ខណៈរលកកម្ដៅធ្វើឲ្យតំបន់ក្ដៅសឹងទ្រាំមិនបាន
2024/04/29 11:36:49 pm
​សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួល ព្រះចៅស៊ុលតង់ ហាជី ហាសិនណល់ ប៊ូលហ្កះ ព្រះមហាក្សត្រ នៃប្រទេស ប្រ៊ុយណេ ដារូសាឡឹម
2024/04/29 07:49:22 pm
​រដ្ឋមន្ត្រីទី១ របស់ស្កុតឡែន លោក Humza Yousaf លាលែងពីតំណែង
2024/04/29 07:00:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2024/04/28 12:55:01 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2024/04/25 02:59:32 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2024/04/27 05:39:28 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2024/04/28 12:11:47 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2024/04/28 01:09:36 pm

ព័ត៌មានវីដេអូ

​ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់

2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ក្នុងពិធីជួបសំណេះសំណាលជាមួយប្រតិភូ​កីឡា​អាស៊ានប៉ារ៉ាហ្គេម
2022/07/06 10:23:47 am