អ្នកការទូតជាន់ខ្ពស់៖ បណ្ដាប្រទេស EU ត្រូវតែបញ្ជូនប្រព័ន្ធប្រឆាំងមីស៊ីលទៅកាន់អ៊ុយក្រែន

2024/04/18 05:09:43 pm        24

អ្នកការទូតជាន់ខ្ពស់របស់សហភាពអឺរ៉ុប (EU) នៅថ្ងៃព្រហស្បតិ៍ (ទី១៨ ខែមេសា) នេះ បាននិយាយថា បណ្តាប្រទេសសមាជិក EU ត្រូវតែបញ្ជូនប្រព័ន្ធប្រឆាំងមីស៊ីលរបស់ខ្លួនទៅពង្រឹងការការពារដែនអាកាសរបស់អ៊ុយក្រែន ខណៈដែលរុស្ស៊ីវាយប្រហារទីក្រុងនានារបស់ប្រទេសនេះ ដោយព្រមានថា អឺរ៉ុបមិនអាចពឹងផ្អែកតែលើសហរដ្ឋអាមេរិក ដើម្បីជួយទីក្រុងគីវនោះទេ។

គួរបញ្ជាក់ថា រយៈពេលជាង ២ឆ្នាំនៃការលុកលុយទាំងស្រុងរបស់រុស្ស៊ី អ៊ុយក្រែនកំពុងប្រឈមនឹងការខ្វះខាតគ្រាប់រំសេវ ដោយការផ្តល់មូលនិធិដ៏សំខាន់ពីសហរដ្ឋអាមេរិក ត្រូវបានរារាំងអស់រយៈពេលជាច្រើនខែ ដោយគណបក្សសាធារណរដ្ឋនៅសភា ហើយ EU ខកខានក្នុងការបញ្ជូនអាវុធឲ្យបានទាន់ពេលវេលា។

នៅឯកិច្ចប្រជុំក្រុមរដ្ឋមន្ត្រីការបរទេសនៃប្រទេសមានឧស្សាហកម្មលូតលាស់ទាំងប្រាំ៧ (G7) នៅកោះ Capri ប្រទេសអ៊ីតាលី ប្រមុខគោលនយោបាយការបរទេសរបស់ EU លោក Josep Borrell បានប្រាប់អ្នកសារព័ត៌មានថា៖ «យើងមានមីស៊ីល Patriot (ប្រព័ន្ធមីស៊ីលបាញ់ពីដីទៅអាកាស) និងប្រព័ន្ធប្រឆាំងមីស៊ីល។ យើងត្រូវយកមីស៊ីលទាំងនោះចេញពីបន្ទាយរបស់យើង ហើយបញ្ជូនទៅកាន់អ៊ុយក្រែន ជាកន្លែងដែលសង្រ្គាមកំពុងផ្ទុះឡើង»។

លោកបានបន្ថែមថា៖ «បើមិនដូច្នេះទេ ប្រព័ន្ធអគ្គិសនីរបស់អ៊ុយក្រែននឹងត្រូវបំផ្លាញ ហើយគ្មានប្រទេសណាមួយអាចប្រយុទ្ធបានដោយមិនមានអគ្គិសនីសម្រាប់ប្រើប្រាស់នោះទេ មិនថានៅផ្ទះ ក្នុងរោងចក្រឧស្សាហកម្ម និងបណ្តាញអ៊ីនធឺណិត»។

ការការពារដែនអាកាសរបស់អ៊ុយក្រែន គឺជាបញ្ហាសំខាន់ចម្បង សម្រាប់រដ្ឋមន្ត្រីដែលបានជួបប្រជុំគ្នា នៅក្នុងប្រទេសអ៊ីតាលី បន្ទាប់ពីមានការអំពាវនាវរបស់អាល្លឺម៉ង់ កាលពីថ្ងៃទី១៧ ខែមេសា ទៅកាន់ EU និងអង្គការណាតូ (NATO) ឲ្យធ្វើកិច្ចការបន្ថែមទៀត ដើម្បីជួយដល់ទីក្រុងគីវ៕

អត្ថបទដែលទាក់ទង

ទីភ្នាក់ងារថាមពលបរិមាណូអន្តរជាតិ៖ប៉ូឡូញកំពុងមានការរីកចម្រើនយ៉ាងខ្លាំងលើគម្រោងនុយក្លេអ៊ែរ
2024/05/01 06:04:32 pm        1
រុស្ស៊ី បង្កើនការផលិតសព្វាវុធ ខណៈដែលអាមេរិក ជំរុញការគាំទ្រអ៊ុយក្រែន
2024/05/01 06:02:22 pm        1
នគរបាលទួរគី ឃាត់ខ្លួនមនុស្សរាប់សិបនាក់ អំឡុងការបង្ក្រាបការតវ៉ា នៅថ្ងៃប្រាព្ធទិវាពលកម្មអន្តរជាតិ
2024/05/01 05:16:44 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកវិភាគនៅកម្ពុជាគាំទ្រប្រធានបទសហគ្រាសមួយជាសហគមន៍សុខសាន្តមួយ និងអំពាវនាវឱ្យសហជីពមួយចំនួនមិនគួរវង្វេងប្រយោជន៍ឆ្នាំងបាយរបស់កម្មករ

2024/05/01 07:03:54 pm
​ទីភ្នាក់ងារថាមពលបរិមាណូអន្តរជាតិ៖ប៉ូឡូញកំពុងមានការរីកចម្រើនយ៉ាងខ្លាំងលើគម្រោងនុយក្លេអ៊ែរ
2024/05/01 06:04:32 pm
​រុស្ស៊ី បង្កើនការផលិតសព្វាវុធ ខណៈដែលអាមេរិក ជំរុញការគាំទ្រអ៊ុយក្រែន
2024/05/01 06:02:22 pm
​នគរបាលទួរគី ឃាត់ខ្លួនមនុស្សរាប់សិបនាក់ អំឡុងការបង្ក្រាបការតវ៉ា នៅថ្ងៃប្រាព្ធទិវាពលកម្មអន្តរជាតិ
2024/05/01 05:16:44 pm
​រដ្ឋាភិបាលនិងសង្គមស៊ីវិល រួមគ្នាបន្តជំរុញផែនការសកម្មភាពក្នុងការផ្លាស់ប្តូររថយន្តដឹកជញ្ជូនកម្មករឲ្យមានសុវត្ថិភាព
2024/05/01 05:16:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2024/05/01 02:47:41 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2024/04/25 02:59:32 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2024/05/01 02:31:42 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2024/04/30 12:30:12 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2024/04/30 09:28:41 am

ព័ត៌មានវីដេអូ

​ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់

2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ក្នុងពិធីជួបសំណេះសំណាលជាមួយប្រតិភូ​កីឡា​អាស៊ានប៉ារ៉ាហ្គេម
2022/07/06 10:23:47 am