ឯកឧត្តម ហេង សួរ ជួបវីដេអូផ្ទាល់ជាមួយពលករខ្មែរ និងបានបញ្ជាក់ពីការណែនាំរបស់​សម្តេចធិបតី

2024/04/19 11:40:53 am        51

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីយប់អាធ្រាត្រម៉ោង ១១៖៣៨នាទីយប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤នេះ បានខលតាមវីឌីអូ ជួបជាមួយ​បងប្អូន​ពលការិនី​ខ្មែរចំនួន ២៩នាក់ ដែលកំពុងស្នាក់នៅផ្ទះបណ្តោះអាសន្នក្នុងទីក្រុងJeddah នៃ​ប្រទេស​អារ៉ាប៊ីសាអូឌីត ដើម្បីជម្រាបព័ត៌មានដល់បងប្អូនដោយផ្ទាល់ថា សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានជ្រាបហើយនូវសារអំពាវនាវរបស់បងប្អូន ហើយក៏បាន​ណែនាំ​ដល់​ក្រសួង​ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងការបរទេស និងសហប្រតិបត្តិការ​អន្តរជាតិ​ឱ្យ​ចាត់គ្រ​ប់​វិធានការភ្លាមៗ ដើម្បីធានាសុវត្ថិភាព និងនាំបងប្អូនត្រឡប់មកស្រុកកំណើតវិញ។

ឯកឧត្តម បន្ថែមថា “ខ្ញុំពិតជាបានធូរស្បើយក្នុងចិត្តពេលបានជួបនិយាយជាមួយបងប្អូនផ្ទាល់ និង​ក្រោយ​ពេល​ពិនិត្យឃើញថាសុវត្ថិភាពរបស់បងប្អូនត្រូវបានធានា។ ពេលនេះ ឯកឧត្តម​ឯក​អគ្គរាជ​ទូត​កម្ពុជា​ប្រចាំ​ប្រទេសអារ៉ាប៊ីសាអូឌីត ដែលមាននិវេសនដ្ឋាននៅទីក្រុងគែរ ប្រទេសអេហ្ស៊ីប​បាន​និង​កំពុង​ធ្វើដំណើរទៅប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីជួបជាមួយបងប្អូន​ដែល​នៅ​តំបន់​ផ្សេង​ទៀត​ផង​ដែរ​”។

រាជរដ្ឋាភិបាលនឹងចាត់ចែងលើការទិញសំបុត្រយន្តហោះជូនបងប្អូន។ ពេលនេះ សំបុត្រ​យន្ត​ហោះស​ម្រាប់​បងប្អូនទាំង ២៩នាក់ ដែលកំពុងស្នាក់នៅទីក្រុង Jeddah ត្រូវបានរៀបចំរួច ហើយ​ស្អែក​ម៉ោង ១០យប់ ម៉ោងនៅអារ៉ាប់ប៊ីសាអូឌីត បងប្អូននឹងឡើង​យន្ត​ហោះ​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ។ ចំណែកបងប្អូនដែលនៅតំបន់ផ្សេង នឹងរៀបចំចេញដំណើរជាបន្តបន្ទាប់។ នេះ​បើ​តាម​ការ​បញ្ជាក់របស់ឯកឧត្តមរដ្ឋមន្ត្រី៕

អត្ថបទដែលទាក់ទង

អារ៉ាប៊ីសាអ៊ូឌីត ជំរុញឲ្យមាន «ផែនការ B» ដែលមិនរាប់បញ្ចូលអ៊ីស្រាអែលក្នុងកិច្ចព្រមព្រៀងសំខាន់ជាមួយអាមេរិក
2024/05/02 12:23:23 pm        1
បណ្តាសាលារៀនរដ្ឋនៅខេត្តកណ្តាល ចាប់ផ្តើមផ្លាស់ប្តូរម៉ោងសិក្សា តាមការណែនាំក្រសួងអប់រំ
2024/05/02 12:12:41 pm        1
សហជីព និងកម្មករប្តេជ្ញាអភិវឌ្ឍន៍វិស័យការងារឲ្យកាន់តែរីកចម្រើនថែមទៀត
2024/05/02 11:59:11 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អារ៉ាប៊ីសាអ៊ូឌីត ជំរុញឲ្យមាន «ផែនការ B» ដែលមិនរាប់បញ្ចូលអ៊ីស្រាអែលក្នុងកិច្ចព្រមព្រៀងសំខាន់ជាមួយអាមេរិក

2024/05/02 12:23:23 pm
​ទីបញ្ជាការកងទ័ពអ៊ុយក្រែន ត្រូវរងការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ី
2024/05/02 12:17:11 pm
​បណ្តាសាលារៀនរដ្ឋនៅខេត្តកណ្តាល ចាប់ផ្តើមផ្លាស់ប្តូរម៉ោងសិក្សា តាមការណែនាំក្រសួងអប់រំ
2024/05/02 12:12:41 pm
​និស្សិតអង់គ្លេស បង្កើតជំរំតវ៉ាគាំទ្រប៉ាឡេស្ទីននៅបរិវេណសាលា បន្ទាប់ពីការប៉ះទង្គិចនៅអាមេរិក
2024/05/02 12:12:38 pm
​កោះតៃវ៉ាន់ ពិបាកក្នុងការចូលរួមសន្និបាតរបស់អង្គការ WHO ទោះអាមេរិក គាំទ្រក៏ដោយ
2024/05/02 12:08:32 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2024/05/02 04:56:59 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2024/05/01 03:45:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2024/05/01 02:31:42 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2024/04/30 12:30:12 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2024/04/30 09:28:41 am

ព័ត៌មានវីដេអូ

​ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់

2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ក្នុងពិធីជួបសំណេះសំណាលជាមួយប្រតិភូ​កីឡា​អាស៊ានប៉ារ៉ាហ្គេម
2022/07/06 10:23:47 am