គ.ជ.ប អំពាវនាវសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ពិនិត្យទិន្នន័យ ដើម្បីត្រៀមបិទផ្សាយ​បញ្ជីបោះឆ្នោតដំបូង

2024/04/19 11:57:41 am        38

ឯកឧត្តម ហេង ស៊ីឡេង សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប បាន​អំពាវនាវដល់សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ទាំងអស់អញ្ជើញពិនិត្យទិន្នន័យរបស់ខ្លួន ខណៈ​ការ​បិទផ្សាយបញ្ជីបោះឆ្នោតដំបូងចាប់ផ្តើមនាថ្ងៃស្អែក។

នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ហេង ស៊ីឡេង សមាជិក គ.ជ.ប បានអញ្ជើញ​ដឹកនាំ​កិច្ច​ប្រជុំ​ផ្សព្វ​ផ្សាយ​ជាមួយភាគីពាក់ព័ន្ធស្តីពី ការរៀបចំបញ្ជីបោះឆ្នោតដំបូង ការបិទផ្សាយ​បញ្ជី​បោះ​ឆ្នោតដំបូង និងប្តឹងតវ៉ា ឬជំទាស់ និងការដោះស្រាយបណ្តឹងលើបញ្ជីបោះឆ្នោតដំបូង ដែល​មាន​ការ​ចូលរួមពីបណ្តាក្រសួង-ស្ថាប័ន គណបក្សនយោបាយ និងអង្គការសង្គមស៊ីវិល។

ឯកឧត្តម ហេង ស៊ីឡេង មានប្រសាសន៍ថា ការរៀបចំបញ្ជីបោះឆ្នោតដំបូងអនុវត្តតាមបទបញ្ជា និង​នីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុម ប្រឹក្សាក្រុង ក្រុម​ប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ បន្ទាប់ពីទទួលបានបញ្ជីឈ្មោះសមាជិកក្រុមប្រឹក្សាឃុំ- សង្កាត់​នៅ​ក្នុង​មុខតំណែង រួមនឹងរបាយការណ៍ចុះឈ្មោះបោះឆ្នោតពីគណៈកម្មការរាជធានី- ខេត្ត​រៀប​ចំ​ការ​បោះឆ្នោតរួចមក នាយកដ្ឋានគ្រប់គ្រងទិន្នន័យអ្នកបោះឆ្នោត និងបញ្ជីបោះឆ្នោត នៃ​អគ្គ​នាយកដ្ឋាន​សេវាកម្មច្បាប់ និងបច្ចេកទេស បានធ្វើការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់យ៉ាងហ្មត់ចត់ ដោយ​ផ្អែកជាមូលដ្ឋានលើបញ្ជីបេក្ខជនជាប់ឆ្នោតសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ផ្លូវការ ដែល​មាន​រក្សា​ទុក​ជាឯ​កសារនៅ គ.ជ.ប។

ឯកឧត្តម មានប្រសាសន៍ទៀតថា ការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង គឺដើម្បីបម្រើគោលដៅ នៃ​ការ​ពិនិត្យ​កែតម្រូវតាមរយៈការប្តឹងតវ៉ា ឬការប្តឹងជំទាស់ទាក់ទងទៅនឹងបញ្ជីបោះឆ្នោតដំបូង ដោយ​ត្រូវ​អនុវត្តនីតិវិធី និង ដំណាក់កាលនៃបណ្ដឹង។

ទន្ទឹមគ្នានេះ ឯកឧត្តម បានបញ្ជាក់ចំពោះនីតិវិធីលើការប្តឹងតវ៉ា ឬការប្តឹងជំទាស់ ដោយ​ការ​ប្តឹង​តវ៉ា៖ ពាក្យបណ្តឹងតវ៉ាអាចធ្វើឡើងអំពីការបាត់ឈ្មោះរបស់អ្នកបោះឆ្នោត ឬមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត ប៉ុន្តែកត់ត្រាមិនច្បាស់លាស់ ឬមិនត្រឹមត្រូវ ឬមានឈ្មោះក្នុងបញ្ជីបោះឆ្នោតនៃក្រុង ស្រុក ខណ្ឌផ្សេង។ ដោយឡែកការប្តឹងជំទាស់៖ ពាក្យបណ្តឹង​ជំទាស់​អា​ច​ធ្វើ​ឡើង​ចំពោះ​បុគ្គ​ល​ណា​ម្នាក់​ដែលមាន ឈ្មោះក្នុងបញ្ជីបោះឆ្នោតដំបូង ជាជនដែលពុំមាន​សិទ្ធិបោះឆ្នោត​ដោយ​មិន​មែន​ជា​សមាជិក​ក្រុមប្រឹក្សាឃុំ-សង្កាត់នៅក្នុងមុខតំណែងនៅក្នុងក្របខណ្ឌនៃក្រុង ស្រុក ខណ្ឌ​នីមួយៗ​។

នាឱកាសនោះ ឯកឧត្តម បានអំពាវនាវដល់សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ក្នុង​មុខ​តំណែង​ទាំង​អស់​អញ្ជើញ​ពិនិត្យ​ទិន្នន័យរបស់ខ្លួន អំឡុងពេលការបិទ​ផ្សាយ​បញ្ជី​បោះ​ឆ្នោត​ដំបូង​ចាប់​ផ្តើម​នា​ថ្ងៃ​ទី២០ ខែមេសា ឆ្នាំ២០២៤ ស្អែកនេះ។

សូមជម្រាបថា គ.ជ.ប បានប្រកាសទទួលស្គាល់ជាផ្លូវការចំពោះគណបក្សនយោបាយចំនួន៥ ឱ្យ​ចូល​រួម​ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក និងខណ្ឌ អាណត្តិទី៤ ឆ្នាំ​២០២៤ ក្នុងនោះ រួមមាន៖ គណបក្សប្រជាជនកម្ពុជា, គណបក្សឆន្ទះខ្មែរ ,គណបក្សកម្លាំងជាតិ, គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និងគណបក្សខ្មែររួបរួមជាតិ ដោយការ​បោះឆ្នោត​នេះ​នឹង​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃ​ទី២៦ ខែឧសភា ឆ្នាំ២០២៤៕ អត្ថបទ៖ សេក ឧត្តម 

អត្ថបទដែលទាក់ទង

សម្តេចធិបតីហ៊ុន ម៉ាណែត ផ្តាំទៅសារព័ត៌មានThe Cambodia Daily ឈប់ប្រឌិតរឿងមិនពិតដែលមានចេតនាថោកទាប
2024/05/02 05:12:58 pm        1
កម្ពុជា ប្រារព្ធទិវាឆ្មបជាតិ-អន្តរជាតិ ២ឧសភា ឆ្នាំ២០២៤ ដើម្បីលើកកម្ពស់តួនាទីរបស់ឆ្មប ក្នុងការថែទាំសុខភាពមាតា និងទារក
2024/05/02 04:06:50 pm        1
កូនផ្សោតកើតថ្មីទី៨នៅដើមឆ្នាំនេះ បានបង្ហាញខ្លួននៅអន្លង់កាំពី ក្នុងខេត្តក្រចេះ
2024/05/02 03:51:05 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចធិបតីហ៊ុន ម៉ាណែត ផ្តាំទៅសារព័ត៌មានThe Cambodia Daily ឈប់ប្រឌិតរឿងមិនពិតដែលមានចេតនាថោកទាប

2024/05/02 05:12:58 pm
​មន្ត្រីអាមេរិកជំរុញឲ្យចិន និងរុស្ស៊ីប្រកាសមានតែមនុស្សទេគ្រប់គ្រងអាវុធនុយក្លេអ៊ែរ មិនមែន AI ឡើយ
2024/05/02 04:48:17 pm
​ជនជាតិប៉ាឡេស្ទីនខ្លះនិយាយថា ការតវ៉ានៅបរិវេណសាលាអាមេរិកផ្ដល់ «ក្តីសង្ឃឹម» ដល់ពួកគេ
2024/05/02 04:42:00 pm
​លោក Biden បន្ទោសបញ្ហាសេដ្ឋកិច្ចរបស់ចិន ជប៉ុន និងឥណ្ឌាថា ដោយសារ «ការរើសអើងជនបរទេស»
2024/05/02 04:36:03 pm
​រុស្ស៊ីប្រញាប់ប្រញាល់បញ្ជូនសព្វាវុធទៅកាន់ជួរមុខ មុនពេលជំនួយយោធារបស់អាមេរិកមកដល់អ៊ុយក្រែន
2024/05/02 04:35:12 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2024/05/02 04:56:59 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2024/05/01 03:45:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2024/05/01 02:31:42 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2024/04/30 12:30:12 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2024/04/30 09:28:41 am

ព័ត៌មានវីដេអូ

​ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់

2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ក្នុងពិធីជួបសំណេះសំណាលជាមួយប្រតិភូ​កីឡា​អាស៊ានប៉ារ៉ាហ្គេម
2022/07/06 10:23:47 am