មនុស្ស៣៩១នាក់ស្លាប់ដោយសារជំងឺអាសន្នរោគ និងជំងឺគ្រុនឈាមនៅស៊ូដង់

2024/04/19 01:40:00 pm        48

ក្រសួងសុខាភិបាលប្រទេសស៊ូដង់ បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា មនុស្សសរុប៣៩១ នាក់ បានស្លាប់ ដោយសារជំងឺអាសន្នរោគ និងជំងឺគ្រុនឈាម ក្នុងអំឡុងពេលសង្គ្រាមមួយឆ្នាំនៅក្នុងប្រទេសស៊ូដង់។

រដ្ឋមន្ត្រីក្រសួងសុខាភិបាលស៊ូដង់ បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានថា ករណីជំងឺអាសន្នរោគជិត ១១.០០០នាក់ ត្រូវបានកត់ត្រា រួមមានអ្នកស្លាប់៣២៥នាក់ នៅក្នុងរដ្ឋចំនួន១២ ខណៈករណីជំងឺគ្រុនឈាម បានកើនឡើងដល់ ៩.០០០នាក់ មានអ្នកស្លាប់៦៦នាក់។

លោករដ្ឋមន្ត្រី និយាយថា ទោះបីជាមានសង្គ្រាមក៏ដោយ ក៏ក្រសួងសុខាភិបាលបានដាក់ចេញការអន្តរាគមន៍បន្ទាន់ នៅក្នុងរដ្ឋដែលរងផលប៉ះពាល់ដោយជំងឺអាសន្នរោគ ដើម្បីទប់ស្កាត់ការរាលដាល ជំងឺនេះ។

ដោយងាកទៅរកកិច្ចខិតខំរបស់ក្រសួងក្នុងការផ្តល់សេវាសុខភាពជាមូលដ្ឋាន លោកបាននិយាយថាការផ្តល់សេវាសុខភាពទៅកាន់គ្រប់រដ្ឋ និងតំបន់ទាំងអស់នៅប្រទេសស៊ូដង់គឺជា «អាទិភាពកំពូល»។

យោងតាមរដ្ឋមន្ត្រីបានឲ្យដឹងថា ឱសថសង្គ្រោះអាយុជីវិតប្រមាណ ៤.០០០តោន រួមមានឱសថចាក់តាមសរសៃឈាម ឱសថជំងឺតម្រងនោម និងឱសថជំងឺមហារីក ព្រមទាំងសម្ភារៈប្រើប្រាស់សម្រាប់មន្ទីរពិសោធន៍វេជ្ជសាស្ត្រ ត្រូវបានបែងចែកទៅកាន់រដ្ឋនានា។

ចាប់តាំងពីសង្គ្រាម បានផ្ទុះឡើងរវាងកងកម្លាំងប្រដាប់អាវុធស៊ូដង់ (SAF) និងកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា (RSF) នៅថ្ងៃទី ១៥ ខែមេសា ឆ្នាំ ២០២៣ ស្ថានភាពសុខាភិបាលនៅក្នុងប្រទេសនេះកាន់តែធ្លាក់ចុះធ្ងន់ធ្ងរ។

យោងតាមការប៉ាន់ប្រមាណនាពេលថ្មីៗនេះធ្វើឡើងដោយការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ បាននិយាយថា មនុស្ស ១៤.៧៩០នាក់ បានស្លាប់ និងប្រហែល៨,២លាននាក់ផ្សេងទៀត បានភៀសខ្លួនចេញពីលំនៅឋាន ចាប់តាំងពីជម្លោះបានផ្ទុះឡើង។

អត្ថបទដែលទាក់ទង

ការប៉ះទង្គិចគ្នានៅបារាំង ទួរគី និងហ្វីលីពីន ក្នុងអំឡុងពេលបាតុកម្មទិវាពលកម្មអន្តរជាតិ
2024/05/02 11:16:42 am        1
រលកកម្តៅវាយប្រហារប្រទេសបង់ក្លាដែស ជាមួយនឹងសីតុណ្ហភាពខ្ពស់បំផុតចាប់តាំងពីឆ្នាំ១៩៨៩
2024/05/02 11:13:26 am        1
អង្គការ UNICEF បានព្រមានពីស្ថានភាពដ៏មហន្តរាយ បើអ៊ីស្រាអែល វាយប្រហារក្រុងរ៉ាហ្វា
2024/05/02 11:09:29 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ជាប់ឆ្នោតជាប្រធានសមាគមសិល្បករខ្មែរ អាណត្តិទី ៦

2024/05/02 11:41:39 am
​កងពលតូចដឹកជញ្ជូន ៩៩ត្រៀមរថយន្ត និងស៊ីទែនទឹករួចរាល់ សម្រាប់អន្តរាគមន៍​ជួយពលរដ្ឋដែលខ្វះទឹកស្អាតប្រើប្រាស់
2024/05/02 11:35:54 am
​ការប៉ះទង្គិចគ្នានៅបារាំង ទួរគី និងហ្វីលីពីន ក្នុងអំឡុងពេលបាតុកម្មទិវាពលកម្មអន្តរជាតិ
2024/05/02 11:16:42 am
​រលកកម្តៅវាយប្រហារប្រទេសបង់ក្លាដែស ជាមួយនឹងសីតុណ្ហភាពខ្ពស់បំផុតចាប់តាំងពីឆ្នាំ១៩៨៩
2024/05/02 11:13:26 am
​អង្គការ UNICEF បានព្រមានពីស្ថានភាពដ៏មហន្តរាយ បើអ៊ីស្រាអែល វាយប្រហារក្រុងរ៉ាហ្វា
2024/05/02 11:09:29 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2024/05/01 11:30:03 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2024/05/01 03:45:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2024/05/01 02:31:42 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2024/04/30 12:30:12 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2024/04/30 09:28:41 am

ព័ត៌មានវីដេអូ

​ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់

2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ក្នុងពិធីជួបសំណេះសំណាលជាមួយប្រតិភូ​កីឡា​អាស៊ានប៉ារ៉ាហ្គេម
2022/07/06 10:23:47 am