លោក Shoigu របស់រុស្ស៊ី និយាយថា ការផលិតរថក្រោះកំពុងកើនឡើង

2024/04/19 05:50:07 pm        31

រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu នៅថ្ងៃសុក្រ (ទី១៩ ខែមេសា) នេះ បាននិយាយថា ប្រទេសនេះកំពុងបង្កើនការផលិតរថក្រោះ និងប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែតលើរថក្រោះ ប៉ុន្តែត្រូវធ្វើការងារបន្ថែមទៀត ដើម្បីបង្កើនការផលិតឧបករណ៍ការពាររថក្រោះ។

ក្រសួងរបស់លោក Shoigu បានចេញផ្សាយវីដេអូដែលបង្ហាញឲ្យឃើញរូបលោកទៅមើលរោងចក្រផលិតរថក្រោះ នៅតំបន់ស៊ីបេរី ក្នុងទីក្រុង Omsk និងជួបជាមួយពួកកម្មករ ដែលត្រូវបានលោកសរសើរថា បង្កើតបាននូវផលិតកម្មលើសពីគោលដៅ។

លោក Shoigu បានប្រាប់ក្រុមមន្រ្តីថា៖ «រោងចក្រ នៅ Omsk កំពុងសម្រេចបានតាមកម្មវិធី ពោលគឺខ្ញុំអាចនិយាយបានថា ថែមទាំងសម្រេចបានតាមកម្មវិធីលើសពីកម្រិតកំណត់ទៀតផង។ បញ្ហា និងកិច្ចការដែលយើងសម្រេចក្នុងដំណើរទស្សនកិច្ចចុងក្រោយរបស់យើង ត្រូវបានដោះស្រាយស្ទើរតែទាំងអស់»។

គួរបញ្ជាក់ថា ការផលិតរថក្រោះថ្មី គឺជាភាពចាំបាច់សម្រាប់រុស្ស៊ី ដោយសារការបាត់បង់យ៉ាងច្រើននូវយុទ្ធោបករណ៍ធុនធ្ងន់នេះ ក្នុងរយៈពេល ២ឆ្នាំដំបូងនៃសង្គ្រាមនៅអ៊ុយក្រែន។ វិទ្យាស្ថានអន្តរជាតិសម្រាប់ការសិក្សាយុទ្ធសាស្ត្រ បានឲ្យដឹងកាលពីខែកុម្ភៈថា រុស្សីបានបាត់បង់រថក្រោះជាង ៣.០០០គ្រឿង នៅទីនោះ ដែលស្មើនឹងបញ្ជីសារពើភ័ណ្ឌសកម្មទាំងមូលរបស់ខ្លួន នៅមុនសង្រ្គាម ហើយកំពុងដករថក្រោះចាស់ៗចេញពីឃ្លាំង ជំនួសវិញដោយរថក្រោះថ្មីៗ។

ជាមួយគ្នានេះ លោក Shoigu បានបញ្ជាឲ្យប្រធានរោងចក្របង្កើនការផលិតឧបករណ៍ការពាររថក្រោះ ហើយបាននិយាយថា ការបង្កើនការផ្គត់ផ្គង់ដល់កងពលជួសជុលរថក្រោះ គឺជាផ្នែកសំខាន់នៃចំណុចប្រមូលផ្ដុំ៕

អត្ថបទដែលទាក់ទង

សាលារៀន និងការិយាល័យ បិទទ្វារ ខណៈភ្លៀងធ្លាក់ខ្លាំង វិលទៅកាន់ប្រទេសវាលខ្សាច់អារ៉ាប់រួមជាថ្មី
2024/05/02 09:20:14 pm        1
ព្រះមហាក្សត្រនៃប្រទេសហ្ស៊កដានីយាងជួបនាយករដ្ឋមន្រ្តី និងប្រធានាធិបតីរបស់អ៊ីតាលី
2024/05/02 09:17:55 pm        1
UN៖ ការសាងសង់ផ្ទះសម្បែងឡើងវិញនៅហ្កាហ្សា អាចនឹងចំណាយពេល ៨០ឆ្នាំ
2024/05/02 09:16:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សាលារៀន និងការិយាល័យ បិទទ្វារ ខណៈភ្លៀងធ្លាក់ខ្លាំង វិលទៅកាន់ប្រទេសវាលខ្សាច់អារ៉ាប់រួមជាថ្មី

2024/05/02 09:20:14 pm
​ព្រះមហាក្សត្រនៃប្រទេសហ្ស៊កដានីយាងជួបនាយករដ្ឋមន្រ្តី និងប្រធានាធិបតីរបស់អ៊ីតាលី
2024/05/02 09:17:55 pm
​UN៖ ការសាងសង់ផ្ទះសម្បែងឡើងវិញនៅហ្កាហ្សា អាចនឹងចំណាយពេល ៨០ឆ្នាំ
2024/05/02 09:16:46 pm
​EU ផ្តល់ជំនួយគាំទ្រផ្នែកសេដ្ឋកិច្ច និងសន្តិសុខចំនួន ១ពាន់លានអឺរ៉ូដល់លីបង់
2024/05/02 09:15:01 pm
​ក្រសួងការងារ ប្រារព្ធទិវាពិភពលោកដើម្បីសុវត្ថិភាព និងសុខភាពការងារលើកទី១៩ ក្រោមប្រធានបទ«ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុលើផ្នែកសុវត្ថិភាព និងសុខភាពការងារ»
2024/05/02 07:49:48 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2024/05/02 04:56:59 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2024/05/01 03:45:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2024/05/01 02:31:42 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2024/04/30 12:30:12 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2024/04/30 09:28:41 am

ព័ត៌មានវីដេអូ

​ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់

2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ក្នុងពិធីជួបសំណេះសំណាលជាមួយប្រតិភូ​កីឡា​អាស៊ានប៉ារ៉ាហ្គេម
2022/07/06 10:23:47 am