សុរិយរោគសម្លាប់មនុស្ស ៣០នាក់ នៅថៃ នាឆ្នាំនេះ ខណៈព្រះរាជាណាចក្រនេះ ក្ដៅសឹងទ្រាំមិនបាន

2024/04/25 06:26:35 pm        35

ប្រទេសថៃបានចេញការព្រមានថ្មីអំពីអាកាសធាតុឡើងក្តៅខ្លាំងបំផុត នៅថ្ងៃព្រហស្បតិ៍ (ទី ២៥ ខែមេសា) នេះ ខណៈដែលរដ្ឋាភិបាលបានឲ្យដឹងថា ជំងឺសុរិយរោគ ឬការសន្លប់ដោយសារកម្ដៅ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣០នាក់រួចហើយ ក្នុងឆ្នាំ២០២៤ នេះ។

អាជ្ញាធរទីក្រុងបាងកកបានចេញការព្រមានអំពីកម្ដៅក្ដៅខ្លាំងបំផុត ខណៈដែលសន្ទស្សន៍កម្ដៅត្រូវបានគេរំពឹងថា នឹងឡើងលើសពី ៥២អង្សាសេ។ សីតុណ្ហភាពនៅក្នុងរាជធានីរបស់ថៃមួយនេះ បានឡើងដល់៤០,១អង្សាសេ កាលពីថ្ងៃពុធ (ទី២៤ ខែមេសា) ហើយកម្រិតស្រដៀងគ្នានេះ ត្រូវបានគេព្យាករសម្រាប់ថ្ងៃទី២៥ ខែមេសានេះ។

រលកនៃអាកាសធាតុក្តៅខ្លាំងស្ទើរទ្រាំមិនបាននេះ បានវាយប្រហារផ្នែកខ្លះនៃតំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ នៅសប្តាហ៍នេះ ដោយធ្វើឲ្យសាលារៀនទូទាំងប្រទេសហ្វីលីពីនត្រូវផ្អាកការរៀនសូត្រសិន ហើយអ្នកគោរពបូជានៅប្រទេសបង់ក្លាដែសបួងសួងសុំទឹកភ្លៀង។

ក្រសួងសុខាភិបាលថៃ កាលពីល្ងាចថ្ងៃទី ២៤ ខែមេសា បានប្រាប់ឲ្យដឹងថា មនុស្ស ៣០នាក់ បានស្លាប់ដោយសារជំងឺសុរិយរោគ នៅចន្លោះពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៧ ខែមេសា ដោយធៀបនឹងចំនួន ៣៧នាក់ ក្នុងឆ្នាំ២០២៣។

លោក Direk Khampaen អគ្គនាយករងនៃនាយកដ្ឋានគ្រប់គ្រងជំងឺរបស់ថៃ បានប្រាប់សារព័ត៌មាន AFP ថា ក្រុមមន្ត្រីកំពុងជំរុញមនុស្សចាស់ និងអ្នកដែលមានស្ថានភាពសុខភាពពីកំណើត ក្នុងនោះរួមទាំងអ្នកមានជំងឺធាត់ផងដែរ ឲ្យស្នាក់នៅតែក្នុងផ្ទះ និងបរិភោគទឹកឲ្យបានទៀងទាត់។

គួរបញ្ជាក់ថា ខែមេសា គឺជាពេលវេលាក្តៅបំផុតនៃឆ្នាំក្នុងប្រទេសថៃ និងប្រទេសផ្សេងទៀត នៅអាស៊ីអាគ្នេយ៍ ប៉ុន្តែស្ថានភាពក្នុងឆ្នាំ២០២៤ មានសភាពកាន់តែធ្ងន់ធ្ងរឡើងដោយសារបាតុភូតអាកាសធាតុ El Nino៕

អត្ថបទដែលទាក់ទង

ទាហានអ៊ុយក្រែននៅក្នុងតំបន់ដូណិតស្ក៍ បានបញ្ជា្កក់ថា មានការខ្វះខាតយានដ្រូនដែលមានគុណភាព
2024/05/04 04:15:47 pm        1
ការវាយប្រហារគ្រាប់បែក បានសម្លាប់មនុស្សយ៉ាងតិច១២នាក់នៅឯជំរំជនភៀសខ្លួន នៅក្នុងកុងហ្គោភាគខាងកើត
2024/05/04 04:00:12 pm        1
ភ្លើងបានឆាបឆេះឡើង បន្ទាប់ពីការវាយប្រហារដោយយានដ្រូនរបស់រុស្ស៊ីលើក្រុងខាគីវនៃប្រទេស អ៊ុយក្រែន
2024/05/04 03:54:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​FASMEC ផ្តល់ចំណេះដឹងដល់ SME ខេត្តឧត្តរមានជ័យ ដើម្បីទទួលបានព័ត៌មានសម្រាប់អភិវឌ្ឍអាជីវកម្ម

2024/05/04 08:21:21 pm
​សិក្ខាកាមផ្នែកអគ្គីសនី និងអេឡិចត្រូនិចក្នុងវគ្គ១.៥លានចុះហាត់ការនៅក្រុមហ៊ុនឯកជនដើម្បីដកស្រង់ជំនាញជាក់ស្តែង
2024/05/04 04:53:47 pm
​មន្រ្តីយោធាដែលបាញ់បោះស៊េរីត្រូវបានកម្លាំងកងរាជអាវុធហត្ថបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី
2024/05/04 04:48:43 pm
​ទាហានអ៊ុយក្រែននៅក្នុងតំបន់ដូណិតស្ក៍ បានបញ្ជា្កក់ថា មានការខ្វះខាតយានដ្រូនដែលមានគុណភាព
2024/05/04 04:15:47 pm
​ការវាយប្រហារគ្រាប់បែក បានសម្លាប់មនុស្សយ៉ាងតិច១២នាក់នៅឯជំរំជនភៀសខ្លួន នៅក្នុងកុងហ្គោភាគខាងកើត
2024/05/04 04:00:12 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2024/05/03 07:49:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2024/05/01 03:45:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2024/05/04 02:04:08 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2024/05/04 01:35:46 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2024/04/30 09:28:41 am

ព័ត៌មានវីដេអូ

​ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់

2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ក្នុងពិធីជួបសំណេះសំណាលជាមួយប្រតិភូ​កីឡា​អាស៊ានប៉ារ៉ាហ្គេម
2022/07/06 10:23:47 am