ឯកឧត្តម ឈាង រ៉ា ណែនាំមន្រី្តក្រោមឱវាទ ចូលរួមអនុវត្តពង្រឹងមូលដ្ឋានសុខាភិបា លដែលជាយុទ្ធសាស្រ្តអាទិភាពមួយ ក្នុងចំណោមអាទិភាព៣

2024/04/26 07:24:33 am        53

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានផ្តល់អនុសាសន៍ណែនាំមួយចំនួន និងបានវាយតម្លៃខ្ពស់ចំពោះការតម្រង់ទិសក្នុងការអនុវត្តការងារឱ្យបានត្រឹមត្រូវ ដោយដើរឆ្ពោះទៅមុខជានិច្ច ដើម្បីចូលរួមអនុវត្តពង្រឹងមូលដ្ឋានសុខាភិបាលដែលជាយុទ្ធសាស្រ្តអាទិភាពមួយ ក្នុងចំណោមអាទិភាព៣ ដែលបានដាក់ចេញដោយក្រសួងសុខាភិបាល ក្នុងការគាំទ្រកំណែទម្រង់ អនុវត្តយុទ្ធសាស្រ្តបញ្ចកោណ របស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។

ការថ្លែងរបស់ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល យ៉ាងដូច្នេះ នាឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែមេសា ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត, នារសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសុខាភិបាល។

ជាកិច្ចចាប់ផ្តើមនៃអង្គប្រជុំប្រចាំខែនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសួរសុខទុក្ខ និងរំលឹកណែនាំដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការរបស់ក្រសួងសុខាភិបាលទាំងអស់ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ គ្រប់បណ្តាខេត្ត-រាជធានី ប្រកាន់ខ្ជាប់នូវភាពម៉ឹងម៉ាត់ និងទំនួលខុសត្រូវខ្ពស់ក្នុងការងារឱ្យបានខ្ជាប់ខ្ជួន ជាប់ជាប្រចាំ ជាពិសេសត្រូវអនុវត្តការងារតាមការបែងចែកតួនាទី និងភារកិច្ចរបស់ខ្លួន និងកាន់តែបន្តខិតខំតាមដានវាយតម្លៃលទ្ធផលដែលទទួលបានជាបន្តបន្ទាប់។

ជាកិច្ចបន្ទាប់ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានជូនវេទិកាទៅថ្នាក់ដឹកនាំ រាយការណ៍នូវវឌ្ឍនភាពការងារ ដែលខ្លួនទទួលបន្ទុក និងផែនការបន្ទាប់ ព្រមទាំងសមិទ្ធផលការងារដែលបានធ្វើកន្លងមក ក្នុងការពិនិត្យពិភាក្សា និងដោះស្រាយនូវបញ្ហាប្រឈម ឬចំណុចខ្វះខាតនានាក្រោយការរាយការណ៍។

សូមបញ្ជាក់ដែរថា កិច្ចប្រជុំនេះរៀបចំឡើងតាមប្រព័ន្ធ Hybrid ដែលមានការចូលរួមដោយផ្ទាល់ពីឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សាក្រសួង អគ្គនាយក អគ្គាធិការ និងឯកឧត្តម លោកជំទាវ លោក លោកស្រី អគ្គនាយករង ប្រធាន អនុប្រធានអង្គភាពថ្នាក់កណ្តាល និងប្រធានការិយាល័យនៃទីស្តីការក្រសួងសុខាភិបាល និងតាមប្រព័ន្ធអនឡាញ ជាប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានី-ខេត្ត៕អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញមានវត្តមាន ៤ថ្ងៃពេញ ដើម្បីដឹកនាំតាមដាន និងត្រួតពិនិត្យការប្រឡងប្រជែងជ្រើសរើសគ្រូអនុវិទ្យាល័យ
2024/05/05 03:24:15 pm        1
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន អញ្ជើញចូលរួមពិធីបុណ្យសង្ឈទាន និងបង្សុកូលឧទ្ទិសកុសលថ្វាយព្រះបរមសពសម្តេចសង្ឈរាជ ទេព វង្ស
2024/05/05 12:52:56 pm        1
FASMEC ផ្តល់ចំណេះដឹងដល់ SME ខេត្តឧត្តរមានជ័យ ដើម្បីទទួលបានព័ត៌មានសម្រាប់អភិវឌ្ឍអាជីវកម្ម
2024/05/04 08:21:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មិនទាន់មានវឌ្ឍនភាពវិជ្ជមាននៅឡើយទេ ខណៈកិច្ចចរចាបទឈប់បាញ់ហ្កាហ្សា ចាប់ផ្ដើមឡើងវិញ នៅអេហ្ស៊ីប

2024/05/05 04:13:37 pm
​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញមានវត្តមាន ៤ថ្ងៃពេញ ដើម្បីដឹកនាំតាមដាន និងត្រួតពិនិត្យការប្រឡងប្រជែងជ្រើសរើសគ្រូអនុវិទ្យាល័យ
2024/05/05 03:24:15 pm
​នាយករដ្ឋមន្ត្រីកាណាដាសាទរ «នីតិរដ្ឋ» បន្ទាប់ពីមានការចាប់ខ្លួនក្នុងសំណុំរឿងឃាតកម្មលើអ្នកផ្ដាច់ខ្លួនសាសនា Sikh
2024/05/05 03:13:23 pm
​ទឹកជំនន់នៅភាគខាងត្បូងប្រេស៊ីល បង្ខំឲ្យមនុស្ស ៧០.០០០នាក់ ចាកចេញពីផ្ទះសម្បែង
2024/05/05 02:22:16 pm
​នគរបាលអូស្ត្រាលីបាញ់សម្លាប់ក្មេងប្រុសម្នាក់ ក្រោយវាយប្រហារដោយចាក់ ជាមួយនឹងលក្ខណៈដូចអំពើភេរវកម្ម
2024/05/05 02:20:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2024/05/05 07:02:05 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2024/05/05 01:23:06 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2024/05/04 09:37:54 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2024/05/04 01:35:46 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2024/04/30 09:28:41 am

ព័ត៌មានវីដេអូ

​ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់

2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ក្នុងពិធីជួបសំណេះសំណាលជាមួយប្រតិភូ​កីឡា​អាស៊ានប៉ារ៉ាហ្គេម
2022/07/06 10:23:47 am