អ៊ីស្រាអែល បង្កើនការវាយប្រហារតាមអាកាសលើតំបន់រ៉ាហ្វារបស់ហ្កាហ្សា មុនប្រតិបត្តិការថ្មើជើង

2024/04/26 08:53:50 am        61

អ៊ីស្រាអែលបានបង្កើនការវាយប្រហារតាមអាកាសលើទីក្រុង រ៉ាហ្វា (Rafah) កាលពីយប់រំលេងអាធ្រាត្រឈានចូលថ្ងៃសុក្រសប្ដាហ៍នេះ បន្ទាប់ពីបាននិយាយថា ខ្លួននឹងជម្លៀសជនស៊ីវិលចេញពីទីក្រុង ហ្កាហ្សា ភាគខាងត្បូង ហើយចាប់ផ្តើមការវាយប្រហារទាំងស្រុង ទោះបីជាមានការព្រមានពីសម្ព័ន្ធមិត្តថា ការវាយលុកនេះ អាចបណ្តាលឱ្យមានអ្នកស្លាប់ និងរបួសច្រើនក៏ដោយ។

ក្រុមគ្រូពេទ្យនៅក្នុងដែនដីប៉ាឡេស្ទីន ដែលត្រូវបានឡោមព័ទ្ធដោយកងទ័ពអ៊ីស្រាអែល បានរាយការណ៍ពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលចំនួន ៥ លើក លើតំបន់រ៉ាហ្វាកាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ មេសា សប្ដាហ៍នេះ ដែលបានប៉ះចំផ្ទះចំនួន ៣ ខ្នង បានសម្លាប់មនុស្សយ៉ាងហោចណាស់៦ នាក់រួមទាំងអ្នកសារព័ត៌មានក្នុងស្រុកម្នាក់ផងដែរ។

លោក អ៊ីប្រាហ៊ីម ក្រៃស៊ី (Ibrahim Khraishi) ឯកអគ្គរដ្ឋទូតប៉ាឡេស្ទីនប្រចាំអង្គការសហប្រជាជាតិបានប្រាប់សារព័ត៌មាន Reuters កាលពីថ្ងៃព្រហស្បតិ៍ថា យើងបារម្ភខ្លាំងពីអ្វីដែលនឹងកើតឡើងនៅ តំបន់រ៉ាហ្វា ។ កម្រិតនៃការប្រកាសអាសន្នមានខ្ពស់ណាស់។

អ្នកខ្លះកំពុងចាកចេញ ពួកគេខ្លាចបែកបាក់គ្រួសារ ប៉ុន្តែពួកគេអាចទៅណាបាន? ពួកគេមិនត្រូវបានអនុញ្ញាតឱ្យទៅភាគខាងជើងទេ ដូច្នេះហើយត្រូវបានបង្ខាំងឲ្យនៅក្នុងតំបន់តូចមួយចង្អៀតមួយនេះ។

ដែនដីហ្កាហ្សាស្ទ្រីប មានប្រវែងប្រហែល ៤០ គីឡូម៉ែត្រ -ទទឹងចន្លោះពី ៥គីឡូម៉ែត្រទៅ ១២ គីឡូម៉ែត្រ ហើយជាតំបន់មួយ ក្នុងចំណោមតំបន់ជាច្រើន ដែលមានប្រជាជនច្រើនជាងគេបំផុតនៅលើពិភពលោក។

នៅក្នុងខែទី៧រនៃសង្រ្គាមតាមអាកាស និងថ្មើជើងដ៏បំផ្លិចបំផ្លាញ កងកម្លាំងអ៊ីស្រាអែលក៏បានបន្តការទម្លាក់គ្រាប់បែកលើតំបន់ភាគខាងជើង និងកណ្តាលដែលត្រូវបានឡោមព័ទ្ធមួយនេះ ក៏ដូចជាភាគខាងកើតនៃទីក្រុងខាន់យ៉ូនីស(Khan Younis) នៅភាគខាងត្បូងហ្កាហ្សាផងដែរ។ គោលដៅធំរបស់អ៊ីស្រាអែលគឺកម្ទេចក្រុមហាម៉ាស ទោះបីជាមិនច្បាស់ថាតើពួកគេនឹងបំផ្លាញក្រុមសកម្មប្រយុទ្ធនេះដោយរបៀបណាក៏ដោយ៕

អត្ថបទដែលទាក់ទង

អ្នកស្រុកហ្កាហ្សា៖ «គ្មានសុវត្ថិភាពទេ នៅទីក្រុង Rafah» ក្រោយមានការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល
2024/05/05 06:23:52 pm        1
រដ្ឋមន្ត្រី៖ ការវាយប្រហាររបស់រុស្ស៊ីលើប្រព័ន្ធថាមពលអ៊ុយក្រែន បានបង្កការខូចខាត ១ពាន់លានដុល្លារ
2024/05/05 06:22:30 pm        1
Zelenskiy អំពាវនាវឲ្យពលរដ្ឋអ៊ុយក្រែនរួបរួមគ្នាអធិដ្ឋាន នៅថ្ងៃបុណ្យគ្រិស្តអ៊ីស្ទើរអូស្សូដក់
2024/05/05 06:21:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកស្រុកហ្កាហ្សា៖ «គ្មានសុវត្ថិភាពទេ នៅទីក្រុង Rafah» ក្រោយមានការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល

2024/05/05 06:23:52 pm
​រដ្ឋមន្ត្រី៖ ការវាយប្រហាររបស់រុស្ស៊ីលើប្រព័ន្ធថាមពលអ៊ុយក្រែន បានបង្កការខូចខាត ១ពាន់លានដុល្លារ
2024/05/05 06:22:30 pm
​Zelenskiy អំពាវនាវឲ្យពលរដ្ឋអ៊ុយក្រែនរួបរួមគ្នាអធិដ្ឋាន នៅថ្ងៃបុណ្យគ្រិស្តអ៊ីស្ទើរអូស្សូដក់
2024/05/05 06:21:31 pm
​រឿងពលករនៅអារ៉ាប៊ីសាអូឌីត៖ ក្រុមហ៊ុនបញ្ជាក់នីតិវិធីវិលត្រឡប់ត្រូវការពេលវេលា
2024/05/05 05:44:50 pm
​មិនទាន់មានវឌ្ឍនភាពវិជ្ជមាននៅឡើយទេ ខណៈកិច្ចចរចាបទឈប់បាញ់ហ្កាហ្សា ចាប់ផ្ដើមឡើងវិញ នៅអេហ្ស៊ីប
2024/05/05 04:13:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2024/05/05 03:24:38 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2024/05/05 01:23:06 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2024/05/04 09:37:54 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2024/05/04 01:35:46 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2024/05/05 11:19:21 am

ព័ត៌មានវីដេអូ

​ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់

2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ក្នុងពិធីជួបសំណេះសំណាលជាមួយប្រតិភូ​កីឡា​អាស៊ានប៉ារ៉ាហ្គេម
2022/07/06 10:23:47 am