មនុស្សមួយក្រុម ទៅវាយបុរសជាចុងភៅម្នាក់ក្នុហាង៩៩៩រងរបួស រួចដកកាំភ្លើង​បាញ់​គម្រាម១គ្រាប់​ទៀត​បង្ក​ការ​ភ្ញាក់ផ្អើល

2021/10/24 11:20:05 am        961

ភ្នំពេញ ៖ បក្ខពួកមួយក្រុមមានស្រីប្រុសជាង១០នាក់ បានជិះម៉ូតូទៅស្រែកឡូឡារករឿង នៅក្នុងហាង៩៩៩ មួយកន្លែង រួចចូលទៅខាងក្នុងបានវាយទៅលើបុរសជាចុងភៅម្នាក់ បណ្តាលឲ្យរងរបួសពេញខ្លួន រួចដកកាំភ្លើងបាញ់គម្រាមមួយគ្រាប់ទៀត​។

ហេតុការភ្ញាក់ផ្អើលមួយនេះដែរ បានកើតឡើងកាលពីវេលាម៉ោង​ ៧និង៣០នាទីយប់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ ចំណុចក្នុងហាង៩៩៩ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា​ រាជធានី​ភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ សុខ​ ឃាង​ ភេទប្រុស អាយុ ៤១​ មុខរបមេចុងភៅបច្ចុប្បន្ន ស្នាក់នៅហាងកើតហេតុ មានស្រុកកំណើតនៅខេត្តកំពង់ចាម។

យោងតាមការបញ្ជាក់ពីម្ចាស់ហាង៩៩៩ បានប្រាប់ឲ្យដឹងថា ដំបូងគាត់បានឃើញបុរសម្នាក់រួម និង​បក្ខពួកជាច្រើននាក់ទៀត មានស្រីប្រុសបានជិះម៉ូតូមកឈប់នៅមុខហាងរបស់គាត់ រួចស្រែក​ឡូឡាថា ឪពុករបស់ខ្លួនមានស្រីនៅក្នុងហាង៩៩៩នោះ​ បន្ទាប់មកម្ចាស់ហាង ក៏បានអាសអាងថា មិនដែលឃើញឪពុករបស់ជនបង្កមកមានស្រីនៅក្នុងហាងរបស់ខ្លួននោះទេ ពោលគឺគាត់អត់ដែល​ស្គាល់ផង ។ ដោយឡែកបុរសជាជនបង្កមិនស្តាប់ហេតុផលក៏បាននាំគ្នាចូលទៅខាងក្នុងហាង រួចមានបុរសរងគ្រោះជាចុងភៅ បានជួយឃាត់រួចប្រាប់ថា កុំឲ្យមកស្រែកឡូឡា​នៅក្នុងហាង​របស់​គេ​កំពុងរកស៊ីមានរឿងអ្វីចាំនិយាយគ្នាក្រោយ។

បន្ទាប់មកបុរសជនបង្ក និងបក្ខពួកបានវាយទៅលើបុរសរងគ្រោះបណ្តាល​ឲ្យរងរបួសបែកមុខ​ហើយ​រួចដកកាំភ្លើងខ្លីអាមេបាញ់គម្រាមឡើងលើមួយគ្រាប់សំណាងល្អមិនគ្រោះថ្នាក់ ទៅដល់មនុស្ស​ជិតខាង​ និងនាក់ភូមិនៅជិតកន្លែងកើតហេតុនោះ។ ភ្លាមៗនោះដែរ ​ក្រុមជនបង្ក ដែលដកកាំភ្លើង​បាញ់ ក៏បានរត់គេចខ្លួនបាត់ស្រមោល​នៅតែបក្ខពួកត្រូវ​សមត្ថកិច្ច​ខណ្ឌជ្រោយ​ចង្វារ​ ចុះឃាត់ខ្លួមយកមកសួរនាំ។

បច្ចុប្បន្នបក្ខពួកជនបង្កមានស្រីប្រុស កំពុងតែនៅអធិការដ្ឋាននគបាលខណ្ឌជ្រោយចង្វារ ដើម្បី​សាកសួរ​បន្តចាត់ការទៅតាមនិតិវិធីផ្លូវច្បាប់។ ចំណែកឯនាក់ដកកាំភ្លើងបាញ់​គម្រាមមួយគ្រាប់​ឡើងលើ​សមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវតាមឃាត់ខ្លួន៕

អត្ថបទ៖ កុម្ភះ


អត្ថបទដែលទាក់ទង

ស្អែកនេះ រាជរដ្ឋាភិបាល និងបងប្អូនកម្មករនិយោជត សហជីព សង្គមស៊ីវិល និងអង្គការជាតិ-អន្តរជាតិប្រមាណជាង ៥ពាន់នាក់ នឹងប្រារព្ធអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ឧសភា ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត
2026/04/25 03:30:22 pm        1
អាជ្ញាធរស្រុកចិត្របុរី ចុះរុះរើទីតាំងលក់ដូរនៅទីតាំងក្រោមស្ពានមិត្តភាពមេគង្គក្រចេះ
2026/04/25 03:20:52 pm        1
ថ្នាក់ដឹកនាំខេត្តកំពតលើកទឹកចិត្តឲ្យនាំគ្នាលេងកីឡាដើម្បីសុខភាព មិត្តភាព និងសាមគ្គីភាព
2026/04/25 03:10:37 pm        2

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ស្អែកនេះ រាជរដ្ឋាភិបាល និងបងប្អូនកម្មករនិយោជត សហជីព សង្គមស៊ីវិល និងអង្គការជាតិ-អន្តរជាតិប្រមាណជាង ៥ពាន់នាក់ នឹងប្រារព្ធអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ឧសភា ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត

2026/04/25 03:30:22 pm
​អាជ្ញាធរស្រុកចិត្របុរី ចុះរុះរើទីតាំងលក់ដូរនៅទីតាំងក្រោមស្ពានមិត្តភាពមេគង្គក្រចេះ
2026/04/25 03:20:52 pm
​ថ្នាក់ដឹកនាំខេត្តកំពតលើកទឹកចិត្តឲ្យនាំគ្នាលេងកីឡាដើម្បីសុខភាព មិត្តភាព និងសាមគ្គីភាព
2026/04/25 03:10:37 pm
​ការវាយប្រហារដ៏ធំរបស់រុស្ស៊ី លើអ៊ុយក្រែន បណ្ដាលឲ្យមនុស្ស ៤នាក់សា្លប់ និងរាប់សិបនាក់រងរបួស
2026/04/25 02:55:37 pm
​កសិករឃុំថ្មីស្រុកកំពង់រោទិ៍ខេត្តស្វាយរៀងសម្រេចផលិតស្រូវប្រាំងជំហ៊ាន២បានជាង៣៥%
2026/04/25 02:47:36 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/04/25 04:26:22 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/04/23 12:33:23 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/04/23 05:34:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/04/20 07:12:40 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am