ការស្ទង់មតិ៖ ហានិភ័យនៃវិបត្តិសេដ្ឋកិច្ចពិភពលោកកើនឡើងខ្ពស់ ដោយសាររលកពន្ធរបស់អាមេរិក

2025/04/29 11:09:22 am        40

សេដ្ឋវិទូភាគច្រើននៅក្នុងការស្ទង់មតិរបស់សារព័ត៌មានរ៉យទ័របានព្រមានថា ហានិភ័យគឺខ្ពស់ខ្លាំងណាស់ដែលថាសេដ្ឋកិច្ចពិភពលោកនឹងធ្លាក់ចូលទៅក្នុងវិបត្តិ ឬឱនភាព នៅឆ្នាំ២០២៥នេះ ដែលក្នុងនោះអ្នកជំនាញសេដ្ឋកិច្ចជាច្រើនបាននិយាយថា ពន្ធរបស់លោកប្រធានាធិបតីអាមេរិក Donald Trump បានធ្វើឱ្យខូចដល់ទំនុកចិត្តអាជីវកម្ម។

ទើបតែបីខែកន្លងទៅ ក្រុមសេដ្ឋវិទូដូចគ្នានេះដែលគ្របដណ្តប់សេដ្ឋកិច្ចជិត៥០ បានរំពឹងថា សេដ្ឋកិច្ចពិភពលោកនឹងកើនឡើងក្នុងកម្រិតរឹងមាំ និងស្ថិរភាព។ ប៉ុន្តែជំហានរបស់លោក Trump ក្នុងការផ្លាស់ប្តូរពាណិជ្ជកម្មពិភពលោក ដោយការដាក់ពន្ធនាំចូលទាំងអស់ទៅសហរដ្ឋអាមេរិក បានបញ្ជូនរលកភ្ញាក់ផ្អើលតាមរយៈទីផ្សារហិរញ្ញវត្ថុ បំផ្លាញតម្លៃផ្សារភាគហ៊ុនរាប់លានដុល្លា និងអង្រួនទំនុកចិត្តវិនិយោគិនលើទ្រព្យសម្បត្តិអាមេរិក រួមទាំងប្រាក់ដុល្លារផងដែរ ដែលធ្លាប់ជាជម្រកដ៏សុវត្ថិភាព។

ការស្ទង់មតិរបស់រ៉យទ័រ កាលពីថ្ងៃទី០១-២៨ ខែមេសា លើហានិភ័យនៃវិបត្តិសេដ្ឋកិច្ចពិភពលោកបានបង្ហាញថា ពុំមានសេដ្ឋវិទូណាម្នាក់ឡើយក្នុងចំណោមជាង ៣០០នាក់ ដែលគិតថា ពន្ធគយមានផលប៉ះពាល់វិជ្ជមានលើអាជីវកម្ម ផ្ទុយមកវិញ តួលេខ ៩២% លើកតែពីចំណុច 'អវិជ្ជមាន'។

មានតែសេដ្ឋវិទូ ៨% ប៉ុណ្ណោះដែលនិយាយថា "អព្យាក្រឹត" ដែលភាគច្រើនមកពីឥណ្ឌា និងប្រទេសមានសេដ្ឋកិច្ចកំពុងរីកចម្រើនផ្សេងទៀត។

សេដ្ឋវិទូបីភាគបួន បានកាត់បន្ថយការព្យាករកំណើនសកលឆ្នាំ២០២៥ របស់ពួកគេ ដោយនាំឱ្យមធ្យមភាគមកនៅត្រឹម ២,៧% ពីតួលេខ ៣,០% នៅក្នុងការស្ទង់មតិខែមករា។ ដោយប្រឈមមុខនឹងភាពមិនច្បាស់លាស់ដែលកើនឡើង និងពន្ធខ្ពស់រាប់សតវត្សរ៍លើទំនិញ អាជីវកម្មសកលជាច្រើនបានដកថយ ឬកាត់បន្ថយការព្យាករប្រាក់ចំណូលរបស់ពួកគេ៕

អត្ថបទដែលទាក់ទង

អ៊ីស្រាអែលប្តេជ្ញាសម្រេចបានជ័យជម្នះនៅហ្កាហ្សានិងរំដោះចំណាប់ខ្មាំងអំឡុងគោរពវិញ្ញាណក្ខន្ធអ្នកស្លាប់
2025/04/30 11:19:44 am        1
វិបត្តិសេដ្ឋកិច្ចអាមេរិក កាន់តែកៀក ក្រោយ ១០០ថ្ងៃនៃតំណែងលោក Trump ខណៈការសន្យាមិនសម្រេច
2025/04/30 11:15:53 am        1
រដ្ឋមន្ត្រី៖ អ៊ីស្រាអែលនឹងមិនបញ្ឈប់សង្គ្រាមទេ ទាល់តែប៉ាឡេស្ទីនចេញអស់ពីហ្កាហ្សា និងស៊ីរីត្រូវបែកបាក់
2025/04/30 11:09:54 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្រាស់មួយចំនួនធំ ត្រូវបានអនុញាតិអោយម្ចាស់ហ៊ុំព័ទ្ធយកត្រីវិញ នាំអោយប្រជានេសាទថា អត់ត្រីនេសាទ

2025/04/30 11:37:58 am
​ឥណ្ឌាគ្រោងបង្កើនការផ្ដល់សត្វខ្លាធំដល់កម្ពុជា ខណៈទីតាំងព្រលែងអំណោយផល​ក្នុងការពង្រីក​ពូជ
2025/04/30 11:33:58 am
​អ៊ីស្រាអែលប្តេជ្ញាសម្រេចបានជ័យជម្នះនៅហ្កាហ្សានិងរំដោះចំណាប់ខ្មាំងអំឡុងគោរពវិញ្ញាណក្ខន្ធអ្នកស្លាប់
2025/04/30 11:19:44 am
​វិបត្តិសេដ្ឋកិច្ចអាមេរិក កាន់តែកៀក ក្រោយ ១០០ថ្ងៃនៃតំណែងលោក Trump ខណៈការសន្យាមិនសម្រេច
2025/04/30 11:15:53 am
​រដ្ឋមន្ត្រី៖ អ៊ីស្រាអែលនឹងមិនបញ្ឈប់សង្គ្រាមទេ ទាល់តែប៉ាឡេស្ទីនចេញអស់ពីហ្កាហ្សា និងស៊ីរីត្រូវបែកបាក់
2025/04/30 11:09:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/04/29 09:54:08 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/04/24 02:47:52 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/04/30 03:48:04 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/04/29 11:28:01 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/04/24 12:30:26 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am