ទីក្រុង Madrid ប្រទេសអេស្ប៉ាញបង្ហាញទីលានប្រណាំង Formula One របស់ខ្លួនសម្រាប់ឆ្នាំ ២០២៦

2025/04/29 12:34:15 pm        79

ទីក្រុង Madrid ប្រទេសអេស្ប៉ាញបានដាក់បង្ហាញទីលានប្រណាំងថ្មីដែលមានឈ្មោះថា 'Madring' សម្រាប់រដូវកាល Formula One ឆ្នាំ ២០២៦ ជាមួយនឹងការងារសាងសង់នឹងចាប់ផ្តើមក្នុងពេលឆាប់ៗនេះ។

ទីលានថ្មីនេះនឹងមាន ២២ ផ្លូវបត់ក្នុងចម្ងាយ ៥.៤ គីឡូម៉ែត្រ ជាមួយនឹងពេលវេលាប្រណាំងក្នុងមួយជុំជាមធ្យម ១ នាទី ៣៤ វិនាទី និងល្បឿនអតិបរមា ៣០០ គីឡូម៉ែត្រក្នុងមួយម៉ោង។

អាជ្ញាធរ​មូលដ្ឋាន​បាន​និយាយ​ថា អាជ្ញាប័ណ្ណ និង​ឯកសារ​បាន​ត្រៀម​រួចរាល់​ហើយ​ចា​សម្រាប់​ការងារ​សាងសង់​ចាប់ផ្តើម។

ក្រុមហ៊ុនវិស្វកម្មអេស្បាញ Acciona ANA.MC និងគូប្រជែងបារាំង Eiffage FOUG.PA បានឈ្នះកិច្ចសន្យាសាងសង់ទីលាននេះរួមគ្នា។

Acciona បានឱ្យដឹងថា ការសាងសង់ផ្លូវប្រណាំងប្រវែង ៥.៤៧ គីឡូម៉ែត្រ នៅក្នុងតំបន់ទីក្រុងមួយនៅភាគឦសាននៃទីក្រុង Madrid ជុំវិញមជ្ឈមណ្ឌលតាំងពិព័រណ៍ IFEMA ត្រូវបានគេរំពឹងថានឹងបញ្ចប់នៅខែឧសភា ឆ្នាំ ២០២៦ និងចំណាយថវិកាអស់ ៨៣.២ លានអឺរ៉ូ រឺ ៩៤.៥៧ លានដុល្លារអាមេរិក។

ការដាក់បញ្ចូលទីលានថ្មីដែលព្រំដែនទីក្រុងម៉ាឌ្រីដ គឺជាផ្នែកមួយនៃនិន្នាការប្រណាំងរថយន្ត Formula1 បច្ចុប្បន្នក្នុងការព្យាយាមយកការប្រណាំងទៅតំបន់ប្រជុំជនដែលមានប្រជាជនរស់នៅច្រើន ដែលរួមបញ្ចូលទាំងកម្មវិធីកំសាន្តនានាអំឡុងសប្តាហ៍នៃព្រឹត្តិការណ៍ Grand Prix។

កន្លងមក F1 បានបញ្ចូលការប្រណាំងនៅតំបន់ប្រជុំជន ជាការប្រណាំងនៅលើផ្លូវសាធារណក្នុងទីក្រុងរួមមានដូចជា Las Vegas , Jeddah, Miami's Hard Rock Stadium និង Marina Bay របស់ប្រទេសសិង្ហបុរី។

ទីលានប្រណាំងថ្មីនៅ Madrid នឹងជំនួសទីលាន Circuit de Catalunya របស់ Barcelona ដែលបច្ចុប្បន្នជាម្ចាស់ផ្ទះនៃកម្មវិធី Spanish Grand Prix ដែលស្ថិតនៅចម្ងាយប្រហែល ៣២ គីឡូម៉ែត្រពីទីក្រុងកំពង់ផែភាគខាងកើត៕

អត្ថបទ៖នាង សុភាវុធ

អត្ថបទដែលទាក់ទង

Arsenal ចាញ់ PSG ១-០ ជើងទីមួយក្នុងទឹកដីរបស់ខ្លួន វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Champions League
2025/04/30 10:48:23 am        1
សហព័ន្ធគុនខ្មែរ និងស្ថាប័នលំដាប់ Top-3 ចិន សហការគ្នាលើសពីយុទ្ធសាស្ដ្រព្រឹត្តិការណ៍កីឡាប្រយុទ្ធ
2025/04/29 02:24:14 pm        1
ក្រុម U20 នារីកម្ពុជា ស្ថិតក្នុងពូលE នៃវគ្គជម្រុះជើងឯកអាស៊ី ឆ្នាំ២០២៦
2025/04/29 02:18:25 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេលជិត ៤ខែសមត្ថកិច្ចបង្ក្រាបគ្រឿងញៀនជាង៣ពាន់ករណីដកហូតថ្នាំញៀនជាង១តោន

2025/04/30 12:43:17 pm
​លោក Trump ព្រមានថា "ពុំមានអ្វីរារាំងលោកបានឡើយ" ក្នុងពិធីអបអរ ១០០ថ្ងៃនៃតំណែង
2025/04/30 12:37:55 pm
​តម្លៃគ្រាប់ស្វាយចន្ទីបានហក់ឡើងខ្ពស់ដែលមិនធ្លាប់មាន នៅក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ
2025/04/30 12:33:33 pm
​មនុស្សជាង១០នាក់ បានស្លាប់ដោយសារអគ្គិភ័យឆេះសណ្ឋាគារនៅទីក្រុង Kolkata ប្រទេសឥណ្ឌា
2025/04/30 12:31:41 pm
​ប៉ាគីស្ថាន បាញ់ទម្លាក់ឧទ្ធម្ភាគចក្រដ្រូនទី២របស់ឥណ្ឌា ជុំវិញការរំលោភដែនអាកាស
2025/04/30 12:29:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/04/29 09:54:08 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/04/24 02:47:52 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/04/30 03:48:04 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/04/29 11:28:01 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/04/24 12:30:26 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am