មន្ត្រីចូលនិវត្តន៍អរគុណរដ្ឋាភិបាលដែលបន្តយកចិត្តទុកដាក់ និងដំឡើងប្រាក់​របប​សន្តិសុខ​សង្គមជាប្រចាំ

2025/04/29 01:12:22 pm        73

មន្ត្រីចូលនិវត្តន៍ រាប់បញ្ចូលទាំងមន្ត្រីស៊ីវិល ក៏ដូចជា អតីតយុទ្ធជន បង្ហាញនូវក្ដីរីករាយ ដែលរាជរដ្ឋាភិបាល នៅតែបន្តយកចិត្តទុកដាក់ ថែមទាំងបន្តដំឡើងប្រាក់របបសន្តិសុខសង្គមជូនពួកគាត់ជាប្រចាំ។ ជាក់ស្ដែងចាប់ពីខែ មេសា ឆ្នាំ ២០២៥នេះ រាជរដ្ឋាភិបាល បានសម្រេចដំឡើងប្រាក់សោធនជូនអតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជនទូទាំងប្រទេស។

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដំឡើងប្រាក់របបសន្តិសុខសង្គមប្រចាំខែ ជូនគ្រប់អតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន។ ការដំឡើង គឺចំនួនថវិកា ២០ ០០០រៀល សម្រាប់អតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន ដែលចូលនិវត្តន៍មុនឆ្នាំ ២០២៤។ សម្រាប់អតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន ដែលទទួលបានថវិកាប្រចាំខែទាបជាង ៨៤៥ ០០០រៀល នឹងត្រូវដំឡើងឱ្យដល់ ៨៤៥ ០០០រៀល ក្នុងមួយខែ។ ការសម្រេចថ្មីនេះ គឺត្រូវអនុវត្តចាប់ពីថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២៥។

ការសម្រេចថ្មីរបស់រាជរដ្ឋាភិបាលនេះ ផ្ដល់ជាស្នាមញញឹមដល់គ្រប់អតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន។ ពួកគាត់បង្ហាញនូវក្ដីរីករាយ ដោយលើកឡើងថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន នាពេលអតីតកាល ក៏ដូចជារាជរដ្ឋាភិបាលក្រោមការដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាពេលបច្ចុប្បន្ន តែងមានការយកចិត្តទុកដាក់ ដល់សុខទុក្ខមន្ត្រីចូលនិវត្តន៍ និងដំឡើងប្រាក់របបសន្តិសុខសង្គមជាប្រចាំជូនពួកគាត់ដើម្បីសម្រួលដល់ជីវភាពរស់នៅ។

ជាការសម្រួលដល់ការប្រើប្រាស់ថវិការបស់អតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន រាជរដ្ឋាភិបាលកម្ពុជា ក៏ផ្ដល់ការបើកប្រាក់របបសន្តិសុខសង្គម ចំនួនពីរដងក្នុងមួយខែ ដូចមន្ត្រីរាជការដែលកំពុងបំពេញការងារផងដែរ។ សម្រាប់ក្របខណ្ឌរាជធានីភ្នំពេញ ត្រូវទៅបើកសាច់ប្រាក់នៅធនាគារនៅ កាណាឌីយ៉ា  រីឯនៅតាមបណ្ដាខេត្តត្រូវទៅបើកសាច់ប្រាក់ ដោយត្រូវភ្ជាប់ជាមួយសៀវភៅគណនី អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬកាតអេធីអឹម៕

ចំពោះនៅតាមបណ្ដាខេត្ត ត្រូវទៅបើកសាច់ប្រាក់នៅធនាគារអេស៊ីលីដា៕ អត្ថបទ៖ គឹម ហុក

អត្ថបទដែលទាក់ទង

រយៈពេលជិត ៤ខែសមត្ថកិច្ចបង្ក្រាបគ្រឿងញៀនជាង៣ពាន់ករណីដកហូតថ្នាំញៀនជាង១តោន
2025/04/30 12:43:17 pm        1
តម្លៃគ្រាប់ស្វាយចន្ទីបានហក់ឡើងខ្ពស់ដែលមិនធ្លាប់មាន នៅក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ
2025/04/30 12:33:33 pm        1
ខេត្តកំពុងស្ពឺមានរោងចក្រកំពុងដំណើរការជិត ១.៤០០ កន្លែង និងផ្តល់ការងារជាង ៤៥ ម៉ឺនកន្លែង
2025/04/30 12:25:44 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេលជិត ៤ខែសមត្ថកិច្ចបង្ក្រាបគ្រឿងញៀនជាង៣ពាន់ករណីដកហូតថ្នាំញៀនជាង១តោន

2025/04/30 12:43:17 pm
​លោក Trump ព្រមានថា "ពុំមានអ្វីរារាំងលោកបានឡើយ" ក្នុងពិធីអបអរ ១០០ថ្ងៃនៃតំណែង
2025/04/30 12:37:55 pm
​តម្លៃគ្រាប់ស្វាយចន្ទីបានហក់ឡើងខ្ពស់ដែលមិនធ្លាប់មាន នៅក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ
2025/04/30 12:33:33 pm
​មនុស្សជាង១០នាក់ បានស្លាប់ដោយសារអគ្គិភ័យឆេះសណ្ឋាគារនៅទីក្រុង Kolkata ប្រទេសឥណ្ឌា
2025/04/30 12:31:41 pm
​ប៉ាគីស្ថាន បាញ់ទម្លាក់ឧទ្ធម្ភាគចក្រដ្រូនទី២របស់ឥណ្ឌា ជុំវិញការរំលោភដែនអាកាស
2025/04/30 12:29:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/04/29 09:54:08 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/04/24 02:47:52 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/04/30 03:48:04 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/04/29 11:28:01 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/04/24 12:30:26 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am