ប្រភពពីយោធារបស់ប្រទេសប៉ាគីស្ថាន បាននិយាយកាលពីថ្ងៃអង្គារថា កងទ័ពប៉ាគីស្ថាន បានបាញ់ទម្លាក់ឧទ្ធម្ភាគចក្រដ្រូនទី២របស់ប្រទេសឥណ្ឌា សម្រាប់ការរំលោភលើដែនអាកាសរបស់ប្រទេសនៅតាមបណ្តោយខ្សែបន្ទាត់គ្រប់គ្រង (LoC) ។
ប្រភពយោធា បាននិយាយថា ឧទ្ទម្ភាគចក្រដ្រូនស្លាប៤របស់ឥណ្ឌា បានចូលរួមក្នុងសកម្មភាពឈ្លបយកការណ៍នៅក្នុងទឹកដីប្រទេសប៉ាគីស្ថាន នៅពេលនោះកងទ័ពបានស្ទាក់ចាប់ នៅក្នុងស្រុក Poonch តំបន់ការស្មៀរគ្រប់គ្រងដោយប្រទេសប៉ាគីស្ថាន។
ប្រភពបាននិយាយបន្ថែមថា យានដ្រូននេះ ត្រូវបានប្រើប្រាស់សម្រាប់គោលបំណងឈ្លបយកការណ៍ នៅពេលនោះកងទ័ពប៉ាគីស្ថានបានឆ្លើយតបយ៉ាងរហ័ស និងបំផ្លាញវា មុនពេលបញ្ចប់បេសកកម្មដ៏អាក្រក់នេះ។
នេះគឺជាឧទ្ធម្ភាគចក្រដ្រូនស្លាប៤ ទីពីររបស់ឥណ្ឌា ដែលត្រូវបានបាញ់ទម្លាក់ក្នុងរយៈពេលមិនដល់១២ ម៉ោង។ កាលពីព្រឹកថ្ងៃអង្គារ ដ្រូនស៊ើបការណ៍របស់ឥណ្ឌាមួយគ្រឿង ត្រូវបានបំផ្លាញនៅតាមបណ្តោយខ្សែបន្ទាត់គ្រប់គ្រង (LoC) ក្នុងស្រុក Bhimber តំបន់កាស្មៀរ គ្រប់គ្រងដោយប៉ាគីស្ថាន។
ភាពតានតឹងរវាងប្រទេសឥណ្ឌា និងប៉ាគីស្ថាន នៅតែបន្ត បន្ទាប់ពីការវាយប្រហារសម្លាប់ភ្ញៀវទេសចរនៅតំបន់កាស្មៀរ គ្រប់គ្រងដោយឥណ្ឌា ដោយមានការរាយការណ៍ពីឧបទ្ទវហេតុនៃការបាញ់តគ្នា និងការប្រើប្រាស់អាវុធធុនតូច ព្រមទាំងការឈ្លបយកការណ៍ពីលើអាកាសតាមតាមបណ្តោយខ្សែបន្ទាត់គ្រប់គ្រង (LoC)។