រដ្ឋមន្រ្តីក្រសួងការងារ៖ ស្រ្តីជាម្ដាយជាង ៦៤ម៉ឺននាក់ និងកូនជាង ៦៦ម៉ឺននាក់​ទទួល​ផល​ពី​កម្ម​វិធី​របស់​រាជរដ្ឋាភិបាលគិតត្រឹម៤ខែដើមឆ្នាំនេះ

2025/05/22 10:50:10 am        73

ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានថ្លែងថា ស្ត្រី​ជា​ម្តាយ​ចំនួន​ជាង ៦៤ម៉ឺននាក់ និងកូនជាង ៦៦ម៉ឺននាក់​ទទួល​បាន​ផល​ប្រយោជន៍​ពី​កម្ម​វិធី​គោល​នយោបាយ​របស់រាជរដ្ឋាភិបាល ខណៈខេត្តព្រះសីហនុបានចំណាយថវិកាអស់ប្រមាណ ៧,៦​ពាន់​លាន​រៀល ដោយមានស្ត្រីជាម្តាយចំនួន ១០ ២៧០នាក់ និងកូនចំនួន ១០ ២៤២នាក់។

នេះគឺជាការគូសបញ្ជាក់ដែលឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងក្នុង​ពិធី​អបអរ​សាទរ​ការ​ទទួល​បាន​ក្រុម​ហ៊ុន​វិនិយោគ​ចំនួន២០០ និងសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិតជាង ៣ម៉ឺន​នាក់​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់​ខ្ពស់​រប​ស់ស​ម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា៖«បច្ចុប្បន្នក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានដាក់ឱ្យដំណើរការផ្ទាល់ចុះបញ្ជីសមាជិក ប.ស.ស. សម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកនៅក្នុងបន្ទុកតាមទូរសព្ទដៃ កុំព្យូទ័រ និងតាមរយៈបញ្ជរសេវាសាធារណៈចល័តរបស់ក្រសួងផងដែរ។ ដោយមានស្ត្រីជាម្តាយចំនួនជាង ៦៤ម៉ឺននាក់ និងកូនជាង ៦៦ម៉ឺននាក់ទទួលបានផលប្រយោជន៍ពីគោលនយោបាយរបស់រាជរដ្ឋាភិបាល»។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបន្តនិរន្តរភាព និងបង្កើនប្រសិទ្ធភាពកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ មុនពេលសម្រាលកូន និងក្រោយពេលសម្រាលកូនរហូតដល់កូនអាយុ ២ឆ្នាំចំនួន ១៤លើក ដោយមួយលើកទទួលបានថវិកាចំនួន ៨ម៉ឺនរៀល និងប្រាក់ឧបត្ថម្ភពេលសម្រាលកូនចំនួន ៨០ម៉ឺនរៀល ដើម្បីលើកកម្ពស់សុខុមាលភាពមាតា និងទារករួមចំណែកដោះស្រាយកង្វះអាហារូបត្ថម្ភ ព្រមទាំងជំរុញការលូតលាស់ទាំងកាយសម្បទា និងបញ្ញាស្មារតីរបស់កូនចៅបងប្អូនកម្មករនិយោជិត។

ឯកឧត្តមរដ្ឋមន្រ្តីបន្ថែមថា ដោយគិតត្រឹមខែមេសា ឆ្នាំ២០២៥ រាជរដ្ឋាភិបាលបានចំណាយថវិកាអស់ប្រមាណ ៣៣២ពាន់លានរៀល ដោយមានស្ត្រីជាម្តាយចំនួនជាង ៦៤ម៉ឺននាក់ និងកូនជាង ៦៦ម៉ឺននាក់ ក្នុងនោះនៅខេត្តព្រះសីហនុ បានចំណាយថវិកាអស់ប្រមាណ ៧,៦ពាន់លានរៀល ដោយមានស្ត្រីជាម្តាយចំនួន ១០ ២៧០នាក់ និងកូនចំនួន ១០ ២៤២នាក់បានទទួលផលពីកម្មវិធីនេះ។

នៅខេត្តព្រះសីហនុ ប.ស.ស. បានចុះបញ្ជីសមាជិកតាមរបបភាគទានជាកាតព្វកិច្ច និងតាមរបបភាគទានដោយស្ម័គ្រចិត្តដល់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុករបស់សមាជិកនៃ ប.ស.ស. បានចំនួនសរុបប្រមាណ ៩,៨ម៉ឺននាក់ ក្នុងនោះ បុគ្គលស្វ័យនិយោជន៍ចំនួន ៦ ៥៨៤នាក់ (ស្រី ៤ ១៩៩នាក់) និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. មានចំនួន ២ ៦១៨នាក់ (ស្រី ១ ៥២៤នាក់)។

គួរបញ្ជាក់ថា គិតត្រឹមខែមេសា ឆ្នាំ២០២៥នេះ បេឡាជាតិសន្តិសុខសង្គម(ប.ស.ស.) បានពង្រីកវិសាលភាពផ្នែកថែទាំសុខភាពតាមរយៈរបបភាគទានដោយស្ម័គ្រចិត្តដល់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុករបស់សមាជិក ប.ស.ស. បានចំនួនសរុបប្រមាណ ៦៩ម៉ឺននាក់។ ក្នុងនោះ បុគ្គលស្វ័យនិយោជន៍ប្រមាណ ៥០,៤ម៉ឺននាក់ និងអ្នកក្នុងបន្ទុករបស់សមាជិក ប.ស.ស. ប្រមាណ ១៨,៦ម៉ឺននាក់ ដែលធ្វើឱ្យសមាជិក ប.ស.ស. សរុប បានកើនឡើនដល់ប្រមាណ ៣,១លាននាក់៕

អត្ថបទដែលទាក់ទង

សម្ដេចធិបតី និងលោកជំទាវបណ្ឌិត នឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅប្រទេសម៉ាឡេស៊ីចាប់ពីថ្ងៃទី២៦-២៧ ខែឧសភានេះ
2025/05/23 11:28:10 am        1
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អនុញ្ញាតឱ្យ អគ្គលេខាធិការសន្និសីទប្រធានសភា នៃអន្តរសភា (ISC) ចូលជួបសម្តែងការគួរសម នៅវិមានរដ្ឋសភា
2025/05/23 11:15:11 am        1
គម្រោងកែលម្អបណ្តាញតភ្ជាប់ផ្លូវថ្នល់កម្ពុជា "RCIP" ស្ថាបនាផ្លូវក្រួសក្រហម ១ខ្សែប្រវែងជាង៨ គីឡូម៉ែត្រ ក្រាលកៅស៊ូ DBST សម្រេចបានជាង២៨ ភាគរយ
2025/05/23 10:19:02 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រុមតាលីបង់ សម្លឹងមើលពាណិជ្ជកម្មរូបិយប័ណ្ណក្នុងស្រុកជាមួយប្រទេសរុស្ស៊ី និងចិន

2025/05/23 11:54:46 am
​មេដឹកនាំអឺរ៉ុប ស្នើឱ្យសហភាពអឺរ៉ុប បង្កភាពកាន់តែងាយស្រួលក្នុងការបណ្តេញឧក្រិដ្ឋជនបរទេស
2025/05/23 11:50:38 am
​លោក Netanyahu តែងតាំងឧត្តមសេនីយ David Zini ជាប្រមុខបន្ទាប់នៃអង្គភាពចារកម្ម Shin Bet
2025/05/23 11:47:32 am
​ចិន និងហ្វីលីពីន ស្តីបន្ទោសដាក់គ្នាជាថ្មី ចំពោះការប្រឈមមុខដ៏តានតឹងនៅសមុទ្រចិនខាងត្បូង
2025/05/23 11:45:02 am
​ម្សៅមួយចំនួនទៅដល់ហ្កាហ្សា ហើយការបិទផ្លូវត្រូវបានបន្ធូរបន្ថយ ខណៈក្រុមជំនួយអំពាវនាវបន្ថែមទៀត
2025/05/23 11:36:25 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/05/20 09:20:16 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/05/09 06:02:09 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/05/16 04:02:23 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/05/23 01:04:53 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/05/18 11:05:57 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am