ផ្លូវជាតិលេខ១០(អតីតផ្លូវលេខ១៥៥១) បានសាងសង់រួចរាល់១០០%ហើយ

2025/05/22 04:45:01 pm        161

កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិការ ក្រសួង​សាធារណ​ការ និងដឹកជញ្ជូន និងជានាយកគម្រោង បានអញ្ជើញ​ដឹកនាំ​ក្រុម​ការងារ​បច្ចេកទេស​ក្រសួង​សាធារណ​ការ និងដឹកជញ្ជូន ក្រុមសាងសង់CRBC និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ក្វាង​ចូវវ៉ាន​អាន បានចុះត្រួតពិនិត្យលម្អិត ដើម្បីធានាការប្រើប្រាស់យូរអង្វែងស្របតាមបទដ្ឋានបច្ចេកទេស មុននឹងពិធីប្រគល់-ទទួល។

ផ្លូវជាតិលេខ១០ មានចំណុចចាប់ផ្តើមពីផ្លូវជាតិលេខ 57-7 ត្រង់ PK35+900 ស្ថិត​ក្នុង​ភូមិ​កញ្ចាំង ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង ឆ្លងកាត់ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ រហូត​ដល់ផ្លូវជាតិលេខ៤៨(ចាស់) ត្រង់ PK1+700 ស្ថិតក្នុងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរ​ភូមិន្ទ ខេត្តកោះកុង។

គួរបញ្ជាក់ថា ផ្លូវជាតិលេខ១០នេះ ជាប្រភេទផ្លូវ Grade III ក្រាលកៅស៊ូពីរស្រទាប់ (DBST) មាន​ប្រវែង​ផ្លូវ សរុប១៩៧,៣៦ គីឡូម៉ែត្រ និងទទឹង ៩ម៉ែត្រ។ គម្រោងសាង​សង់​ផ្លូវ​នេះ​មាន​រយៈ​ពេល ​៦៦ខែ និងបានចាប់ផ្ដើមសាងសង់នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩។

ក្រោយពី​ក្រុមកា​រងារបានត្រួតពិនិត្យរួចរាល់ នៅព្រឹក ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តមរ​ដ្ឋ​លេខា​ធិការ បានអញ្ជើញដឹ​កនាំ​ក្រុម​ការងារ​ប្រជុំ​វាយ​តម្លៃ​យល់​ព្រម​ទទួល​យក​កិច្ច​ការងារ​សាង​សង់​ផ្លូវ​ជាតិលេខ១០ និងដាក់ឱ្យប្រើប្រាស់បណ្តោះអាសន្នក្នុងរយៈពេល១ឆ្នាំ ដើម្បីបន្ត​ពិនិ​ត្យ​គុណ​ភាព​មុននឹងទទួលយកជាស្ថាពរ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងអំណរគុណដល់គ្រប់ផ្នែកពាក់ព័ន្ធ ដែលបាន​ខិត​ខំ​បំពេញកិច្ចការងារដោយយកចិត្តទុកដាក់ និងក្រើនរម្លឹកដល់ក្រុមហ៊ុនសាងសង់ សូម​បំពេញ​កិច្ច​ការងារដែលនៅសេសសល់តិចតួច មានការដាក់ផ្លាកសញ្ញាចរាចរណ៍ គំនូសសញ្ញាតាមដងផ្លូវ ជា​ដើម ត្រូវបញ្ចប់ឱ្យបានត្រឹមត្រូវតាមបច្ចេកទេស កំណត់ទីតាំងឱ្យបានច្បាស់លាស់។ ទន្ទឹម​នោះ​ដែរ​ក្រុម​ហ៊ុនបានទទួលយល់ព្រមដោយសន្យាថានឹងអនុវត្តឱ្យបានរួចរាល់នៅបីខែទៀត ដើម្បីជា​ការ​សម្រួល​ដល់ការធ្វើដំណើរ និងការដឹកជញ្ជូនរបស់បងប្អូនប្រជាពលរដ្ឋ៕


អត្ថបទដែលទាក់ទង

ផ្លូវជាតិលេខ១០(អតីតផ្លូវលេខ១៥៥១) បានសាងសង់រួចរាល់១០០%ហើយ
2025/05/22 04:45:01 pm        1
សម្ដេចតេជោ ផ្ដល់អនុសាសន៍ឱ្យកែលក្ខន្ដិកៈសមាគមអតីតយុទ្ធជនកម្ពុជា ដើម្បី​ពង្រីក​វិសាល​ភាព​បន្ថែម​ដល់និវត្តជនទាំងអតីតយុទ្ធជន និងកងកម្លាំងស៊ីវិល
2025/05/22 04:03:51 pm        1
សម្ដេចតេជោ ផ្ដល់អនុសាសន៍ឱ្យធ្វើពង្រាងវិសោធនកម្មលក្ខន្តិកៈសមាគមអតីតយុទ្ធជន ឲ្យមានវិសាលភាពគ្របដណ្តប់ទៅលើនិវត្តជនទាំងអស់
2025/05/22 10:29:09 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់៖ ជុំទីប្រាំនៃកិច្ចចរចានុយក្លេអ៊ែរជាមួយអាមេរិកគឺ «ប្រកបដោយវិជ្ជាជីវៈបំផុត»

2025/05/24 09:57:08 am
​រុស្ស៊ី និងអ៊ុយក្រែន ដោះលែងឈ្លើយសឹករាប់រយនាក់ ក្នុងការដោះដូរទ្រង់ទ្រាយធំបំផុតក្នុងសង្រ្គាម
2025/05/24 09:55:36 am
​លោក Trump គំរាមដំឡើងពន្ធថ្មីលើសហភាពអឺរ៉ុប ក្រុមហ៊ុនApple រហូតដល់ក្រុមហ៊ុន Samsung
2025/05/24 09:50:54 am
​លោក Netanyahu ចោទ ប្រទេសបារាំង អង់គ្លេស និងកាណាដា ពីការគាំទ្រក្រុមហាម៉ាស
2025/05/24 09:46:53 am
​កងទ័ពជើងទឹកកម្ពុជានិងចិន កំពុងធ្វើសមយុទ្ធសាកល្បងលើផ្ទៃសមុទ្រ ជាមួយនឹងការប្រើប្រាស់នាវាចម្បាំង និងឧទ្ធម្ភាគចក្រជាច្រើនគ្រឿង
2025/05/23 09:50:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/05/23 07:48:58 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/05/09 06:02:09 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/05/23 03:22:08 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/05/23 01:04:53 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/05/18 11:05:57 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am