រដ្ឋាភិបាលសហរដ្ឋអាមេរិក ប្រឈមមុខនឹងបណ្តឹងពីគ្រប់ទិសទី ដោយសារតែការដំឡើងពន្ធ

2025/05/27 11:29:23 am        49

រដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក Donald Trump កំពុងប្រឈមនឹងបញ្ហាផ្លូវច្បាប់កាន់តែខ្លាំងឡើងលើគោលនយោបាយពន្ធគយដ៏ធំទូលាយរបស់ខ្លួន ដោយយ៉ាងហោចណាស់មានបណ្តឹងធំៗ ៧ករណី ដែលដាក់ពីគ្រប់ទិសទីដោយបណ្ដារដ្ឋរបស់អាមេរិកផ្ទាល់ ក្រុមអាជីវកម្ម និងបុគ្គលដែលចង់តតាំងនឹងសិទ្ធិអំណាចរបស់ប្រធានាធិបតីរូបនេះ ក្នុងការដាក់វិធានការពាណិជ្ជកម្មទូលំទូលាយ ដោយប្រើច្បាប់ស្តីពីអំណាចគ្រាអាសន្ន។

ក្រុមអ្នកជំនាញជឿថា ការប្ដឹងផ្ដល់នេះមានឱកាសជោគជ័យសមរម្យបន្តិចដែរ ប៉ុន្តែក៏ព្រមានថា ដំណើរការផ្លូវច្បាប់ដ៏យឺតយ៉ាវ មានន័យថាអាចបន្តបង្កើនភាពមិនច្បាស់លាស់សម្រាប់អាជីវកម្មដែលកំពុងប្រឈមនឹងពន្ធថ្មី។

ចាប់តាំងពីខែកុម្ភៈមក រដ្ឋបាលលោក Trump ដាក់ចេញក្រឹត្យបន្តបន្ទាប់ដោយប្រកាសភាពអាសន្នជាតិ និងដាក់ពន្ធលើការនាំចូលទាំងអស់។ រដ្ឋបាលបានលើកយកច្បាប់អំណាចសេដ្ឋកិច្ចគ្រាអាសន្នអន្តរជាតិនៃឆ្នាំ១៩៧៧ ឬហៅកាត់ថាច្បាប់ IEEPA ដើម្បីបង្ហាញភាពត្រឹមត្រូវនៃពន្ធរបស់ខ្លួន ដែលជាលើកទីមួយដែលច្បាប់នេះត្រូវប្រើប្រាស់សម្រាប់វិធានការពាណិជ្ជកម្មដ៏ធំ។

បណ្តឹងមកពីគ្រប់មជ្ឃដ្ឋាននោះអះអាងថា លោក Trump ពុំមានសិទ្ធិអំណាចគ្រប់គ្រាន់ក្នុងការដំឡើងពន្ធក្រោមច្បាប់ IEEPA ទេ ដោយហេតុផលថា ច្បាប់ដែលផ្តល់អំណាចដល់ប្រធានាធិបតីក្នុងការដាក់ទណ្ឌកម្មឆ្លើយតបទៅនឹងភាពអាសន្នអន្តរជាតិនេះ មិនអនុញ្ញាតឱ្យមានការដំឡើងពន្ធឡើយ ហើយថា ក្រឹត្យពន្ធគឺជាការបំពានលើការបែងចែកអំណាចនៅសហរដ្ឋអាមេរិក។

ក្នុងចំណោមការប្ដឹងផ្ដល់ទាំងនោះ កាលីហ្វ័រនីញ៉ា បានក្លាយជារដ្ឋដំបូងគេដែលប្តឹងរដ្ឋបាលលោក Trump ជុំវិញពន្ធ។ បណ្តឹងទាំងអស់នោះសំខាន់ជាពិសេសចំពោះឧស្សាហកម្មបច្ចេកវិទ្យា ដោយសារតែពន្ធខ្ពស់បំផុតត្រូវបានដាក់លើការនាំចូលរបស់ចិន --ដែលកំពុងស្ថិតក្នុងការបន្ទាបដល់ ៣០% ត្រឹម ៩០ថ្ងៃ-- ខណៈទីក្រុងប៉េកាំង ជាអ្នកផ្គត់ផ្គង់ផលិតផលអេឡិចត្រូនិកដ៏សំខាន់នៅសហរដ្ឋអាមេរិក៕

អត្ថបទដែលទាក់ទង

ស៊ូដង់និយាយថា ជំងឺអាសន្នរោគបានសម្លាប់មនុស្ស ១៧២នាក់ក្នុងមួយសប្តាហ៍ អំឡុងសង្គ្រាមគ្មានសញ្ញាបញ្ចប់
2025/05/28 10:05:40 am        1
លោក Trump និយាយថា Putin កំពុងប្រលែងលេងជាមួយភ្លើងក្នុងការព្រមានថ្មីលើមេដឹកនាំរុស្ស៊ី
2025/05/28 09:54:45 am        1
នាយករដ្ឋមន្ត្រីចិន ប្រាប់ប្រទេសអាស៊ាន និងប្រទេសឈូងសមុទ្រ ឲ្យផ្លាស់ប្តូររបាំងពាណិជ្ជកម្ម
2025/05/28 09:18:47 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ស៊ូដង់និយាយថា ជំងឺអាសន្នរោគបានសម្លាប់មនុស្ស ១៧២នាក់ក្នុងមួយសប្តាហ៍ អំឡុងសង្គ្រាមគ្មានសញ្ញាបញ្ចប់

2025/05/28 10:05:40 am
​សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណដល់ប្រជាពលរដ្ឋខ្មែររស់នៅប្រទេសជប៉ុន ដែល​បាន​រង់​ចាំ​ទទួល​ស្វាគមន៍យ៉ាងកក់ក្ដៅ និងស្និទ្ធស្នាលបំផុត
2025/05/28 10:04:02 am
​លោក Trump និយាយថា Putin កំពុងប្រលែងលេងជាមួយភ្លើងក្នុងការព្រមានថ្មីលើមេដឹកនាំរុស្ស៊ី
2025/05/28 09:54:45 am
​ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ស្វែងរកការគាំទ្រសកម្មភាពមីននៅកម្ពុជាពីអង្គទូត តំណាង​ស្ថានបេសកកម្ម អង្គការជាតិ-អន្តរជាតិ និងស្ថាប័នអង្គការសហប្រជាជាតិ ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​បាងកក
2025/05/28 09:54:07 am
​នាយករដ្ឋមន្ត្រីចិន ប្រាប់ប្រទេសអាស៊ាន និងប្រទេសឈូងសមុទ្រ ឲ្យផ្លាស់ប្តូររបាំងពាណិជ្ជកម្ម
2025/05/28 09:18:47 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/05/24 02:44:08 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/05/25 02:09:31 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/05/26 12:25:27 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/05/27 04:43:52 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/05/18 11:05:57 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am