កម្ពុជាបន្តបោះជំហាន ក្នុងដំណើរឆ្ពោះទៅបញ្ចប់ជំងឺអេដស៍ ដែលជាការគំរាមកំហែងដល់សុខភាពសាធារណៈ

2025/05/28 03:39:21 pm        119

នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥នេះ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានបើកសន្និសីទសារព័ត៌មានស្តីពីលទ្ធផលសម្រេចបានថ្មី នៃគោលដៅ៩៥-៩៥-៩៥ និងទស្សនកិច្ចរបស់លោកជំទាវ Winnie Byanyima អគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងជានាយិកាប្រតិបតិ្តអង្គការ UNAIDS ។

ដោយមានកិច្ចសហការយ៉ាងជិតស្និទ្ធរវាងស្ថាប័នរាជរដ្ឋាភិបាល សង្គមស៊ីវិល សហគមន៍ កាកបាទក្រហមកម្ពុជា និងដៃគូអភិវឌ្ឍ និងដោយមានការគាំទ្រឥតឈប់ឈរពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាប្រធានព្រឹទ្ធសភា និងពីសម្តេចមហាបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ការគណនាប៉ាន់ប្រមាណការរីករាលមេរោគអេដស៍នៅឆ្នាំ២០២៥បញ្ជាក់សារជាថ្មីឡើងវិញ នូវកេរ្តិ៍ឈ្មោះរបស់ប្រទេសកម្ពុជាថា ជាប្រទេសឈានមុខគេក្នុងពិភពលោកក្នុងការឆ្លើយតបនឹងមេរោគអេដស៍។

យោងតាមការប៉ាន់ប្រមាណការរាលដាលនៃមេរោគអេដស៍ ចំនួនអ្នកឆ្លងមេរោគអេដស៍ថ្មីបានថយចុះមកត្រឹម១ ២០០នាក់ ក្នុងឆ្នាំ២០២៤ ដែលជាការថយចុះ៤៥% ពីកម្រិតមូលដ្ឋាននៅឆ្នាំ២០១០ និងជាការថយចុះជាង៩០% ចាប់តាំងពីការឆ្លងរីករាលដាលនៃមេរោគច្រើនបំផុតនៅចុងទសវត្សរ៍ឆ្នាំ ១៩៩០។ លើសពីនេះទៀត ការចម្លងមេរោគអេដស៍ពីម្តាយទៅកូនបានធ្លាក់ចុះមកត្រឹម៦.៩% ក្នុងឆ្នាំ ២០២៤ ដោយស្ត្រីមានផ្ទៃពោះជាង៩៧%នៃអ្នកផ្ទុកមេរោគអេដស៍បានទទួលការព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ ដើម្បីបង្ការការចម្លងមេរោគអេដស៍ពីម្តាយទៅកូន។

វឌ្ឍនភាពឆ្ពោះទៅគោលដៅព្យាបាលមេរោគអេដស៍ជាសកល៩៥-៩៥-៩៥បានបន្ត៖ ៩២%នៃអ្នកផ្ទុកមេរោគអេដស៍ដែលបានដឹងពីស្ថានភាពរបស់ខ្លួន នៅឆ្នាំ២០២៤ (កើនឡើងពី៨៩% ក្នុងឆ្នាំ២០២៣)។ ១០០%នៃអ្នកផ្ទុកមេរោគអេដស៍ដែលបានដឹងពីស្ថានភាពរបស់ខ្លួន កំពុងស្ថិតក្នុងការព្យាបាល។ ៩៨%នៃអ្នកដែលកំពុងព្យាបាល មានបន្ទុកមេរោគអេដស៍កម្រិតទាប។ ទោះបីជាមានភាពជឿនលឿនទាំងនេះក៏ដោយ ក៏បញ្ហាប្រឈមនៅតែមាន។ ការឆ្លងថ្មីនៅតែមានកម្រិតខ្ពស់ក្នុងចំណោមប្រជាជនគន្លឺះៗ រួមមានបុរសដែលរួមភេទជាមួយបុរស អ្នកបំប្លែងភេទ ស្ត្រីក្នុងសេវាកម្សាន្តនិងអ្នកដែលប្រើប្រាស់/ចាក់គ្រឿងញៀន។ បច្ចុប្បន្ននេះ ៤៤%នៃករណីឆ្លងមេរោគអេដស៍ថ្មីៗ គឺជាយុវវ័យដែលមានអាយុពី១៥ទៅ២៤ឆ្នាំ។ និន្នាការមួយគួរឱ្យព្រួយបារម្ភនេះបណ្តាលមកពីការថយចុះចំណេះដឹងមូលដ្ឋានអំពីមេរោគអេដស៍នៅក្នុងចំណោមយុវវ័យ។

ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានមានប្រសាសន៍ថា៖ ការឆ្លើយតបនឹងមេរោគអេដស៍ជាតិរបស់យើងត្រូវតែឈរលើសសរស្តម្ភបីគឺ៖ ភាពជាអ្នកដឹកនាំ ឬភាពជាម្ចាស់ ភាពជាដៃគូ និងការវិនិយោគ ដែលរំលេចចេញពីគោលការណ៍ណែនាំជាយុទ្ធសាស្ត្រសំខាន់ៗនៅក្នុងផែនការយុទ្ធសាស្រ្តជាតិលើកទី៦ របស់យើង មានជាអាទិ៍ ការដឹកនាំនៅថ្នាក់ជាតិ និងសហគមន៍ និងភាពជាម្ចាស់ ការតម្រឹមជាមួយគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងអាទិភាពជាតិ ការធានាចីរភាព កិច្ចសហប្រតិបត្តិពហុវិស័យ អភិក្រមដែលផ្តោតលើមនុស្ស និងសមធម៌ អន្តរាគមន៍ដែលផ្អែកលើភស្តុតាង គណនេយ្យភាព និងតម្លាភាព។ នេះជារបៀបដែលកម្ពុជានឹងឈានទៅសម្រេចគោលដៅក្នុងការបញ្ចប់ជំងឺអេដស៍ ខណៈពេលដែលធានានូវចីររភាពនៃកម្មវិធីមេរោគអេដស៍របស់យើង។

លោកស្រី Patricia Ongpin នាយិកាអង្គការUNAIDS ប្រចាំកម្ពុជា បានកោតសរសើរចំពោះសមិទ្ធផលរបស់កម្ពុជា ខណៈពេលដែលលោកស្រីគូសបញ្ជាក់ឱ្យមានការប្រុងប្រយ័ត្នអំពីផ្លូវឆ្ពោះទៅមុខ ដោយលើកឡើងថា៖ កំណាត់ផ្លូវចុងក្រោយដើម្បីសម្រេចបានគោលដៅនឹងមិនងាយស្រួលនោះទេ ប៉ុន្តែវាស្ថិតនៅលើដៃរបស់កម្ពុជា។ ការធានាចីរភាពដើម្បីបន្ថយផលប៉ះពាល់នៃការរាលដាលមេរោគអេដស៍ក៏កាន់តែមានសារៈសំខាន់ទៅទៀត។ តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការផ្តល់សេវាបង្ការមេរោគអេដស៍រួមបញ្ចូលគ្នានៅគ្រប់កម្រិតនិងគ្រប់វិស័យ និងតាមរយៈការដោះស្រាយឧបសគ្គនានាដែលបណ្តាលមកពីការមាក់ងាយ និងការរើសអើងចំពោះអ្នករស់នៅជាមួយមេរោគអេដស៍ អ្នករងផលប៉ះពាល់ ឬអ្នកប្រឈមនឹងមេរោគអេដស៍ កម្ពុជាអាចសម្រេចបាននូវគោលដៅប្រកបដោយមហិច្ឆិតារបស់ខ្លួន និងធ្វើជាគំរូសម្រាប់តំបន់ និងពិភពលោក។

លោកសាស្ត្រាចារ្យជំនួយ អ៊ុក វិជ្ជា នាយកមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងសើស្បែក និងកាមរោគ បានបញ្ជាក់ថា ដើម្បីសម្រេចបាននូវគោលដៅផែនការយុទ្ធសាស្រ្តជាតិទីប្រាំមួយ ដែលកំណត់ថា ការឆ្លងថ្មីនៃមេរោគអេដស៍ ធ្លាក់តិចជាង២០០ករណី ក្នុងមួយឆ្នាំ នៅឆ្នាំ២០២៨ យើងត្រូវពន្លឿនការបង្ការ ពង្រឹងប្រព័ន្ធទិន្នន័យ និងវិនិយោគបន្ថែមទៀតដើម្បីឈានទៅធ្វើអន្តរាគមន៍ដល់ប្រជាជនគន្លឹះដែលនៅសេសសល់៕អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

សម្ដេចតេជោ បញ្ជាក់៣ចំណុចដើម្បី​ជៀសវាងការវង្វេងប្រវត្តិសាស្ត្រនៅតំបន់មុំបី ខណៈការកើតឡើង៣ថ្ងៃនេះជាល្បិចកលចង់យកដីពីកម្ពុជា
2025/05/30 11:37:01 pm        1
ពលរដ្ឋខ្មែរនៅជប៉ុនគាំទ្រពេញទំហឹងចំពោះដំណើរទស្សនកិច្ចរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ព្រោះនេះជាការខិតខំដើម្បីប្រយោជន៍ជាតិពិតប្រាកដ
2025/05/30 08:34:12 pm        1
​ កម្ពុជាអំពាវនាវឱ្យមានការពង្រឹងសកម្មភាពអាកាសធាតុនិងហិរញ្ញវត្ថុយ៉ាងម៉ឺងម៉ាត់ នៅសន្និសីទសន្និសីទអន្តរជាតិកម្រិតខ្ពស់ស្តីពី «Glaciers Preservation» មុនសន្និសីទអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ COP30
2025/05/30 07:40:02 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ បញ្ជាក់៣ចំណុចដើម្បី​ជៀសវាងការវង្វេងប្រវត្តិសាស្ត្រនៅតំបន់មុំបី ខណៈការកើតឡើង៣ថ្ងៃនេះជាល្បិចកលចង់យកដីពីកម្ពុជា

2025/05/30 11:37:01 pm
​ពលរដ្ឋខ្មែរនៅជប៉ុនគាំទ្រពេញទំហឹងចំពោះដំណើរទស្សនកិច្ចរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ព្រោះនេះជាការខិតខំដើម្បីប្រយោជន៍ជាតិពិតប្រាកដ
2025/05/30 08:34:12 pm
​វិមានក្រឹមឡាំងរំពឹងថា រុស្ស៊ី និងអ៊ុយក្រែននឹងពិភាក្សា អំពីលក្ខខណ្ឌបទឈប់បាញ់ នៅអ៊ីស្តង់ប៊ុល
2025/05/30 08:15:40 pm
​មនុស្សរាប់ពាន់នាក់ប្រមូលផ្តុំគ្នាតវ៉ាគាំទ្ររបបរាជានិយម នៅនេប៉ាល់
2025/05/30 08:14:53 pm
​អ៊ីរ៉ង់ហៅរបាយការណ៍ចារកម្មអូទ្រីស ស្ដីកម្មវិធីនុយក្លេអ៊ែរថា ជា «ព័ត៌មានក្លែងក្លាយ»
2025/05/30 07:50:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/05/30 01:32:21 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/05/25 02:09:31 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/05/26 12:25:27 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/05/29 09:45:48 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/05/18 11:05:57 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am