កីឡាករអង់គ្លេស Simon Yates ឈ្នះជើងឯកប្រណាំងកង់ Giro d’Italia លើកដំបូងក្នុងអាជីព

2025/06/02 03:23:47 pm        89

កីឡាករប្រណាំងកង់អង់គ្លេស Simon Yates បានប្រជែងឈ្នះជើងឯកព្រឹត្តិការណ៍ប្រណាំងកង់ Grand Tour, Giro d’Italia លើកដំបូងក្នុងអាជីពក្រោយមកដល់ទីព្រ័ត្រដោយសុវត្ថិភាពនៅដំណាក់កាលចុងក្រោយនៅទីក្រុងរ៉ូម។

         កីឡាករវ័យ ៣២ ឆ្នាំរូបនេះ បានឡើងមកនាំមុខគេក្នុងតារាងរួមជាលើកដំបូងក្រោយឈ្នះការប្រណាំងដំណាក់កាលទី ២០ កាលពីថ្ងៃសៅរ៍។

         ចំណែកដំណាក់កាលចុងក្រោយនៅថ្ងៃអាទិត្យដែលមានចំងាយផ្លូវ ១៤៣ គីឡូម៉ែត្រ មិត្តរួមក្រុម Visma-Lease កីឡាករហូឡង់ Olav Kooij ជាអ្នកឈ្នះក្រោយមកដល់ទីព្រ័ត្រមុនគេចំណាយពេលបីម៉ោង ១២ នាទី ១៩ វិនាទី។

         តាមរយៈការចំណេញពេលវេលាច្រើនកាលពីថ្ងៃសៅរ៍ និងការបញ្ចប់នៅទីក្រុងរ៉ូមនៅថ្ងៃអាទិត្យ Simon Yates ឈ្នះជើងឯក Giro d’Italia ដោយមានថេរវេលាចំណេញដាច់ ៣ នាទី ៥៦ វិនាទី ពីកីឡាករម៉ិកស៊ិក Isaac del Toro ដែលនាំមុខជាច្រើនដំណាក់កាលកន្លងមក ខណៈលេខបីបានទៅកីឡាករកូឡុំប៊ី Richard Carapaz។

         សូមបញ្ជាក់ថា នេះជាជើងឯក Giro d’Italia លើកដំបូងសម្រាប់ Simon Yates តែជាជើងឯក Grand Tour លើកទីពីរបន្ទាប់ពីធ្លាប់លើកដំបូងនៅឆ្នាំ ២០១៨ ជើងឯក Vuelta a Espana។

         Simon Yates ជាកីឡាករអង់គ្លេសទីពីរប៉ុណ្ណោះដែលឈ្នះជើងឯក Grand Tour ច្រើនដង បន្ទាប់ពី Chris Froome ដែលឈ្នះសរុប ៧ លើក៕

អត្ថបទ៖នាង សុភាវុធ

អត្ថបទដែលទាក់ទង

បុរសពីរនាក់ពួនក្នុងបន្ទប់ទឹក ២៧ ម៉ោងមុនការប្រកួតវគ្គផ្តាច់ព្រ័ត្រ UCL ដើម្បីបានទស្សនាការប្រកួតមិនអស់លុយ
2025/06/05 04:52:54 pm        1
Man City ព្រមព្រៀងជាមួយ AC Milan តម្លៃ ៥៥ លានអឺរ៉ូផ្ទេរខ្សែបម្រើហូឡង់ Tijjani Reijnders
2025/06/05 04:40:00 pm        1
Chelsea ទិញបានខ្សែប្រយុទ្ធ Liam Delap ពី Ipswich តម្លៃ ៣០ លានផោន
2025/06/05 03:26:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​[UPDATE] ប្រធានាធិបតីចិនលោក Xi និងសមភាគីអាមេរិកលោក Trump ជជែកគ្នាតាមទូរស័ព្ទ ដើម្បីដោះស្រាយការខ្វែងគំនិតគ្នា

2025/06/05 09:04:22 pm
​រដ្ឋមន្រ្តីការពារជាតិអូស្រ្តាលីបំពេញទស្សនកិច្ចនៅឥណ្ឌូនេស៊ី ដោយមានគោលដៅពង្រឹងទំនាក់ទំនងយោធា
2025/06/05 08:58:17 pm
​ពលរដ្ឋស៊ីរីនៅទួរគីធ្វើដំណើរទៅកាន់ប្រទេសកំណើតវិញដោយសង្ឃឹមថាមានអនាគតរុងរឿង
2025/06/05 08:57:40 pm
​[BREAKING NEWS] ៖ ប្រធានាធិបតីចិនលោក Xi និងសមភាគីអាមេរិកលោក Trump ជជែកគ្នាតាមទូរស័ព្ទ
2025/06/05 08:46:50 pm
​អគ្គិភ័យដ៏ធំមួយបានឆាបឆេះដឺប៉ូរថយន្តក្រុងនៅទីក្រុង Philadelphia សហរដ្ឋអាមេរិក
2025/06/05 08:31:22 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/06/04 09:43:54 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/05/25 02:09:31 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/06/03 01:44:33 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/06/05 02:41:17 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/05/18 11:05:57 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am