ចារកម្មអ៊ុយក្រែន៖ ការផលិតមីស៊ីលបាលីស្ទិករបស់រុស្ស៊ី កើនឡើងយ៉ាងតិច ៦៦% ធៀបនឹងឆ្នាំមុន

2025/06/04 10:07:23 am        69

យោងតាមទិន្នន័យពីទីភ្នាក់ងារស៊ើបការណ៍ចារកម្មសម្ងាត់យោធា (HUR) របស់អ៊ុយក្រែន ដែលបានចែករំលែកជាមួយសារព៏ត៌មាន Kyiv Independent បានឱ្យដឹងថា ការផលិតមីស៊ីលបាលីស្ទិករបស់រុស្ស៊ី បានកើនឡើងយ៉ាងហោចណាស់ក្នុងអត្រា ៦៦% ក្នុងឆ្នាំកន្លងទៅ។

យោងតាមទិន្នន័យដែលទទួលបានដោយចារកម្ម HUR បង្ហាញថា ឥឡូវនេះទីក្រុងមូស្គូ កំពុងផលិតមីស៊ីលពី ៦០ ទៅ ៧០គ្រាប់នៃសព្វាវុធ Iskander-M ដែលជាកំណែមីស៊ីលបាលីស្ទិក - និងពីចំនួន ១០ ទៅ ១៥គ្រាប់ នៃមីស៊ីល Kinzhals ក្នុងមួយខែ។ តួលេខនេះប្រៀបធៀបទៅនឹងសេចក្ដីរាយការណ៍នៃការផលិតមីស៊ីល Iskander-Ms ៤០គ្រាប់ ក្នុងខែឧសភា ឆ្នាំ២០២៤ និងការរាយការណ៍ពីចំនួន ៤ ទៅ ៥គ្រាប់ នៃមីស៊ីល Kinzhals ក្នុងខែមេសា ឆ្នាំ២០២៤។

នៅរយៈចម្ងាយខ្លី តួលេខនេះគឺជាកំណើន ៦៦,៦៧% នៃផលិតកម្ម ចំណែកនៅរយៈចម្ងាយឆ្ងាយគឺក្នុងអត្រា ៨៨,៨៩%។ ការវាយប្រហារមីស៊ីលបាលីស្ទិកលើអ៊ុយក្រែន បានបង្កឱ្យមានមនុស្សស្លាប់កាន់តែច្រើនក្នុងប៉ុន្មានខែថ្មីៗនេះ ខណៈស្តុកមីស៊ីលការពារដែនអាកាស ជាពិសេសសម្រាប់ក្រុមប្រឆាំងមីស៊ីល Patriot ដែលផលិតដោយសហរដ្ឋអាមេរិក របស់ទីក្រុងគីវ បានថយចុះ។

ការពង្រីកផលិតកម្មរបស់រុស្ស៊ី គឺជាមូលហេតុសម្រាប់ការប្រកាសអាសន្ននៅអ៊ុយក្រែន។ ប្រសិនបើតួលេខរបស់ HUR នេះត្រឹមត្រូវនោះ ការផលិតមីស៊ីលរបស់រុស្ស៊ី នាពេលបច្ចុប្បន្ន មានចំនួនច្រើនជាងការផលិតសរុបនៃមីស៊ីល PAC-3 MSE សម្រាប់ប្រព័ន្ធការពារដែនអាកាស Patriot ដែលជាប្រព័ន្ធប្រឆាំងបាលីស្ទិកដ៏ពេញនិយមសម្រាប់អឺរ៉ុបភាគច្រើន៕

អត្ថបទដែលទាក់ទង

ម៉ិកស៊ិក ច្រានចោលសេចក្តីសម្រេចរបស់តុលាការកំពូលសហរដ្ឋអាមេរិក លើបណ្តឹងប្រឆាំងក្រុមហ៊ុនកាំភ្លើង
2025/06/06 02:26:17 pm        1
ប្រធានសិទ្ធិមនុស្សរបស់UN បង្ហាញការព្រួយបារម្ភចំពោះបម្រាមធ្វើដំណើររបស់សហរដ្ឋអាមេរិក
2025/06/06 02:22:20 pm        1
ជម្លោះរវាងលោក Trump-Musk ធ្វើឱ្យ Tesla ខាតតម្លៃទីផ្សារ ១៥០ពាន់លានដុល្លារ និងភាគហ៊ុនដាំក្បាលចុះ
2025/06/06 02:18:16 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជាកោតសរសើរចំពោះរចនាបថ និងសមត្ថភាពព្រលានយន្តហោះអន្តរជាតិតេជោ

2025/06/06 02:46:58 pm
​សម្តេចធិបតី និងលោកជំទាវបណ្ឌិតនឹងអញ្ជើញចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ នៅទីក្រុងនីស នៅថ្ងៃទី៩-១១ ខែមិថុនា ខាងមុខនេះ
2025/06/06 02:36:38 pm
​ក្រុមប្រឹក្សាច្បាប់រំពឹងថា ច្បាប់អាកាសចរណ៍ស៊ីវិលនឹងទាក់ទាញធុរកិច្ច ពាណិជ្ជកម្ម និង​ការ​វិនិយោគ​បន្ថែម
2025/06/06 02:26:22 pm
​ម៉ិកស៊ិក ច្រានចោលសេចក្តីសម្រេចរបស់តុលាការកំពូលសហរដ្ឋអាមេរិក លើបណ្តឹងប្រឆាំងក្រុមហ៊ុនកាំភ្លើង
2025/06/06 02:26:17 pm
​ប្រធានសិទ្ធិមនុស្សរបស់UN បង្ហាញការព្រួយបារម្ភចំពោះបម្រាមធ្វើដំណើររបស់សហរដ្ឋអាមេរិក
2025/06/06 02:22:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/06/04 09:43:54 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/05/25 02:09:31 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/06/03 01:44:33 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/06/05 02:41:17 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/05/18 11:05:57 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am