ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខដល់កម្លាំងដែលឈរជើងជួរមុខតាមខ្សែរបន្ទាត់ព្រំដែនកម្ពុជា ថៃ នៅទីបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ ស្ថិតក្នុងភូមិភ្នំជញ្ជាំង ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យនាថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៥នេះ។
ក្នុងឱកាសនោះដែរឯកឧត្តម ឌិត ឌីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានសម្តែងនូវការកោតសរសើរ និងផ្តាំផ្ញើរដល់កងកម្លាំងដែលកំពុងមានកាតព្វកិច្ចឈរជើងជួរមុខនៅតាមខ្សែរបន្ទាត់ពញរំដែនកម្ពុជា ថៃ ទាំងអស់ធ្វើយ៉ាងណាត្រូវរក្សាការអត់ធ្មត់ និងភាពស្ងៀមស្ងាត់ឲ្យបានខ្ពស់និងមានជំហររឹងមាំក្នុងការការពារអធិបតីភាពទឹកដីដែលជាមាតុភូមិរបស់យើងឲ្យខ្ចាប់ខ្ចួនផងដែរ។
ក្នុងនោះដែរឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ ពីគោលជំហររបស់រាជរដ្ឋាភិបាលលើការការពារអធិបតេយ្យភាព និងបូរណភាពទឹកដីដែលបានទទួលការគាំទ្រទាំងស្រុងពីសមាជរដ្ឋសភា និងព្រឹទ្ធសភាក្នុងការដាក់ពាក្យបណ្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ) លើបញ្ហាជម្លោះព្រំដែនកម្ពុជាថៃ។
ទន្ទឹមគ្នានៃការសួរសុខទុក្ខនាពេលនោះដែរ ឯកឧត្តម ឌិត ទីណា ក៏បាននាំយកអំណោយគ្រឿងឧបភោគបរិភោគជាច្រើនមុខ ដើម្បីចែកជូនដល់កងកម្លាំងប្រដាប់អាវុធ រួមមានកម្លាំងយោធា កម្លាំងនគរបាលការពឫរព្រំដែនគោក និងកម្លាំងកងរាជអាវុធហត្ថ នៅទិសយោធភូមិភាគទី៥ ដែលកំពុងឈរជើងតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តបន្ទាយមានជ័យផងដែរ៕ អត្ថបទ៖ ឃិន សារិទ្ធ