រយៈពេល៥ខែ ការដោះដូរពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជាកើនដល់ជាង ២៥ពាន់លានដុល្លារ

2025/06/10 03:46:32 pm        354

ការដោះដូរពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា ក្នុងរយៈពេល ៥ ខែ ឆ្នាំ២០២៥ នេះ មាន​ទំហំ​ទឹក​ប្រាក់​សរុបជាង ២៥ ពាន់លាន ដុល្លារអាមេរិក ក្នុងនោះកម្ពុជាបាននាំចេញទំនិញសំខាន់ៗ មាន​ទឹក​ប្រាក់​ជិត ១២ ពាន់លានដុល្លារ ដោយទីផ្សារអាមេរិកឈរក្នុងលំដាប់ ទី១ នៃ​ការស្រូប​យក​ទំនិញ​របស់​កម្ពុជា។

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាន​បង្ហាញ​ស្ថិតិ​ពាណិជ្ជ​កម្ម​ នៃការធ្វើពាណិជ្ជកម្មលើ ទីផ្សារអន្តរជាតិរបស់កម្ពុជា ក្នុងនោះសម្រាប់រយៈពេល ៥ ខែ ឆ្នាំ​២០២៥​នេះ, ការធ្វើពាណិជ្ជកម្មទំនិញជាមួយប្រទេសដៃគូរសំខាន់ៗ របស់កម្ពុជា មានទំហំ​ទឹក​ប្រាក់​សរុប​ប្រមាណជាង ២៥ ពាន់លានដុល្លារអាមេរិក កើនឡើងជាង ១៨ ភាគរយ ក្នុងនោះ​កម្ពុជា​បាន​នាំចេញទំនិញ មានទឹកប្រាក់ជិត ១២ ពាន់លានដុល្លារ កើនឡើងជាង ១៧ភាគរយ ខណៈ​ការនាំចូល មានទឹកប្រាក់ជាង ១៣ពាន់លានដុល្លារ កើនឡើងជិត ២០ភាគរយ បើ​ធៀប​រយៈ​ពេល​ដូច​គ្នានឹងឆ្នំា២០២៤។

ជុំវិញការនាំចេញទំនិញនេះ, ទីផ្សារដែលគាំទ្រទំនិញសំខាន់ៗរបស់កម្ពុជារួមមាន៖ សហរដ្ឋ​អាមេរិក​មានទឹកប្រាក់ជាង ៤ ៣០០ លានដុល្លារ កើនឡើង ២៧ ភាគរយ, វៀតណាម មាន​ទឹក​ប្រាក់​ជាង ២ ០០០ លានដុល្លារ កើនឡើង ៨ ភាគរយ, ចិន ៦៣៤ លានដុល្លារ ថយចុះ​បន្តិច​បន្តួច​, ជប៉ុនជាង ៦៣៥ លានដុល្លារ កើន ១៩ ភាគរយ, កាណាដា ជិត ៥០០ លានដុល្លារ កើន​ឡើង ២៦ ភាគរយ, ចក្រភពអង់គ្លេស ជិត ៤០០ លានដុល្លារ កើនជាង ១៥ ភាគរយ, អេស្បាញ​ ៤១៤ លានដុល្លារ កើនជិត ១៩ ភាគរយ, អាល្លឺម៉ង់ ៣៦៩ លានដុល្លារ កើន ១០ ភាគរយ, ហូរឡង់ ៣៥៨ លានដុល្លារ កើនជិត ៤០ ភាគរយ, បារាំង ១៨៦ លានដុល្លារ កើន ១៦ ភាគរយ, បែលហ្សិក ១៥១ លានដុល្លារ កើន ៣ ភាគរយ បើធៀប​រយៈ​ពេល​ដូច​គ្នានឹង​ឆ្នំា​២០២៤ ក្រៅពីនេះកម្ពុជានៅមាន ទីផ្សារសំខាន់ៗជាច្រើនទៀត ដែល​បាន​កំពុង​គាំទ្រ​ដល់​ការ​នាំ​ចេញ​។

ចំពោះទំនិញនាំចេញសំខាន់ៗក្នុងរយៈពេល ៥ខែ នេះរួមមាន៖ ការរនាំចេញសម្លៀកបំពាក់ គ្រឿង​បន្ទាប់បន្សំធ្វើពីក្រណាត់ មានទឹកប្រាក់ជិត ២ ៧០០ លានដុល្លារ, សម្លៀកបំពាក់ និង​គ្រឿង​បន្ទាប់​បន្សំមិនធ្វើពីក្រណាត់ជាង ១ ៥០០ លានដុល្លារ, ស្បែក ជើង ស្រោមជើង ៨៤២ លាន​ដុល្លារ, ផ្លែឈើ និងគ្រាប់ផ្លែឈើ ៩៣៨ លានដុល្លារ, វត្ថុធ្វើពីស្បែក និងបរិក្ខាធ្វើពីរោម ៨៨០ លានដុល្លារ, ធញ្ញជាតិ ជាង ៨០០ លានដុល្លារ, កៅស៊ូ និងផលិតផលធ្វើពីកៅស៊ូ ៥៨៦ លាន​ដុល្លារ, គ្រឿងសង្ហារឹម ជិត ៥០០ លានដុល្លារ, បន្លែបរិភោគបាន ជិត ៤០០ លានដុល្លារ ក្រៅ​ពី​នេះក៏មានប្រភេទទំនិញជាច្រើន បាននិងកំពុងគាំទ្រដល់កំណើននៃការ នាំចេញ​របស់​កម្ពុជា​ផង​ដែរ៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

កម្ពុជា-ចិន ប្ដេជ្ញាចិត្តរួមគ្នាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ
2026/07/16 08:48:19 pm        1
ប្រេស៊ីលប្តេជ្ញាជំរុញការវិនិយោគ ពង្រីកទំហំពាណិជ្ជកម្ម និងការផ្សាភ្ជាប់ធុរកិច្ចជាមួយកម្ពុជា
2026/07/16 07:26:17 pm        1
ក្រសួងបរិស្ថានកំពុងសម្របសម្រួលផ្តល់សិទ្ធគ្រប់គ្រងដីជូនជនជាតិដើមភាគតិចនៅព្រៃសហគមន៍តាដេស
2026/07/16 05:45:42 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជា-ចិន ប្ដេជ្ញាចិត្តរួមគ្នាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ

2026/07/16 08:48:19 pm
​ក្រុមអ្នកជំនាញ៖ អាការធាតុក្តៅ និងបាតុភូតអែល នីញ៉ូ បង្កើនហានិភ័យនៃជំងឺគ្រុនឈាម និងជំងឺផ្លូវដង្ហើម
2026/07/16 08:46:27 pm
​អ៊ីស្រាអែលនិយាយប្រាប់ប្រធានមន្ទីរបច្ចកោណថា ខ្លួននឹងរក្សាទាហានក្នុងតំបន់សន្តិសុខនៅលីបង់ ស៊ីរី និងហ្កាហ្សា
2026/07/16 08:46:07 pm
​ការវាយប្រហារមីស៊ីលរុស្ស៊ីសម្លាប់មនុស្ស ២នាក់ នៅទីក្រុងគីវ ប្រទេសអ៊ុយក្រែន
2026/07/16 08:19:54 pm
​ប្រធានាធិបតីអ៊ីរ៉ង់ជំរុញឲ្យមានការបង្រួបបង្រួមជាតិ ក្រោយការគំរាមកំហែងរបស់លោក Trump
2026/07/16 08:18:22 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/16 06:40:39 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/16 11:29:46 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/14 06:40:51 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/16 07:04:28 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am