ប្រភពការទូតបានឱ្យដឹងថា ក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិ UNSC គ្រោងនឹងបើកកិច្ចប្រជុំបន្ទាន់មួយនៅថ្ងៃសុក្រ ២៥ កក្កដា នេះ ដើម្បីពិភាក្សាអំពីស្ថានការណ៍ប៉ះទង្គិចគ្នានៅតាមព្រំដែនរវាងប្រទេសថៃ និងកម្ពុជា។
សម័យប្រជុំបិទទ្វារនេះត្រូវបានកំណត់ពេលធ្វើឡើងនៅវេលាម៉ោង ៣:០០រសៀល (ម៉ោងក្នុងស្រុក) នៅទីស្នាក់ការអង្គការសហប្រជាជាតិ ក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។
ជំនួបបន្ទាន់នេះធ្វើឡើងដើម្បីឆ្លើយតបទៅនឹងការប៉ះទង្គិចគ្នាដ៏តានតឹងដែលភាគីថៃបានបង្កឡើងកាលពីដើមសប្តាហ៍នេះ នៅតាមតំបន់ព្រំដែនដែលខណ្ឌចែកថៃ និងកម្ពុជា។
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) នេះគឺជាស្ថាប័នមួយក្នុងចំណោមស្ថាប័នសំខាន់ៗទាំង៦ របស់អង្គការសហប្រជាជាតិ ហើយទទួលបន្ទុកធានាសន្តិភាព និងសន្តិសុខអន្តរជាតិ រួមទាំងអនុម័តការផ្លាស់ប្តូរណាមួយចំពោះធម្មនុញ្ញអង្គការសហប្រជាជាតិ៕