លោក Keith Kellogg បេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិក Donald Trump ប្រចាំប្រទេសអ៊ុយក្រែន បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយបណ្តាញទូរទស្សន៍ Fox News ថា រដ្ឋបាលសហរដ្ឋអាមេ រិកមិនទាន់សម្រេចចិត្តអំពីលទ្ធភាពនៃការផ្គត់ផ្គង់មីស៊ីលតម្រង់គោលដៅ Tomahawk ដល់ប្រទេសផ្សេងទៀតរបស់អង្គការ NATO សម្រាប់ការបញ្ជូនជាបន្តបន្ទាប់របស់ពួកគេទៅកាន់ទីក្រុងគីវនោះទេ ទោះបីជាលោក វ៉្លូឌីមី ហ្សេឡិនស្គី បានស្នើសុំការផ្គត់ផ្គង់មីស៊ីលប្រភេទក៏ដោយ ។
លោកបាននិយាយថា៖តើយើងផ្តល់ឲ្យពួកគេនូវមីស៊ីល Tomahawks មែនទេ? ពិតមែនហើយ ការសម្រេចចិត្តនោះ មិនត្រូវបានធ្វើឡើងទេ» ដោយសំដៅទៅលើការបញ្ជូនប្រភេទនេះ។
លោក Kellogg បានបញ្ជាក់ដោយសំដៅលើការចាប់ផ្តើមនៃការបញ្ជូនមីស៊ីលTomahawksថា៖«វានឹងអាស្រ័យលើប្រធានាធិបតី»។
នាពេលថ្មីៗនេះ អនុប្រធានាធិបតីអាមេរិកលោក J.D. Vance បាននិយាយថា រដ្ឋបាលទីក្រុងវ៉ាស៊ីនតោន កំពុងពិភាក្សាអំពីលទ្ធភាពនៃការផ្គត់ផ្គង់មីស៊ីល Tomahawk ដល់សម្ព័ន្ធមិត្តអឺរ៉ុប សម្រាប់ការបញ្ជូនបន្តបទៅកាន់ទីក្រុងគីវ។ លោក Vance ក៏បានកត់សម្គាល់ផងដែរថា លោក Trump នឹងធ្វើការសម្រេចចិត្តចុងក្រោយ។
កាលពីថ្ងៃទី១៤ ខែកក្កដា ប្រធានាធិបតីអាមេរិកលោក Donald Trump បានប្រកាសថា ទីក្រុងវ៉ាស៊ីនតោនបានសម្រេចចិត្តបន្តផ្គត់ផ្គង់សព្វាវុធ និងគ្រឿងយុទ្ធោបករណ៍ដល់ទីក្រុងគីវ ប្រសិនបើអឺរ៉ុបចំណាយលើការផ្គត់ផ្គង់នោះ។ អង្គការណាតូនឹងសម្របសម្រួលដំណើរការនេះ។ កាលពីថ្ងៃទី ២៣ ខែកញ្ញា លោក Trump បានកត់សម្គាល់ថា សហរដ្ឋអាមេរិក នឹងបន្តផ្គត់ផ្គង់សព្វាវុធដល់ប្រទេសណាតូ ដើម្បីពួកគេអាចប្រើប្រាស់វាតាមចិត្តរបស់ពួកគេ។
ទីក្រុងមូស្គូ បានសង្កត់ធ្ងន់ម្តងហើយម្តងទៀតថា ការបញ្ជូនសព្វាវុធរបស់លោកខាងលិចទៅកាន់ទីក្រុងគីវ និងជំនួយក្នុងការហ្វឹកហ្វឺនកងទ័ពអ៊ុយក្រែន គ្រាន់តែអូសបន្លាយជម្លោះ និងមិនធ្វើឲ្យមានការផ្លាស់ប្តូរស្ថានភាព នៅសមរភូមិប្រយុទ្ធឡើយ៕