អាជ្ញាធរហ្កាហ្សាអះអាងថា អ៊ីស្រាអែល សម្លាប់ជនប៉ាឡេស្ទីនជិត ១០០នាក់ តាំងពីមានបទឈប់បាញ់មក

2025/10/20 03:05:43 pm        66

រដ្ឋាភិបាលដែនដីហ្កាហ្សា បាននិយាយអះអាងក្នុងសេចក្ដីថ្លែងការណ៍មួយថា មានជនជាតិប៉ាឡេស្ទីនយ៉ាងតិច ៩៧នាក់ ត្រូវបានសម្លាប់ និងប្រមាណ ២៣០នាក់ ទៀតរងរបួសដោយសារកងទ័ពអ៊ីស្រាអែល ចាប់តាំងពីបទឈប់បាញ់ចូលជាធរមាននៅតំបន់ហ្កាហ្សាស្ទ្រីប កាលថ្ងៃទី១០ ខែតុលា មក រួមទាំងការបំពានជាង ២០ដង ដែលបានកត់ត្រាក្នុងថ្ងៃអាទិត្យកន្លងទៅតែមួយប៉ុណ្ណោះ។

ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរដ្ឋាភិបាលហ្កាហ្សា ដែលគ្រប់គ្រងដោយក្រុមហាម៉ាស បាននិយាយថា "អ៊ីស្រាអែលបានប្រព្រឹត្តការបំពានសរុប ៨០មកហើយ ចាប់តាំងពីការប្រកាសបទឈប់បាញ់ ដែលជាការរំលោភលើច្បាប់មនុស្សធម៌អន្តរជាតិ"។ អាជ្ញាធរនេះបន្តថា ការបំពាននោះរួមមាន ការបាញ់ប្រហារដោយផ្ទាល់លើជនស៊ីវិល ការបាញ់ផ្លោង ការកំណត់គោលដៅដោយចេតនា និងចាប់ខ្លួនជនស៊ីវិល។

រដ្ឋាភិបាលហ្កាហ្សានេះ និយាយថា កងទ័ពអ៊ីស្រាអែលជាអ្នកទទួលខុសត្រូវទាំងស្រុងចំពោះការរំលោភបំពាន និងអំពាវនាវឱ្យអង្គការសហប្រជាជាតិ និងអ្នកសម្របសម្រួល ជួយធ្វើអន្តរាគមន៍ជាបន្ទាន់។ ភាគីអ៊ីស្រាអែលបានចោទបកទៅវិញថា ក្រុមហាម៉ាសទេគឺជាអ្នកបំពាន ហើយខ្លួនត្រូវបង្ខំចិត្តឆ្លើយតបដើម្បីទប់ស្កាត់ស្ថានការណ៍។

គួរឱ្យដឹងថា កិច្ចព្រមព្រៀងឈប់បាញ់រវាងក្រុមប៉ាឡេស្ទីនហាម៉ាស និងអ៊ីស្រាអែល ផ្អែកលើផែនការដែលស្នើឡើងដោយលោកប្រធានាធិបតីអាមេរិក Donald Trump បានចូលជាធរមាននៅថ្ងៃទី១០ ខែតុលា។ បទឈប់បាញ់នេះបានបញ្ចប់សង្គ្រាម ២ឆ្នាំ ដែលសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ៦៨.០០០នាក់ របួសប្រហែល ១៧ម៉ឺននាក់ និងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធភាគច្រើនរបស់ហ្កាហ្សា៕

អត្ថបទដែលទាក់ទង

នប៉ាឡេស្ទីនជម្លៀសខ្លួននៅទីក្រុងហ្កាហ្សាអះអាងថាពួកគេប្រឈមនឹងសេចក្តីស្លាប់គ្រប់ពេលជន
2025/10/20 08:35:30 pm        1
ចង្កៀងជាប់កំណត់ត្រា ២,៦លានចង្កៀង បានអុជបំភ្លឺនៅទីក្រុងអាយុធ្យា ប្រទេសឥណ្ឌាមុនពិធីបុណ្យ Diwali
2025/10/20 08:35:01 pm        1
លោក Khamenei ច្រានចោលសំណើចរចារបស់លោក Trump ហើយបដិសេធការបំផ្លាញសមត្ថភាពនុយក្លេអ៊ែរអ៊ីរ៉ង់ឡើយ
2025/10/20 07:58:34 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជា-ថៃ ត្រៀម កិច្ចប្រជុំពិសេសលើកទី២ GBC នៅសប្តាហ៍នេះ ដើម្បីជំរុញស្ថិរភាពរវិលរកប្រក្រតីភាព

2025/10/20 08:40:31 pm
​នប៉ាឡេស្ទីនជម្លៀសខ្លួននៅទីក្រុងហ្កាហ្សាអះអាងថាពួកគេប្រឈមនឹងសេចក្តីស្លាប់គ្រប់ពេលជន
2025/10/20 08:37:36 pm
​នប៉ាឡេស្ទីនជម្លៀសខ្លួននៅទីក្រុងហ្កាហ្សាអះអាងថាពួកគេប្រឈមនឹងសេចក្តីស្លាប់គ្រប់ពេលជន
2025/10/20 08:35:30 pm
​ចង្កៀងជាប់កំណត់ត្រា ២,៦លានចង្កៀង បានអុជបំភ្លឺនៅទីក្រុងអាយុធ្យា ប្រទេសឥណ្ឌាមុនពិធីបុណ្យ Diwali
2025/10/20 08:35:01 pm
​លោក Khamenei ច្រានចោលសំណើចរចារបស់លោក Trump ហើយបដិសេធការបំផ្លាញសមត្ថភាពនុយក្លេអ៊ែរអ៊ីរ៉ង់ឡើយ
2025/10/20 07:58:34 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/10/20 04:58:34 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/09/24 06:11:25 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/10/20 10:37:52 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/10/17 09:29:26 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/09/23 07:00:25 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am