អ្នកវិភាគ៖ ការបិទរដ្ឋាភិបាលសហរដ្ឋអាមេរិកអាចនឹងមានរយៈយូរបំផុតនៅក្នុងប្រវត្តិសាស្រ្ត

2025/11/05 12:59:05 pm        93

អ្នកវិភាគមួយរូបនិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ការបិទរដ្ឋាភិបាលសហរដ្ឋអាមេរិករយៈពេល ១ខែ ដែលស្ថិតលើផ្លូវឆ្ពោះទៅរកការបិទរដ្ឋាភិបាលយូរបំផុតជាប់កំណត់ត្រានោះ ត្រូវបានបន្ត ដោយសារក្រុមប្រជាធិបតេយ្យ និងក្រុមសាធារណរដ្ឋ បោះបង់ចោលការឯកភាពគ្នារួមផ្នែកនយោបាយ ដើម្បីបញ្ចេញយុទ្ធសាស្រ្តនៅតាមមណ្ឌលបោះឆ្នោតដែលមានមូលដ្ឋានគាំទ្ររឹងមាំរបស់ពួកគេ ។

ការបិទរដ្ឋាភិបាល បានបង្អាក់សេវាកម្មផ្តល់មូលនិធិដោយរដ្ឋាភិបាល ដូចជាការគ្រប់គ្រងចរាចរណ៍ផ្លូវអាកាស ផ្អាកការងាររបស់បុគ្គលិកសហព័ន្ធប្រហែល៧៥ម៉ឺននាក់ និងគំរាមកំហែងដល់កម្មវិធីអត្ថប្រយោជន៍ ដូចជាជំនួយស្បៀងអាហារសម្រាប់ពលរដ្ឋអាមេរិករកប្រាក់ចំណូលទាប ។

ស្របពេលដែលការបិទរដ្ឋាភិបាលនៅតែបន្ត រដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trumpបានចាត់វិធានការ ដើម្បីបើកប្រាក់បៀវត្សរ៍ដល់ទាហាន ក្រុមមន្រ្តីអនុវត្តច្បាប់ និងក្រុមមន្រ្តីអន្តោប្រវេសន៍ ។ ចំណែកឯនិយោជិកសហព័ន្ធផ្សេងទៀត ធ្វើការដោយគ្មានទទួលបានប្រាក់កម្រៃនោះឡើយ ។

ការបិទរដ្ឋាភិបាល បានឈានដល់ថ្ងៃទី ៣៥ កាលពីថ្ងៃអង្គារ ធ្វើឲ្យវាស្មើកំណត់ត្រាបង្កើតឡើង អំឡុងអាណត្តិលើកដំបូងរបស់លោក Trump ពេលដែលរដ្ឋាភិបាលបានបិទ ចាប់ពីថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០១៨ ដល់ថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០១៩ ។

លោក Jonathan Burks គឺជាអ្នកវិភាគមកពីមជ្ឈមណ្ឌលគោលនយោបាយទ្វេបក្ស និយាយថា ក្រុមសាធារណរដ្ឋ និងក្រុមប្រជាធិបតេយ្យ មានភាពស្ទាក់ស្ទើរក្នុងការសម្របសម្រួល ពីព្រោះថា ភាគីទាំង ២ ស្រួលតិច ឬច្រើនជាមួយគោលនយោបាយ និងចំណុចនយោបាយរបស់ពួកគេ ៕

អត្ថបទដែលទាក់ទង

នគរបាល និងបាតុករប៉ះទង្គិចគ្នានៅក្រៅពិព័រណ៍ការពារជាតិក្នុងទីក្រុងស៊ីដនី ខណៈមនុស្ស ១០នាក់ ត្រូវបានចាប់ខ្លួន
2025/11/05 02:57:02 pm        1
នាវាមុជទឹក Hangor ផលិតនៅចិននឹងចូលរួមកងនាវាកងទ័ពជើងទឹកប៉ាគីស្ថាននៅឆ្នាំ ២០២៦
2025/11/05 02:54:31 pm        1
លោក Zelenskiy ៖ អ៊ុយក្រែនបង្កើតការិយាល័យនាំចេញអាវុធនៅទីក្រុងបែរឡាំង និងទីក្រុង Copenhagen
2025/11/05 01:23:13 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ហែរអង្គកឋិនទានមហាសាមគ្គីទៅវត្តទួលអង្គញ់ ទទួលបានបច្ច័យចំនួនជាង ១ម៉ឺនដុល្លារ

2025/11/05 04:43:58 pm
​កុមាររងផលប៉ះពាល់ជម្លោះកម្ពុជា-ថៃ ជាង១ ៦០០នាក់ ទទួលស្បៀង និងសាច់ប្រាក់ ពីអង្កការកែប្រែសហគមន៍
2025/11/05 04:30:49 pm
​បណ្តាញព័ត៌មានអន្តរជាតិ BBC នឹងជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងម្ហូបអាហារកម្ពុជា ដល់ពិភពលោក
2025/11/05 04:10:40 pm
​ក្រោយបញ្ចប់ការជួសជុល ទំនប់អាងទឹកសួង៧៨ នឹងជួយផ្គត់ផ្គង់ទឹក ដល់ប្រជាពលរដ្ឋជាង ១៧០០ គ្រួសារ នៅស្រុកជីក្រែង ខេត្តសៀមរាប
2025/11/05 03:59:04 pm
​ថ្លែងក្នុងកិច្ចប្រជុំកំពូលពិភពលោក កម្ពុជាបង្ហាញបេសកកម្មគោលសំខាន់ចំនួន៤ ដើម្បីសម្រេចបាននូវចក្ខុវិស័យ អភិវឌ្ឍន៍ប្រកបដោយចីរភាព
2025/11/05 03:48:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/11/04 12:32:31 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/09/24 06:11:25 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/11/03 03:34:37 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/11/04 04:07:53 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/10/31 10:30:49 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am