សហព័ន្ធសភាពាណិជ្ជកម្មអារ៉ាប៊ីសាអ៊ូឌីត នឹងមកពិនិត្យសក្តានុពលកម្ពុជានៅខែធ្នូខាងមុខ

2025/11/12 03:42:49 pm        384

នាឱកាសដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ ចូលរួមមហាសន្និបាតលើកទី២៦ នៃអង្គការទេសចរណ៍សហប្រជាជាតិ (UN Tourism - 26th General Assembly) នៅរាជធានីរីយ៉ាដ ព្រះរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីត ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជួបពិភាក្សាការងារកម្រិតខ្ពស់ជាមួយឯកឧត្តម Hassan Al-Huwaizy ប្រធានក្រុមប្រឹក្សាសភាពាណិជ្ជកម្មអារ៉ាប៊ីសាអូឌីត និងសហការីជាពាណិជ្ជករធំៗ ពីស្ថានភាពពិត នៃនយោបាយ សេដ្ឋកិច្ច សង្គម សក្តានុពលទេសចរណ៍ និងកាលានុវត្តភាពវិនិយោគ យន្តការលើកទឹកចិត្តដល់វិនិយោគិន ព្រមទាំងបទដ្ឋានគតិយុត្តក្នុងការវិនិយោគលើវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ច។

បន្ទាប់ពីជំនួបពិភាក្សាការងារ នាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ ឯកឧត្តមប្រធានក្រុមប្រឹក្សា បានជម្រាបពីគោលបំណង និងការចាប់អារម្មណ៍លើសក្តានុពលទេសចរណ៍ដ៏សម្បូរបែបដែលជាទីផ្សារទើបនឹងរះ និងកាលានុវត្តន៍ភាពវិនិយោគដ៏ល្អរបស់កម្ពុជា ដោយបានជម្រាបជូន ឯកឧត្តមរដ្ឋមន្រី្ត ពីការត្រៀមរៀបចំដឹកនាំគណៈប្រតិភូជាពាណិជ្ជករធំៗ ពីគ្រប់វិស័យ និងផ្នែកដែលជាសមាជិករបស់សហព័ន្ធ ទៅពិនិត្យ និងឈ្វេងយល់ផ្ទាល់នៅព្រះរាជាណាចក្រកម្ពុជាខែធ្នូខាងមុខនេះ។

សូមបញ្ជាក់ជូនថា សហព័ន្ធសភាពាណិជ្ជកម្មអារ៉ាប៊ីសាអូឌីត គឺជាឆ័ត្រ និងជាតំណាងស្របច្បាប់តែមួយគត់របស់សហគមន៍ធុរកិច្ចអារ៉ាប៊ីសាអូឌីត សម្រាប់គ្រប់ក្រុម គ្រប់វិស័យ និងតំបន់ផ្សេងៗរបស់ខ្លួន នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត៕

អត្ថបទដែលទាក់ទង

កម្ពុជា-ចិន ប្ដេជ្ញាចិត្តរួមគ្នាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ
2026/07/16 08:48:19 pm        1
ប្រេស៊ីលប្តេជ្ញាជំរុញការវិនិយោគ ពង្រីកទំហំពាណិជ្ជកម្ម និងការផ្សាភ្ជាប់ធុរកិច្ចជាមួយកម្ពុជា
2026/07/16 07:26:17 pm        1
ក្រសួងបរិស្ថានកំពុងសម្របសម្រួលផ្តល់សិទ្ធគ្រប់គ្រងដីជូនជនជាតិដើមភាគតិចនៅព្រៃសហគមន៍តាដេស
2026/07/16 05:45:42 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជា-ចិន ប្ដេជ្ញាចិត្តរួមគ្នាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ

2026/07/16 08:48:19 pm
​ក្រុមអ្នកជំនាញ៖ អាការធាតុក្តៅ និងបាតុភូតអែល នីញ៉ូ បង្កើនហានិភ័យនៃជំងឺគ្រុនឈាម និងជំងឺផ្លូវដង្ហើម
2026/07/16 08:46:27 pm
​អ៊ីស្រាអែលនិយាយប្រាប់ប្រធានមន្ទីរបច្ចកោណថា ខ្លួននឹងរក្សាទាហានក្នុងតំបន់សន្តិសុខនៅលីបង់ ស៊ីរី និងហ្កាហ្សា
2026/07/16 08:46:07 pm
​ការវាយប្រហារមីស៊ីលរុស្ស៊ីសម្លាប់មនុស្ស ២នាក់ នៅទីក្រុងគីវ ប្រទេសអ៊ុយក្រែន
2026/07/16 08:19:54 pm
​ប្រធានាធិបតីអ៊ីរ៉ង់ជំរុញឲ្យមានការបង្រួបបង្រួមជាតិ ក្រោយការគំរាមកំហែងរបស់លោក Trump
2026/07/16 08:18:22 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/16 06:40:39 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/16 11:29:46 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/14 06:40:51 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/16 07:04:28 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am