កំណាត់ផ្លូវលំ និងកៅស៊ូ ប្រវែងជាង៨៤គីឡូម៉ែត្រនៅខេត្តក្រចេះ ត្រូវបាន​គណៈ​កម្មការ​ចុះ​ពិនិត្យ និង​វាយ​តម្លៃប្រគល់-ទទួល

2025/11/19 03:05:40 pm        215

គណៈកម្មាការអន្តរក្រសួង រួមមាន ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាន​ចុះ​ពិនិត្យ និងវាយតម្លៃ ប្រគល់-ទទួលខ្សែផ្លូវ ដែលថែទាំប្រចាំ ដោយ​មន្ទីរ​អភិវឌ្ឍន៍​ជន​បទ​ខេត្ត​ក្រចេះ ​ដើម្បីសម្រួលចរាចរណ៍ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋប្រចាំថ្ងៃ នៅ​ខេត្ត​ក្រចេះ។

កំណាត់​ខ្សែផ្លូវលំ និងកៅស៊ូសរុបប្រវែង ៨៤.២០០ម៉ែត្រ ស្ថិតក្នុងស្រុក/ក្រុង ចំនួន ៥ គឺ ៖ ស្រុកឆ្លូង ក្រុងក្រចេះ ស្រុកព្រែកប្រសព្វ ស្រុកចិត្របុរី និងស្រុកសំបូរ។ ក្នុងនោះ ផ្លូវក្រាលកៅស៊ូ DBST ចំនួន ៣ខ្សែ ប្រវែងសរុប ២១.២០០ម៉ែត្រ ទទឹងខ្នងលើ ៥ម៉ែត្រ។ ផ្លូវក្រាលល្បាយគ្រួស ល្បាយ​គ្រួសធម្មជាតិ ចំនួន ៣ខ្សែ ប្រវែងសរុប ៦៣.០០០ ម៉ែត្រ ទទឹងខ្នងលើ ៥ម៉ែត្រ ទៅ ៦ម៉ែត្រ និង៧ម៉ែត្រ ដែលជាគម្រោងថែទាំប្រចាំរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត សម្រាប់​ឆ្នាំ​២០២៥​។

កំណាត់ផ្លូវទាំងនេះ​ត្រូវបានត្រួតពិនិត្យ វាយតម្លៃការប្រគល់-ទទួល ពីគណៈកម្មាការក្រសួង មុន​នឹង​ប្រគល់​ជូនសម្រាប់ប្រជាពលរដ្ឋនៅមូលដ្ឋាន បានធ្វើដំណើរប្រកបដោយការជឿជាក់ និង​ការ​ទទួល​ខុស​ត្រូវ។

ដំណើរការចុះពិនិត្យខាងលើនេះ ត្រូវបានធ្វើឡើងក្រោមការដឹកនាំពី លោក ផូ ផារិទ្ធ រដ្ឋ​លេខាធិការ​នៃ​ក្រសួងអភិវឌ្ឍន៍ជន រួមនិងប្រតិភូ ក្រសួងអភិវឌ្ឍន៍ និងក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ រួមជាមួយមន្រ្តីមន្ទីរជាច្រើនរូប នារសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥៕ ដោយ សេង ម័រ 

អត្ថបទដែលទាក់ទង

ផ្លូវជនបទក្រោមក្របខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ កំពុងផ្តល់ប្រយោជន៍ដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន
2025/11/19 07:18:42 pm        1
ក្រុមវាស់វែងចម្រុះកម្ពុជា-ថៃ ចាប់ផ្តើមបង្កើតផែនទីរូបថតដោយការប្រើប្រាស់ដ្រូនដើម្បីថតរូបនៅចន្លោះបង្គោលព្រំដែនលេខ ៤២ ដល់ ៤៧ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យរបស់កម្ពុជានិងស្រះកែវរបស់ថៃ
2025/11/19 06:40:01 pm        1
ខណ្ឌមួយចំនួននៅភ្នំពេញ នឹងមានការរអាក់រអួលអគ្គិសនី ចាប់ពីថ្ងៃទី២០ ដល់ ២២ ខែវិច្ឆិកា នេះ
2025/11/19 06:23:26 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ភ្នំភ្លើង Semeru របស់ឥណ្ឌូនេស៊ី បានផ្ទុះឡើង ខណៈមានការប្រកាសអាសន្នកម្រិតខ្ពស់បំផុត

2025/11/19 08:13:53 pm
​សារមន្ទីរ Louvre នឹងបន្ថែមកាមេរ៉ាខាងក្រៅ ១០០គ្រឿង នៅឆ្នាំ២០២៦ ក្រោយចោរកម្មបង្ហាញពីភាពឆកល្វែងផ្នែកសុវត្ថិភាព
2025/11/19 08:08:11 pm
​លោក Zelenskyy បញ្ជាក់ថា ទទួលបានជំនួយការពារជាតិ និងថាមពល ១,២៧ពាន់លានដុល្លារ អំឡុងទស្សនកិច្ច នៅអឺរ៉ុប
2025/11/19 07:48:23 pm
​អាល្លឺម៉ង់ប្តេជ្ញាការពារផលប្រយោជន៍ ខណៈការប្រណាំងប្រជែងអវកាសពិភពលោកកាន់តែខ្លាំងក្លា
2025/11/19 07:26:10 pm
​ប៉ូឡូញបិទស្ថានកុងស៊ុលរុស្ស៊ីចុងក្រោយ នៅក្នុងប្រទេស ជុំវិញការចោទប្រកាន់ថា បានបំផ្លិចបំផ្លាញផ្លូវដែក
2025/11/19 07:23:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/11/19 10:53:52 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/11/12 10:51:36 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/11/17 11:51:59 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/11/17 10:55:27 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/11/12 03:11:04 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am