តុលាការសហភាពអឺរ៉ុប៖ អាពាហ៍ពិពាហ៍ភេទដូចគ្នា គួរតែត្រូវបានទទួលស្គាល់នៅទូទាំងប្លុកនេះ

2025/11/26 12:09:39 pm        38

តុលាការជាន់ខ្ពស់របស់សហភាពអឺរ៉ុប បានចេញសេចក្តីសម្រេចកាលពីថ្ងៃអង្គារ ទី២៥ ខែវិច្ឆិកា ថា អាពាហ៍ពិពាហ៍ភេទដូចគ្នាត្រូវតែបានគេទទួលស្គាល់នៅទូទាំងប្លុក ហើយបានស្តីបន្ទោសប្រទេសប៉ូឡូញចំពោះការបដិសេធមិនទទួលស្គាល់រវាងពលរដ្ឋពីរនាក់របស់ខ្លួនដែលបានធ្វើឡើងនៅក្នុងប្រទេសអាល្លឺម៉ង់។

តុលាការបាននិយាយថា ប្រទេសប៉ូឡូញ បានធ្វើខុសក្នុងការមិនទទួលស្គាល់អាពាហ៍ពិពាហ៍ប្តីប្រពន្ធមួយគូនៅពេលដែលពួកគេបានត្រឡប់ទៅប្រទេសប៉ូឡូញវិញ ដោយផ្អែកលើហេតុផលថាច្បាប់ប្រទេសប៉ូឡូញ មិនអនុញ្ញាតឱ្យមានអាពាហ៍ពិពាហ៍រវាងមនុស្សភេទដូចគ្នាឡើយ។

តុលាការបាននិយាយថា «វាមិនត្រឹមតែរំលោភលើសេរីភាពក្នុងការធ្វើដំណើរ និងរស់នៅប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសិទ្ធិជាមូលដ្ឋានក្នុងការទទួលស្គាល់ចំពោះជីវិតឯកជននិងគ្រួសារផងដែរ»។ តុលាការយុត្តិធម៌សហភាពអឺរ៉ុប បានចេញសេចក្តីសម្រេចមានចំណងផ្លូវច្បាប់តាមសំណើរបស់តុលាការប្រទេសប៉ូឡូញ ដោះស្រាយករណីបុរសដែលបានបដិសេធមិនព្រមចម្លងសំបុត្រអាពាហ៍ពិពាហ៍របស់អាល្លឺម៉ង់ទៅក្នុងការចុះបញ្ជីឈ្មោះរបស់ប្រទេសប៉ូឡូញ។ គូស្វាមីភរិយាដែលបានរៀបការនៅទីក្រុងប៊ែរឡាំងក្នុងឆ្នាំ២០១៨ ត្រូវបានកំណត់អត្តសញ្ញាណដោយការសរសេរឈ្មោះរបស់ពួកគេនៅក្នុងសំណុំរឿង។ លោក Pawel Knut មេធាវីតំណាងឱ្យគូស្វាមីភរិយានេះបាននិយាយថា «សេចក្តីសម្រេចនេះគឺជាប្រវត្តិសាស្ត្រ»។ «វាបង្ហាញពីការចាប់ផ្តើមថ្មីមួយនៅក្នុងការតតាំងដើម្បីសមភាព និងការប្រព្រឹត្តដោយស្មើភាពគ្នាសម្រាប់គូស្វាមីភរិយាភេទដូចគ្នា»។ ការងាររបស់រដ្ឋាភិបាលចម្រុះគាំទ្រអឺរ៉ុបរបស់លោកនាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk ក្នុងការជំរុញសេចក្តីស្នើច្បាប់ស្តីពីអាពាហ៍ពិពាហ៍ភេទដូចគ្នាត្រូវបានរារាំងពីដៃគូក្រុមចម្រុះអភិរក្សនិយមរបស់លោក។ ប្រធានាធិបតីជាតិនិយមប៉ូឡូញ លោក Karol Nawrocki បាននិយាយថា លោកនឹងប្រើប្រាស់សិទ្ធវ៉េតូ «សេចក្តីស្នើច្បាប់ណាមួយដែលនឹងធ្វើឲ្យប៉ះពាល់ដល់ស្ថានភាពអាពាហ៍ពិពាហ៍ដែលត្រូវបានការពារដោយរដ្ឋធម្មនុញ្ញ»។

អត្ថបទដែលទាក់ទង

លោកTrump៖ លោកមានឆន្ទៈចរចាដោយផ្ទាល់ជាមួយប្រធានាធិបតីវ៉េណេស៊ុយអេឡា ដើម្បី «ជួយសង្គ្រោះជីវិត»
2025/11/26 02:40:24 pm        1
ទីក្រុងប៊ែរឡាំង៖ បញ្ហាNATO និងEU ត្រូវបានដកចេញពីរបៀបវារៈចរចាស្តីពីដំណោះស្រាយជម្លោះនៅអ៊ុយក្រែន
2025/11/26 02:38:33 pm        4
UN ប្រកាសចាប់ផ្តើមជាផ្លូវការនូវដំណើរការបោះឆ្នោតជ្រើសរើសអគ្គលេខាធិការថ្មី
2025/11/26 02:36:27 pm        2

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកTrump៖ លោកមានឆន្ទៈចរចាដោយផ្ទាល់ជាមួយប្រធានាធិបតីវ៉េណេស៊ុយអេឡា ដើម្បី «ជួយសង្គ្រោះជីវិត»

2025/11/26 02:40:24 pm
​រដ្ឋមន្ត្រីក្រសួងវប្បធម៌កម្ពុជា ស្នើឱ្យ​មាន​បទ​បញ្ញត្តិ​ច្បាស់​លាស់​អំពី​ការ​លួច​ចម្លង​បេតិក​ភណ្ឌ​ពិភព​លោក​ដោយ​គ្មាន​ការ​អនុញ្ញាត​ទៅកា​ន់កិច្ចប្រជុំរដ្ឋភាគីលើកទី២៥ នៃអង្គការយូណេស្កូ
2025/11/26 02:39:11 pm
​ទីក្រុងប៊ែរឡាំង៖ បញ្ហាNATO និងEU ត្រូវបានដកចេញពីរបៀបវារៈចរចាស្តីពីដំណោះស្រាយជម្លោះនៅអ៊ុយក្រែន
2025/11/26 02:38:33 pm
​UN ប្រកាសចាប់ផ្តើមជាផ្លូវការនូវដំណើរការបោះឆ្នោតជ្រើសរើសអគ្គលេខាធិការថ្មី
2025/11/26 02:36:27 pm
​បេសកជនអាមេរិកជំរុញឲ្យភាគីជម្លោះស៊ូដង់ទទួលយកសំណើបទឈប់បាញ់«ដោយគ្មានបុរេលក្ខខណ្ឌ»
2025/11/26 02:34:18 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/11/26 05:21:15 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/11/12 10:51:36 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/11/23 12:36:25 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/11/26 01:09:55 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/11/12 03:11:04 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am