យុវជនម្នាក់បានស្លាប់ បន្ទាប់ពីរថយន្តក្រុងបើកបំបុកហ្វូងបាតុករនៅអ៊ីស្រាអែល

2026/01/07 03:27:52 pm        136

ការប្រមូលផ្ដុំដ៏ធំសម្បើមរបស់ជនជាតិជ្វីហ្វប្រកាន់សាសនាជ្រុលនិយម បាននាំគ្នាធ្វើបាតុកម្មប្រឆាំងនឹងការចូលបម្រើកងទ័ព ប៉ុន្តែការតវ៉ាបានប្រែក្លាយជាសោកនាដកម្មនៅទីក្រុងហ្សេរុយសាឡិម កាលពីថ្ងៃអង្គារ (៦ មករា) នៅពេលរថយន្តក្រុងមួយគ្រឿង បើកបំបុកហ្វូងមនុស្ស ហើយកិនក្មេងប្រុសជំទង់ម្នាក់បណ្ដាលឱ្យស្លាប់។

នគរបាលអ៊ីស្រាអែលនិយាយថា ពួកគេឃាត់ខ្លួនអ្នកបើកបរ ហើយកំពុងស៊ើបអង្កេត។ វីដេអូនៃកន្លែងកើតហេតុ បានបង្ហាញឱ្យឃើញរថយន្តក្រុងមួយគ្រឿង បើកបុកហ្វូងបុរសជ្វីហ្វជ្រុលនិយម នៅក្នុងបាតុកម្មដែលមានអ្នកចូលរួមរាប់ពាន់នាក់។ សេវាសង្គ្រោះបន្ទាន់របស់អ៊ីស្រាអែល បាននិយាយថា យុវជនអាយុ ១៨ឆ្នាំរូបនោះ បានជាប់ខ្លួននៅក្រោមរថយន្ត ក្រោយមកក៏បានស្លាប់នៅនឹងកន្លែង។

ការជជែកវែកញែកអំពីកាតព្វកិច្ចបម្រើយោធា និងអ្នកដែលត្រូវបានលើកលែងពីកាតព្វកិច្ចនេះ បានបង្កឱ្យមានភាពតានតឹងជាយូរមកហើយនៅក្នុងសង្គមអ៊ីស្រាអែលដែលបែកបាក់គ្នាយ៉ាងខ្លាំង ហើយក៏បានធ្វើឱ្យលោកនាយករដ្ឋមន្ត្រី Benjamin Netanyahu ស្ថិតនៅក្រោមភាពតានតឹងនយោបាយកាន់តែខ្លាំងឡើងក្នុងរយៈពេល ១ឆ្នាំកន្លងមកនេះ។

គួរឱ្យដឹងថា និស្សិតកាន់សាសនាជ្វីហ្វជ្រុលនិយម ត្រូវបានលើកលែងពីកាតព្វកិច្ចបម្រើកងទ័ព ជាយូរមកហើយ។ ជនជាតិអ៊ីស្រាអែលជាច្រើន បានរិះគន់អ្វីដែលពួកគេយល់ឃើញថា ជាបន្ទុកដ៏អយុត្តិធម៌ ដែលត្រូវរែកពន់ដោយអ្នកជាប់កាតព្វកិច្ចយោធាភាគច្រើន។ ការរឹងទទឹងរបស់ជនជាតិជ្វីហ្វជ្រុលនិយម ក្នុងការចូលបម្រើក្នុងជួរកងទ័ពបែបនេះ គឺផ្អែកលើស្មារតីដ៏តឹងរឹងរបស់ពួកគេចំពោះអត្តសញ្ញាណសាសនា ដែលមេដឹកនាំសាសនានិយាយថា ខ្លាចត្រូវចុះខ្សោយដោយសារការបម្រើទ័ព៕

អត្ថបទដែលទាក់ទង

មេដឹកនាំប្រឆាំង៖ កោះ Greenland គួរតែចរចាជាមួយសហរដ្ឋអាមេរិក ដោយគ្មានដាណឺម៉ាក
2026/01/08 08:14:16 pm        1
មន្ត្រីនគរបាលម្នាក់ ត្រូវបានសម្លាប់នៅជិតទីក្រុងតេអេរ៉ង់ ខណៈការតវ៉ាដោយសារវិបត្តិសេដ្ឋកិច្ច រាលដាល នៅអ៊ីរ៉ង់
2026/01/08 08:09:13 pm        1
រុស្ស៊ី៖ កងទ័ពបរទេស នៅអ៊ុយក្រែន នឹងក្លាយជាគោលដៅ ក្រោយចក្រភពអង់គ្លេស និងបារាំង សន្យាដាក់ពង្រាយ
2026/01/08 07:35:51 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំប្រឆាំង៖ កោះ Greenland គួរតែចរចាជាមួយសហរដ្ឋអាមេរិក ដោយគ្មានដាណឺម៉ាក

2026/01/08 08:14:16 pm
​មន្ត្រីនគរបាលម្នាក់ ត្រូវបានសម្លាប់នៅជិតទីក្រុងតេអេរ៉ង់ ខណៈការតវ៉ាដោយសារវិបត្តិសេដ្ឋកិច្ច រាលដាល នៅអ៊ីរ៉ង់
2026/01/08 08:09:13 pm
​រុស្ស៊ី៖ កងទ័ពបរទេស នៅអ៊ុយក្រែន នឹងក្លាយជាគោលដៅ ក្រោយចក្រភពអង់គ្លេស និងបារាំង សន្យាដាក់ពង្រាយ
2026/01/08 07:35:51 pm
​អ៊ីស្រាអែលវាយប្រហារទីតាំងបាញ់រ៉ូកែត នៅតំបន់ហ្កាហ្សា ក្រោយបាញ់បង្ហោះមិនជោគជ័យ
2026/01/08 07:23:23 pm
​ការតវ៉ារបស់បងប្អូនកម្មកររោងចក្រ ញូ ថាហ្គេត ហ្វ៊ូតវែរ ត្រូវបានដោះស្រាយសះជាភ្លាមៗក្រោមការសម្របសម្រួលយ៉ាងយកចិត្តទុកដាក់របស់ក្រសួងការងារ ដោយកម្មករវិលចូលធ្វើការធម្មតាវិញ​ នៅថ្ងៃស្អែកនេះ
2026/01/08 07:08:30 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/01/08 04:21:25 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/12/25 12:26:19 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/01/07 04:49:54 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/01/07 10:53:24 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/01/07 11:02:05 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am