ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំប្រទេសដាណឺម៉ាក លោក Vladimir Barbin បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន TASSថា រុស្ស៊ីមានមធ្យោបាយគ្រប់គ្រាន់ ដើម្បីបញ្ចុះបញ្ចូលប្រទេសណាតូឲ្យបោះបង់ចោលការបង្កហេតុ នៅក្នុងតំបន់សមុទ្របាល់ទិក។
លោកបានថ្លែងថា៖«រុស្ស៊ីមានវិធានការជាច្រើន ដើម្បីបញ្ចុះបញ្ចូលប្រទេសណាតូឲ្យជៀសវាងសកម្មភាពបង្កហេតុ នៅក្នុងតំបន់សមុទ្របាល់ទិក»។ អ្នកការទូតរូបនេះ បានបន្ថែមថា៖«មធ្យោបាយរបស់យើងរួមបញ្ចូលគ្នាច្រើនជាងការតវ៉ាការទូតទៅទៀត។ ភាគីរុស្ស៊ីត្រូវបានបង្ខំឲ្យបង្ហាញវិធីផ្សេងទៀត ដើម្បីឆ្លើយតបទៅនឹងការប៉ុនប៉ងបញ្ឈប់ និងរឹបអូសនាវា»។
លោកបានសង្កត់ធ្ងន់ថា៖«បំណងប្រាថ្នារបស់ប្រទេសណាតូ ក្នុងការរឹតត្បិតសេរីភាពនៃការធ្វើនាវាចរណ៍សម្រាប់នាវាដែលដឹកទំនិញរុស្ស៊ី ឬ [ទំនិញ] ដែលបានចុះបញ្ជីនៅក្នុងប្រទេសរុស្ស៊ី ក្រោមលេសផ្សេងៗ គឺ និងនឹងត្រូវប្រឈមមុខនឹងការប្រឆាំងដ៏ម៉ឺងម៉ាត់បំផុត»។
លោក Barbin បានសង្កត់ធ្ងន់ថា៖«រុស្ស៊ីនឹងមិនអនុញ្ញាតឲ្យការធ្វើនាវាចរណ៍នៅក្នុងសមុទ្របាល់ទិកត្រូវបានគ្រប់គ្រងតាមគំរូរបស់អង្គការណាតូ និងសហភាពអឺរ៉ុបទេ» ដោយបន្ថែមថា៖«ពួកគេនឹងត្រូវគោរពតាមច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២»៕

