កោះតៃវ៉ាន់ បញ្ចប់ការសាកល្បងក្រោមទឹកលើកដំបូង សម្រាប់នាវាមុជទឹកផលិតក្នុងស្រុក

2026/01/30 12:08:26 pm        65

កោះតៃវ៉ាន់ បានបញ្ចប់ការសាកល្បងនាវាមុជទឹកដំបូងរបស់ខ្លួននៅថ្ងៃព្រហស្បតិ៍ (២៩ មករា) ដែលជាព្រឹត្តិការណ៍ដ៏សំខាន់ នៅក្នុងគម្រោងមួយដែលមានគោលបំណងពង្រឹងការទប់ទល់កងទ័ពជើងទឹកដ៏ធំសម្បើមរបស់ប្រទេសចិន និងការពារផ្លូវសមុទ្រសំខាន់ៗរបស់ខ្លួន ក្នុងករណីមានជម្លោះ។

កោះតៃវ៉ាន់ ដែលចិនអះអាងសិទ្ធិថាជាទឹកដីរបស់ខ្លួន បានចាត់ទុកកម្មវិធីនាវាមុជទឹកផលិតក្នុងស្រុកនេះ ថាជាផ្នែកសំខាន់នៃគម្រោងដ៏មានមហិច្ឆតាមួយ ដើម្បីធ្វើទំនើបកម្មកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន ខណៈទីក្រុងប៉េកាំង ធ្វើសមយុទ្ធយោធាស្ទើរតែរាល់ថ្ងៃនៅជុំវិញកោះមួយនេះ។

កម្មវិធីនាវាមុជទឹកនេះ ត្រូវបានគ្រោងទុកថា នៅទីបំផុតនឹងមាននាវាមុជទឹកចំនួន ៨គ្រឿង ហើយបានទាញយកជំនាញនិងបច្ចេកវិទ្យាពីប្រទេសជាច្រើន រួមទាំងសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសផងដែរ។ សាជីវកម្ម CSBC របស់តៃវ៉ាន់ ដែលកំពុងដឹកនាំការសាងសង់ បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា នាវាដំបូងឈ្មោះ Narwhal បានបញ្ចប់ការធ្វើតេស្តក្រោមទឹកលើកដំបូងរបស់ខ្លួនក្នុងសមុទ្រ។

បន្ទាប់ពីនាវាមុជទឹកដំបូង ដែលមានតម្លៃ ១,៥៨ ពាន់លានដុល្លារអាមេរិក កោះតៃវ៉ាន់បាននិយាយថា ខ្លួនសង្ឃឹមថានឹងដាក់ពង្រាយនាវាមុជទឹកដែលផលិតក្នុងស្រុក យ៉ាងហោចណាស់ ២គ្រឿងនៅត្រឹមឆ្នាំ២០២៧ ហើយអាចបំពាក់មីស៊ីលលើម៉ូដែលក្រោយៗទៀត៕

អត្ថបទដែលទាក់ទង

វិមានក្រឹមឡាំង៖ ឱកាសសម្រាប់ការចរចាជុំវិញភាពតានតឹងរវាងអាមេរិក និងអ៊ីរ៉ង់«មិនទាន់អស់ទេ»
2026/01/30 02:16:26 pm        1
លោក MERZ និយាយថា អាល្លឺម៉ង់កំពុងសិក្សាអំពីឆ័ត្រនុយក្លេអ៊ែររួមគ្នា ជាមួយសម្ព័ន្ធមិត្តអឺរ៉ុប
2026/01/30 02:11:12 pm        1
ប្រមុខអង្គការសហប្រជាជាតិអំពាវនាវឲ្យមានការសន្ទនាអំពីបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់
2026/01/30 01:54:28 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​វិមានក្រឹមឡាំង៖ ឱកាសសម្រាប់ការចរចាជុំវិញភាពតានតឹងរវាងអាមេរិក និងអ៊ីរ៉ង់«មិនទាន់អស់ទេ»

2026/01/30 02:16:26 pm
​លោក MERZ និយាយថា អាល្លឺម៉ង់កំពុងសិក្សាអំពីឆ័ត្រនុយក្លេអ៊ែររួមគ្នា ជាមួយសម្ព័ន្ធមិត្តអឺរ៉ុប
2026/01/30 02:11:12 pm
​កម្ពុជា-ទីម័រ ពិភាក្សាគ្នាពីការពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ ក្នុងក្របខណ្ឌតំបន់ និង​អាស៊ាន
2026/01/30 02:02:57 pm
​ពលរដ្ឋសាទរចំពោះវិធានការរបស់រាជរដ្ឋាភិបាលក្នុងការលុបបំបាត់ឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
2026/01/30 01:55:25 pm
​ប្រមុខអង្គការសហប្រជាជាតិអំពាវនាវឲ្យមានការសន្ទនាអំពីបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់
2026/01/30 01:54:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/01/29 01:18:40 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/12/25 12:26:19 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/01/28 06:52:24 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/01/29 03:09:47 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/01/29 04:00:23 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am