សម្តេចតេជោ ហ៊ុន សែន៖ យើងសម្រេចយកវិធីចរចា ដើម្បីចៀសវាងការចោទប្រកាន់ថាយើងបំពានកិច្ចព្រមព្រៀងឈប់បាញ់
អ្នកនាំពាក្យសម្ដេច​តេជោ ច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃ
វិនិយោគិនកូរ៉េ បាននិងកំពុងចាប់អារម្មណ៍អំពីការធ្វើធុរកិច្ចនៅកម្ពុជា
មន្រ្តីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍៖ ផ្លូវជាកាតាលីករយ៉ាងសំខាន់ ជួយជំរុញសេដ្ឋកិច្ចជនបទឱ្យរីកចម្រើន

ព័ត៌មានជាតិ

ផ្លូវបេតុង១ខ្សែក្នុងស្រុកខ្សាច់កណ្តាល បានកំពុងលើកកម្ពស់ការរស់នៅរបស់ប្រជាពលរដ្ឋតាមជនបទ

2025/02/17 05:06:46 pm        106
កណ្ដាល ៖ ផ្លូវបេតុងមួយខ្សែ ក្នុងស្រុកខ្សាច់កណ្តាល បានកំពុងលើកកម្ពស់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ មានផ្លូវល្អសម្រាប់ធ្វើដំណើរ ការតភ្ជាប់ធុរកិច្ចផ្សេងៗ រវាងតំបន់ជនបទ និងទីប្រជុំជន ពោលគឺបាននិងកំពុងប្រែក្លាយជនបទ ទៅជាតំបន់ដែលមានភាពរីកម្រើន។​ឯកឧត្តម ជី ស៊ីថា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លើកឡើង ក្នុងការចុះត្រួតពិនិត្យ វាយតម្លៃបញ្ចប់សុពលភាព លើការងារស្ថាបនាផ្លូវក្រាលបេតុងចំនួន១ខ្សែ ប្រវែង ១,៥៧០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ និងសំណង់សិល្បការ្យផ្សេងៗ ស្ថិតនៅឃុំជ័យធំ ស្រុកខ្សាច់ កណ្តាល ខេត្តកណ្ដាល នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ នេះថា ជុំវិញការស្ថាបនាផ្លូវនៅតាមជនបទ រាជរដ្ឋាភិបាលបានផ្តោតយកចិត្តទុកដាក់យ៉ាងខ្លាំង ដោយបានជំរុញការអភិវឌ្ឍន៍នៅតាមជនបទ ពីគ្មានផ្លូវមកមានផ្លូវ, ផ្លូវដែលពិបាកធ្វើដំណើរមកជាផ្លូវក្រាលក្រួស, ជាពិសេសនៅតាមតំបន់ជនបទមួយចំនួន បានប្រែក្លាយពីផ្លូវ ក្រាលក្រួស មកជាផ្លូវក្រាលកៅស៊ូ DBST និងផ្លូវក្រាលបេតុង ដូចផ្លូវនៅទីនេះជាដើម។ឯកឧត្តម បន្តថា ជុំវិញបញ្ហានេះ រាជរដ្ឋាភិបាលបាននិងកំពុងបន្តជំរុញលើកកម្ពស់ផ្លូវនៅតាមជនបទ តាមរយៈការស្តារ, ការ ស្ថាបនា និងការលើកកម្ពស់កម្រិតផ្លូវជនបទ ពីផ្លូវក្រាលក្រួសក្រហមទៅជាផ្លូវក្រាលកៅស៊ូ ឬផ្លូវបេតុង សំដៅធានាការប្រើប្រាស់យូរ អង្វែង និងធន់ទៅនិងបម្រែបម្រួលអាកាសធាតុ ដើម្បីជំរុញដំណើរការអន្តរសេដ្ឋកិច្ច-សង្គម និងការផ្សារភ្ជាប់សកម្មភាពធុរកិច្ចផ្សេងៗ រវាងតំបន់ជនបទ និងទីប្រជុំជន។ បញ្ហានេះដែរ ក្រសួងអភិវឌ្ឍន៍ជនបទកំពុងបន្តយកចិត្តទុកដាក់ លើការជួសជុលផ្លូវជនបទជា ប្រចាំ, ពង្រឹងការតាមដាន, ត្រួតពិនិត្យ និងវាយតម្លៃអនុវត្តគម្រោងជាដើម។ ជាក់ស្តែងផ្លូវបេតុងនេះ ឯកឧត្តម បានវាយតម្លៃខ្ពស់ ចំពោះនាយកដ្ឋានស្ថាបនានិងវិស្វកម្ម នៃអគ្គនាយកដ្ឋានភស្ដុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ដែលបានស្ថាបនាផ្លូវ នេះបានយ៉ាង ល្អប្រសើរ ដើម្បីទុកជាប្រយោជន៍ប្រើប្រាស់យូរអង្វែង ជាពិសេសការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ឧត្តមសេនីយ៍ទោ អ៊ុន សុវណ្ណាសារ អនុប្រធាននាយកដ្ឋានស្ថាបនានិងវិស្វកម្ម នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ លើកឡើងថា បន្ទាប់ពីបានគោលការណ៍ឯកភាពពីក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួចមក នាយកដ្ឋានក៏បានចាប់ផ្តើមស្ថាបនា និងឈានមកដល់ការវាយតម្លៃបញ្ចប់សុពលភាព, បច្ចុប្បន្នផ្លូវនេះបានកំពុងជួយសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូនកសិផល និងដំណាំបន្ទាប់បន្សំរបស់ប្រជាពលរដ្ឋជាដើម។ក្នុងជំនួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ឯកឧត្តម ជី ស៊ីថា ក៏បានលើកឡើងពីគុណបំណាចដ៏ធំធេងរបស់រាជរដ្ឋាភិ- បាល ដែលបានស្តារប្រទេសជាតិពីបាតដៃទទេ ឈានមកដល់មានការអភិវឌ្ឍរីកចម្រើនគួរឱ្យកត់សម្គាល់ ជាពិសេសការអភិវឌ្ឍនៅតាម មូលដ្ឋាន ជាក់ស្តែងផ្លូវបេតុងនេះជាដើម ។ ទាក់ទិនបញ្ហាផ្លូវនេះ ឯកឧត្តម ក៏បានអំពាវនាវដល់អាជ្ញាធរ និងប្រជាពលរដ្ឋ សូមចូលរួម ថែទាំងផ្លូវនៅក្នុងមូលដ្ឋានរបស់ពួកគាត់ឱ្យបានល្អ សម្រាប់ជាប្រយោជន៍ជាសាធារណៈ។ ក្នុងពិធីសំណេះសំណាលនេះដែរ ឯកឧត្តម រដ្ឋលេខាធិការ ក៏បានយកអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ឆាយ ឫទ្ធិសែន ក្រសួងអភិវឌ្ឍន៍ជនបទ ចែកជូនប្រជាពលរដ្ឋ ដោយម្នាក់ៗ ទទួលបានក្រម៉ាចំនួន១៕អត្ថបទ៖ សុន រ៉ាឌី

មនី្ទរពេទ្យបង្អែករាជធានី ប្រឹងប្រែងបង្កើនប្រសិទ្ធភាព និង​សមត្ថភាព​ក្នុង​ការ​ផ្តល់​សេវា​សុខាភិបាល​ជូន​ប្រជាពលរដ្ឋ

2025/02/17 04:29:19 pm        710
មនី្ទរពេទ្យបង្អែករាជធានីភ្នំពេញ មនី្ទរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ បានខិតខំ​ប្រឹង​ប្រែង​បង្កើន​ប្រសិទ្ធភាព និងសមត្ថភាពក្នុងការផ្តល់ សេវាសុខាភិបាលជូនប្រជាពលរដ្ឋ។លោក​ស្រីវេជ្ជបណ្ឌិតឯកទេស ញ៉ែម ណាវី ប្រធានផ្នែកជំងឺសើស្បែក តំណាងលោកវេជ្ជបណ្ឌិត នេត សុវីរៈ ប្រធានមនី្ទរពេទ្យបង្អែករាជធានីភ្នំពេញ បានប្រាប់BTV ព័ត៌មាន នាព្រឹកថ្ងៃទី១៧ ខែ​កុម្ភៈ ឆ្នាំ២០២៥នេះថា សព្វថ្ងៃមនី្ទរពេទ្យបង្អែករាជធានីភ្នំពេញ មានផ្តល់សេវាពិនិត្យ ពិគ្រោះ ព្យាបាល​ជំងឺ គ្រប់ជំនាញទាំងអស់ មិនមែនមានតែផ្នែកសម្ភពនោះទេ។ ក្នុងនោះ​មាន​ផ្នែក​ជំងឺ​ទូទៅ សម្ភព រោគស្រី្ត សើស្បែក កាមរោគ ត្រចៀក ច្រមុះ និងបំពង់ក ជំងឺទូទៅកុមារ ជំងឺ​ទឹក​នោម​ផ្អែម ភ្នែក លើសសម្ពាធឈាម វះកាត់ទូទៅ បាក់បែកឆ្អឹង មាត់ធ្មេញ អេកូសាស្រ្ត វិទ្យុសាស្រ្ត មនី្ទរពិសោធន៍ ជាដើម។ នៅក្នុងសេវាកម្មដែលក្រុមគ្រូពេទ្យជំនាញបានផ្តល់ជូនប្រជាពលរដ្ឋ គឺ​មាន​គ្រប់​ផ្នែក ប្រៀបដូចទៅនឹងមនី្ទរពេទ្យថ្នាក់ជាតិផងដែរ។ គ្រាន់តែមនី្ទរពេទ្យបង្អែករាជធានីភ្នំពេញ ស្ថិតក្នុងកម្រិតCPA3(ស៊ីភីអេ ស្រ៊ី) មានន័យ​ថា​ក្រោម​មនី្ទរ​ពេទ្យ​ថ្នាក់ជាតិ មួយកម្រិត។ចំណែកបងប្អូនប្រជាពលរដ្ឋ មកពីរាជធានី-ខេត្ត អញ្ជើញ​មក​ទទួល​សេវា​សុខាភិបាល​ពី​ក្រុម​ការងារ​គ្រូ​ពេទ្យនៃមនី្ទរពេទ្យបង្អែករាជធានីភ្នំពេញ បានលើកឡើងរួមគ្នាថា គ្រូពេទ្យ បុគ្គលិក ក្នុង​មនី្ទរពេទ្យបម្រើសេវាជូនប្រជាជន បានល្អណាស់ ចេះគួរសម ពាក្យសម្តីពិរោះពិសា មក​កាន់​ប្រជាជន​បានល្អ ជាពិសេសនៅពេលពិគ្រោះ ពិនិត្យជំងឺ និងផ្តល់ឱសថសម្រាប់យកទៅលេប មាន​ភាព​ច្បាស់លាស់។សូមបញ្ជាក់ផងដែរ ប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រី ​នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា សុខភាព និងសុខមាលភាពរបស់ប្រជាពលរដ្ឋ គឺ​ជា​អាទិភាព​ចម្បងមួយនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល។ ចាប់តាំងពីដើមអាណត្តិ រាជ​រដ្ឋាភិបាល​នីតិកាលទី៧ នៃរដ្ឋសភា បានកំណត់គោលដៅច្បាស់លាស់ក្នុងការពង្រឹង និង​លើក​កម្ពស់​សមត្ថភាពរបស់មូលដ្ឋានសុខាភិបាលសាធារណៈជួរមុខ ជាពិសេសមណ្ឌលសុខភាព និង​ពេទ្យបង្អែកស្រុក។ ដើម្បីសម្រេចគោលដៅនេះ ក្នុងរយៈពេលជាងមួយឆ្នាំកន្លងមក រាជ​រដ្ឋាភិបាល​សម្រេចបាននូវកិច្ចការមួយចំនួនដែលរួមមាន៖១. បានជ្រើសរើសបុគ្គលិកសុខាភិបាល ៧០០នាក់ នៅក្នុងឆ្នាំ២០២៤ និងត្រូវជ្រើស​រើស​បន្ថែម​ជាង ៦៥០នាក់ បន្ថែមទៀតនៅឆ្នាំ២០២៥ ដើម្បីបំពេញនៅតាមមណ្ឌលសុខភាព នៅទូទាំង​ប្រទេស។ ការបំពេញបុគ្គលិកសុខាភិបាល នឹងជួយបង្កើនប្រសិទ្ធភាព និងសមត្ថភាព​របស់​មណ្ឌល​សុខភាព ក្នុងការផ្ដល់សេវាជូនប្រជាពលរដ្ឋ ដែលឈានទៅរកការផ្ដល់សេវា ២៤ម៉ោង/២៤​ម៉ោងនៅពេលអនាគត។ ២. បានទម្លាក់ថវិកាបន្ថែមជាង ៣០ពាន់លានរៀល នៅឆ្នាំ២០២៤ និងថវិកាពិសេសបន្ថែមចំនួន ១៨លានដុល្លារសហរដ្ឋអាមេរិក នៅឆ្នាំ២០២៥ និងឆ្នាំបន្ទាប់ ដើម្បីបង្កើនបរិមាណថ្នាំ សម្រាប់ព្យាបាលជំងឺលើសឈាម និងជំងឺទឹកនោមផ្អែម ដែលត្រូវផ្តល់ជូនដល់ប្រជាពលរដ្ឋ (ពេលមុនអាចផ្តល់ថ្នាំជូនប្រជាពលរដ្ឋថ្នាំសម្រាប់លេបរយៈពេលត្រឹម ១សប្តាហ៍ រហូតដល់ពេលបច្ចុប្បន្នអាចផ្ដល់ថ្នាំជូនសម្រាប់លេបរហូតដល់រយៈពេល១ខែ នៅកន្លែងខ្លះ)។ ការបង្កើនបរិមាណថ្នាំជូនដល់ប្រជាពលរដ្ឋ បាននិងកំពុងជួយកាត់បន្ថយតម្រូវការរបស់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរទៅទទួលថ្នាំនៅមណ្ឌលសុខភាពច្រើនដងក្នុងមួយខែៗ ដែលជួយកាត់បន្ថយការចំណាយពេលវេលា និងថវិកា។ ៣. បានសម្រេចផ្ដល់ថវិកាជាង១៨លានដុល្លារសហរដ្ឋអាមេរិក ក្នុងឆ្នាំ២០២៥នេះ ដើម្បីពង្រឹងសមត្ថភាពវះកាត់សង្គ្រោះបន្ទាន់ (ICU) នៅមន្ទីរពេទ្យបង្អែកស្រុកកម្រិត២ ដែលនឹងជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋដែលត្រូវការវះកាត់ចាំបាច់ នឹងបន្ទាន់ ដោយមិនរង់ចាំការបញ្ជូនទៅមន្ទីរពេទ្យខេត្ត។ ក្រៅពីសមិទ្ធផលដែលសម្តេចមហាបវរធិបតី បានរៀបរាប់ខាងលើ រាជរដ្ឋាភិបាល ដែលមានក្រសួងសុខាភិបាល ជាសេនាធិការ បានសម្រេចនូវសមិទ្ធផលធំៗផ្សេងទៀតជាច្រើន ក្នុងរយៈពេលជាងមួយឆ្នាំកន្លងមកនេះ ក្នុងការពង្រឹង និងលើកកម្ពស់វិស័យសុខាភិបាលនៅគ្រប់កម្រិត នៅក្នុងព្រះរាជាណាចក្រកម្ពុជា៕ អត្ថបទ រដ្ឋា

រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញបើកសន្និសីទ និងពិព័រណ៍បច្ចេកវិទ្យាអប់រំកម្ពុជាលើកទី១ ក្រោម​ប្រធានបទ «មាគ៌ាកម្ពុជាឆ្ពោះទៅកាន់ការអប់រំឌីជីថល»

2025/02/17 04:09:24 pm        499
នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧប​នាយក​រដ្ឋ​មន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និសីទ និង​ពិព័រណ៍បច្ចេកវិទ្យាអប់រំកម្ពុជាលើកទី១ (The First Cambodia EdTech Summit) ក្រោម​ប្រធាន​បទ «មាគ៌ាកម្ពុជាឆ្ពោះទៅកាន់ការអប់រំឌីជីថល» ដែលប្រព្រឹត្តិទៅនៅ វិទ្យាស្ថាន​បច្ចេក​វិទ្យា​កម្ពុជា ដោយមានការចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង លោកស្រី Moonjung Choi, Country Director of KOICA Cambodia Office, លោកបណ្ឌិត Aniban, Deputy Representative of UNICEF, Chair of ESWG , លោក Simon Perkins នាយកប្រតិបត្តិផ្នែកព័ត៌មានវិទ្យា នៃក្រុមហ៊ុនសែលកាត ឯកឧត្តមបណ្ឌិត សាកលវិទ្យាធិការ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ តំណាងដៃគូអភិវឌ្ឍ វិស័យឯកជន និងសិស្សនិស្សិត។មានប្រសាសន៍នាឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីសារៈសំខាន់នៃការរៀបចំសន្និសីទ និងពិព័រណ៍បច្ចេកវិទ្យាអប់រំកម្ពុជាលើកទី១ (The First Cambodia EdTech Summit) ក្រោមប្រធានបទ «មាគ៌ាកម្ពុជាឆ្ពោះទៅកាន់ការអប់រំឌីជីថល» ក្នុងគោលបំណងដើម្បីលើកកម្ពស់ការអប់រំឌីជីថលនៅកម្ពុជា ផ្សព្វផ្សាយអំពីយុទ្ធសាស្រ្តអប់រំឌីជីថលសម្រាប់សាលារៀន, ផ្ដល់ឱកាសដល់គ្រប់ភាគីពាក់ព័ន្ធដើម្បីពិភាក្សា ចែករំលែកចំណេះដឹង និងឧត្ដមានុវត្តន៍បច្ចេកវិទ្យាអប់រំ, ការប្រមូលធាតុចូលសម្រាប់ការអភិវឌ្ឍក្របខ័ណ្ឌបច្ចេកវិទ្យាអប់រំ (EdTech Framework) និងក្របខ័ណ្ឌសាលារៀនឌីជីថលកម្ពុជា (Cambodia’s Digital School), និងការតាំងពិព័រណ៍បច្ចេកវិទ្យាអប់រំពីវិស័យសាធារណៈ និងឯកជនជាង ៥០ស្ថាប័ន ព្រមទាំងកម្មវិធីប្រកួតប្រជែងគ្រូបង្រៀនដែលប្រើប្រាស់បច្ចេកវិទ្យាអប់រំ ប្រកបដោយភាពច្នៃប្រឌិតបំផុតរបស់កម្ពុជាប្រចាំឆ្នាំ ២០២៥ និងការប្រកួតប្រជែងសមត្ថភាពឌីជីថលដែលអ្នកចូលរួមអាច វាស់ស្ទង់សមត្ថភាព និងចំណេះដឹងឌីជីថលរបស់ខ្លួននៅក្នុងព្រឹត្តិការណ៍នេះផងដែរ។ក្រសួងអប់រំ យុវជន និងកីឡា បាននិងកំពុងយកចិត្តទុកដាក់ធ្វើបរិវត្តកម្មការអប់រំនៅកម្ពុជា ដើម្បីជំរុញការរៀន និងបង្រៀនឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ឈានទៅលើកកម្ពស់ការអប់រំ និងអភិបាលកិច្ចសាលារៀនប្រកបដោយសក្តានុពល និងផលិតភាពខ្ពស់ ឆ្លើយតបទៅនឹងអាទិភាពកំណែទម្រង់មួយក្នុងចំណោមអាទិភាពកំណែទម្រង់ទាំង ៨ចំណុច ដែលក្រសួងអប់រំ យុវជន និងកីឡាបានដាក់ចេញសម្រាប់ឆ្នាំ២០២៣ ដល់ ឆ្នាំ២០២៨ ស្តីពី “ការអប់រំឌីជីថល” ក៏ដូចជាឆ្លើយតបទៅនឹង ក្របខណ្ឌគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា ឆ្នាំ២០២២-២០៣៥ ដែលត្រូវបានអនុម័តនិងដាក់ឱ្យអនុវត្តកាលពីឆ្នាំ ២០២១ កន្លងទៅ សំដៅជំរុញកំណើនផលិតភាពនិងប្រសិទ្ធភាពសេដ្ឋកិច្ច ឆ្ពោះទៅកសាងសង្គមមួយប្រកបដោយភាពស៊ីវិល័យនិងពលរដ្ឋឌីជីថល ដែលទទួលបាននូវការប្រើប្រាស់សេវាកម្មឌីជីថលប្រកបដោយបរិយាបន្ន ជំនឿទុកចិត្ត និងសុវត្ថិភាពខ្ពស់។ក្រសួងក៏បានរៀបចំយុទ្ធសាស្ត្រជំរុញការអប់រំឌីជីថល ដោយបានគ្របដណ្តប់គ្រប់សមាសភាពសំខាន់ៗនៅកម្រិតសាលារៀន ដូចជា៖ ១).សាលារៀនមានបរិយាកាសអំណោយផលសម្រាប់ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល, ២).គ្រូបង្រៀននិងអ្នកអប់រំមានតួនាទីជាអ្នកលើកទឹកចិត្តនិងជាអ្នកដឹកនាំ ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល, ៣).នាយកសាលាជាអ្នកដឹកនាំមានចក្ខុវិស័យ និងជាអ្នកដោះស្រាយបញ្ហានៅកម្រិតសាលារៀន ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និង ៤).កម្មវិធីសិក្សាគាំទ្រដល់ការអប់រំឌីជីថល និងវិធីសាស្ត្របង្រៀនគាំទ្រដល់ការអប់រំឌីជីថល។ការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) អាចជួយគាំទ្រដល់អ្នកសិក្សាឱ្យសម្រេចបានគោលដៅនៃការអប់រំ ជួយដល់គ្រូបង្រៀនក្នុងការរៀបចំកិច្ចតែងការបង្រៀន និងធ្វើការរង្វាយតម្លៃលើកិច្ចការសិស្ស និងជាពិសេសទៅលើលទ្ធផលនៃការសិក្សា ដោយចំណាយពេលវេលាតិច។ បន្ថែមពីនេះទៀត AI ក៏ជួយដល់ដល់គ្រូបង្រៀនអាចស្វែងរកព័ត៌មាន ការសរសេរអត្ថបទ ការឆ្លើយសំណួរ ការបង្កើតសំណើ ការបង្កើតមេរៀន សំណួរនិងចម្លើយពេលប្រឡង កិច្ចតែងការ វីដេអូបង្រៀន ផលិតរូបភាពដើម្បីប្រើប្រាស់ក្នុងការបង្រៀន និងល្បែងសិក្សា។ បច្ចេកវិទ្យា AI ឱ្យសិស្សរៀនបានលឿន បង្កបរិយាកាសរីករាយក្នុងការរៀនសូត្រ ជាក់ស្តែងនៅសាលារៀនជំនាន់ថ្មី សិស្សកំពុងប្រើប្រាស់ AI ដើម្បីស្វែងយល់ពីមេរៀនដែលគេកំពុងសិក្សា និងការដោះស្រាយលំហាត់ជាដើម។ដើម្បីប្រើប្រាស់បច្ចេកវិទ្យានេះប្រកបដោយប្រសិទ្ធភាព ទាមទារឱ្យបុគ្គលិកអប់រំ គ្រូបង្រៀន សិស្សានុសិស្សបន្តអភិវឌ្ឍសមត្ថភាព ចំណេះដឹង និងការរៀនសូត្រជាប្រចាំដើម្បីឆ្លើយតបនឹងការវិវត្តឥតឈប់ឈរនេះ។ អ្នកសិក្សាក៏ត្រូវស្វែងយល់ និងប្រតិបត្តិក្រមសីលធម៌នៃការប្រើប្រាស់បច្ចេកវិទ្យាថ្មីនេះផងដែរ ជាពិសេស ចំណេះដឹងពីការប្រើប្រាស់បច្ចេកវិទ្យាដោយសុវត្ថិភាព ដែលមានផលជះទៅលើកុមារតូច និងត្រូវយល់ដឹងអំពីឥទ្ធិពលនៃបច្ចេកវិទ្យាដែលធ្វើឱ្យប៉ះពាល់ដល់ការរីកលូតលាស់ផ្នែកបញ្ញា ស្មារតី និងកាយសម្បទាររបស់សិស្សផងដែរ។ យ៉ាងណាមិញ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា AI នៅមិនទាន់ជំនួសលោកគ្រូអ្នកគ្រូ ដោយសារគ្មានបេះដូង និងមិនទាន់អាចមានសមត្ថភាពសម្រេចចិត្តជំនួសមនុស្សបាននៅឡើយទេ។ជាថ្មីម្តងទៀត តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ ក្រសួង ស្ថាប័ន អាជ្ញាធរគ្រប់ជាន់ថ្នាក់ អង្គការដៃគូ ក្រុមហ៊ុនឯកជន និងអ្នកពាក់ព័ន្ធផ្សេងៗទៀត ជាពិសេស KOICA អង្គការយូនីសេហ្វ អង្គការយូណេស្កូ ក្រុមហ៊ុនសែលកាត មជ្ឈមណ្ឌលស្រាវជ្រាវដើម្បីអភិវឌ្ឍកម្ពុជា (CDRI) ធនាគារពិភពលោក និងកម្មវិធីអភិវឌ្ឍន៍អន្តរជាតិរបស់ចក្រភពអង់គ្លេស ដែលបានចូលរួមចំណែកគាំទ្រយ៉ាងសំខាន់ទាំងផ្នែកធនធានថវិកា ធនធានសម្ភារៈ និងបច្ចេកទេស ដែលជំរុញឱ្យព្រឹត្តិការណ៍នេះឱ្យលេចចេញជារូបរាងឡើងដោយជោគជ័យ និងសូមលើកទឹកចិត្តឱ្យមានការចូលរួមឱ្យបានផុសផុលពីសំណាក់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីជំរុញឱ្យព្រឹត្តិការណ៍នេះដំណើរការទៅបានដោយរលូន និងប្រកបដោយប្រសិទ្ធផល ឆ្លើយតបនឹងអនុសាសន៍សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលមុំទី១ ផ្តោតលើការអភិវឌ្ឍមូលធនមនុស្ស និងមុំទី៥ ផ្តោតលើការលើកកម្ពស់ការអប់រំឌីជីថល សំដៅកសាងសេដ្ឋកិច្ចឌីជីថល និងឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា២០៣០៕

ឯកឧត្តម កែវ រ៉េមី អញ្ជើញប្រគល់រថយន្តសង្គ្រោះដល់មណ្ឌលអប់រំកែប្រែទី២ ដើម្បីគាំទ្រសុខុមាលស្ត្រីជាប់ឃុំ

2025/02/17 03:59:31 pm        582
ភ្នំពេញ៖ ឯកឧត្តម ទេសរដ្ឋមន្រ្តី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ថ្លែងថា ការប្រគល់រថយន្តសង្គ្រោះដល់មណ្ឌលអប់រំកែប្រែទី២ គឺដើម្បីគាំទ្រសុខុមាលស្ត្រីជាប់ឃុំឱ្យទទួលបានការគាំពារដូចស្រ្តីទូទៅ។នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ទេសរដ្ឋមន្រ្តី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានអញ្ជើញក្នុងពិធីប្រគល់-ទទួលរថយន្តសង្គ្រោះបន្ទាន់សម្រាប់ផ្តល់ជូនមណ្ឌលអប់រំកែប្រែទី២ ជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈអ្នកឧកញ៉ាបណ្ឌិត ជា រតនា និងអ្នកឧកញ៉ា លីហៀក រតនា ក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។បន្ទាប់ពីពិធីប្រគល់-ទទួលរថយន្តសង្គ្រោះបន្ទាន់ ព្រមទាំងចុះសំណេះសំណាលជាមួយជនជាប់ឃុំជាស្រ្តី ឯកឧត្តម ទេសរដ្ឋមន្រ្តី កែវ រ៉េមី មានប្រសាសន៍ថា ការផ្តល់អំណោយរថយន្តសង្គ្រោះបន្ទាន់នាពេលនេះ តបតាមសំណើរបស់អគ្គនាយកដ្ឋានពន្ធនាគារ ក្នុងការជួយសម្រួលដល់ការគាំទ្រសុខុមាលភាពស្ត្រីក្នុងពន្ធនាគារ ពិសេសក្រោមការគិតគូរដ៏ខ្ពង់ខ្ពស់ពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី តាមរយៈយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ មានការយកចិត្តទុកដាក់លើ ផ្លូវ មនុស្ស ទឹក ភ្លើង និងបច្ចេកវិទ្យា។ ឯកឧត្តម ទេសរដ្ឋមន្រ្តី កែវ រ៉េមី បញ្ជាក់ថា ក្នុងនាមគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចាត់ទុកសិទ្ធិរបស់ស្រ្តីត្រូវទទួលបានស្មើគ្នា រាប់ទាំងស្រ្តីទូទៅនៅក្នុងសង្គម និងស្រ្តីជាប់ឃុំ គឺរាជរដ្ឋាភិបាលបានផ្តល់សិទ្ធិគាំពារផ្នែកសុខុមាលភាពដូចគ្នា។ ឯកឧត្តម ទេសរដ្ឋមន្រ្តី កែវ រ៉េមី បានលើកឡើងថា ជំនួយរថយន្តសង្គ្រោះបន្ទាន់នេះ គឺចំគោលដៅ ដែលកំពុងត្រូវការប្រើប្រាស់ជាចាំបាច់ ហើយការណ៍នេះជាការលើកស្ទួយនិងលើកកម្ពស់សិទ្ធិមនុស្ស ជាពិសេសសិទ្ធិទទួលបានសេវាសុខភាព សិទ្ធិស្រ្តី និងសិទ្ធិកុមារ។ឯកឧត្តមទេសរដ្ឋមន្រ្តី បានកោតសរសើរដល់ថ្នាក់ដឹកនាំនៅពន្ធនាគារ ដែលបានចូលរួមក្នុងការលើកស្ទួយសិទ្ធិមនុស្សនៅក្នុងកន្លែងឃុំឃាំង ដោយជនជាប់ឃុំទទួលបានរបបអាហារតាមការកំណត់របស់ច្បាប់ស្តីពីពន្ធនាគារ ទទួលបានការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈក្នុងពេលជាប់ឃុំ មានម៉ោងសម្រាប់ហាត់ប្រាណ ទទួលបាននូវការថែទាំជំងឺ មានបណ្ណាល័យសម្រាប់អានសៀវភៅ មានកន្លែងសម្រាប់ធ្វើពិធីសាសនាផ្សេងៗ មានសួនកម្សាន្ដសម្រាប់កូនតាមម្តាយ។ បន្ថែមពីនេះ អគ្គនាយកដ្ឋានពន្ធនាគារ ក៏យកចិត្តទុកដាក់ពីការរស់នៅចំពោះជនជាប់ឃុំជាភេទទីបី ដែលជាការចូលរួមលើកកម្ពស់ និងការពារសិទ្ធិក្រុមអ្នកស្រឡាញ់ភេទដូចគ្នា។ ក្នុងឱកាសនោះ អ្នកឧកញ៉ាបណ្ឌិត ជា រតនា លើកឡើងថា អំណោយរថយន្តសង្គ្រោះបន្ទាន់ដែលផ្តល់ឱ្យមណ្ឌលអប់រំកែប្រែទី២នាពេលនេះ គឺជាការបន្តសកម្មភាពរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា តាមរយៈអ្នកឧកញ៉ា ក្នុងការជួយដល់បណ្តាស្ថាប័ន-អង្គភាព ដែលមានតម្រូវការរថយន្តសង្គ្រោះបន្ទាន់សម្រាប់បម្រើដល់ដំណើរការប្រចាំថ្ងៃ។អ្នកឧកញ៉ាបណ្ឌិត ជា រតនា សង្ឃឹមថា រថយន្តសង្គ្រោះបន្ទាន់នេះនឹងរួមចំណែកដល់ការគាំទ្រចំពោះការគាំពារសុខភាព និងសុខុមាលភាពស្រ្តីក្នុងមណ្ឌលអប់រំកែប្រែទី២ទាំងមូល ដើម្បីជាប្រយោជន៍ក្នុងការថែទាំ និងរក្សាកំណើនប្រជាពលរដ្ឋឱ្យបានកាន់តែច្រើនផងដែរ៕

រដ្ឋបាលឃុំនៅខេត្តស្វាយរៀងអំពាវនាវដល់ពលរដ្ឋដែលគ្មានដីអញ្ជើញមកធ្វើការចុះឈ្មោះនៅសាលាឃុំដើម្បីសុំដីសម្បទានសេដ្ឋកិច្ចពីរាជរដ្ឋាភិបាល

2025/02/17 03:31:54 pm        90
ស្វាយរៀង ៖ រដ្ឋបាលឃុំគ្រួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀងលោកអ៊ិច ប៊ុនធឿន នៅថ្ងៃទី១៧ ខែកុម្ភៈឆ្នាំ ២០២៥នេះ បានអំពាវនាវដល់ពលរដ្ឋ ដែលគ្មានដីលំនៅដ្ឋាន ដីបង្កបង្កើនផល សូមអញ្ជើញមកទំនាក់ទំនងនិងធ្វើការចុះឈ្មោះសុំដី សម្បទានសេដ្ឋកិច្ចពីរាជរដ្ឋាភិបាលនៅសាលាឃុំ  ខណៈដែលរាជរដ្ឋាភិបាល មានគោលការណ៍បែងចែកដីនៅក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង ផ្តល់អោយពលរដ្ឋដែលខ្វះខាតដីសង់លំនៅដ្ឋាន និងបង្កបង្កើមផលដើម្បីបំណិនជីវិត។លោកបានបញ្ជាក់ថាបន្ទាប់ពីរាជរដ្ឋាភិបាលមានគោលការបែងចែកដីធ្លីជូនពលរដ្ឋដែលប្រឈមកង្វះខាតដីពិតប្រាកដនៅតាមភូមិឋាននានាក្នុងទូទាំងប្រទេសកាលពីពេលថ្មីៗនេះក្នុងនោះរដ្ឋបាលឃុំគ្រួស បានធ្វើការផ្សព្វផ្សាយជូនដល់ពលរដ្ឋជាទូលំទូលាយតាមគ្រប់មធ្យោបាយ សំដៅធ្វើឲ្យពលរដ្ឋបានយល់ជ្រៀតជ្រាប ពីព័ត៌មានបែងចែកដីរបស់រាជរដ្ឋាភិបាល ដើម្បីឲ្យពលរដ្ឋមកធ្វើការចុះឈ្មោះ សុំដីពីរាជរដ្ឋាភិបាលរួចរាល់ហើយនៅទូទាំងឃុំក្នុងនោះមានពលរដ្ឋចំនួនមួយគ្រួសារបានស្ម័គ្រចិត្តមកចុះឈ្មោះសុំដីដើម្បីរស់នៅក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង ហើយដែរ ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតជូនគណៈប្រតិភូសភាសហរដ្ឋអាមេរិក​ចូលជួបសម្តែង​ការគួរសម និងពិភាក្សាការងារ

2025/02/17 02:57:49 pm        377
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នៅរសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ ២០២៥នេះ បានអនុញ្ញាតជូន គណៈប្រតិភូសភាសហរដ្ឋអាមេរិក ដឹកនាំដោយ ឯកឧត្តម Jimmy Panetta សមាជិកសភាប្រចាំរដ្ឋកាលីហ្វ័រញ៉ា ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

ក្រុមហ៊ុនចិនចំនួន ១៨ ចំណាប់អារម្មណ៍យ៉ាងខ្លាំងលើការបណ្តាក់ទុនវិនិយោគនៅកម្ពុជា

2025/02/17 02:55:27 pm        396
ប្រតិភូក្រុមហ៊ុនចំនួន ១៨ មកពីទីក្រុងនីងប៉ ខេត្តចឺជាំង នៃសាធារណរដ្ឋប្រជាមានិតចិន បាន​បង្ហាញ​នូវ​ការចំណាប់អារម្មណ៍ យ៉ាងខ្លាំង អំពីគម្រោងមកបណ្តាក់ទុន ក្រោមបរិយាស​អំណោយ​ផល​លើ​ការវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា។ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា និងសហការី តាមរយៈអ្នក​ឧកញ៉ា​​បណ្ឌិត ពុង ខៀវសែ ប្រធានក្រុមប្រឹក្សាភិបាលធនាគារ កាណាឌីយ៉ា ភីអិលស៊ី នៅថ្ងៃ​ទី​១៧ ខែកុម្ភៈ ឆ្នាំ២០២៥ បានទទួលជួបពិភាក្សាការងារ ជាមួយ គណៈប្រតិភូក្រុមហ៊ុនចិនចំនួន ១៨ មកពីទីក្រុងនីងប៉ ខេត្តចឺជាំង សាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយលោកស្រី លូ ចឺឈីង (Lu Zhiqiong) អគ្គនាយកធនាគារ នីងប៉ ដែលក្រុមហ៊ុន​ទាំង​នោះ​មាន​កម្ម​វត្ថុ​អាជីវកម្ម​ក្នុង​វិស័យមួយចំនួនដូចជា៖ ការកែច្នៃកៅស៊ូ , ផលិតសម្ភារៈបរិក្ខារពេទ្យ, សម្ភារៈឆ្លាត​វៃ​ប្រើ​ប្រាស់​ក្នុងផ្ទះ, សម្លៀកបំពាក់ និងធនាគារជាដើម។ឯកឧត្តមអគ្គលេខាធិការ បានមានមតិស្វាគមន៍ ចំពោះ​គណៈ​ប្រតិភូ​ដែល​បាន​ចំណាយ​ពេល​វេលា​ដ៏​មាន​តម្លៃ មកធ្វើទស្សន កិច្ចសិក្សាផ្ទាល់នៅកម្ពុជា ក្នុងនោះឯកឧត្តមក៏បានលើកទ្បើង ពីស​ក្តា​នុពល​ក្នុ​​ងវិស័យឧស្សាហកម្ម, កម្មន្តសាល, ការកែច្នៃផលិតផល, ការបង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស និងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ជាពិសេស​កម្ពុជា​មាន​ដំណាំ​យុទ្ធ​សាស្ត្រ​ជា​ច្រើន​រួម​មាន ស្រូវ ដំទ្បូងមី និងស្វាយចន្ទីជាដើម ដែលទាមទារឱ្យមានការវិនិយោគ កែច្នៃ​ក្នុង​ស្រុក ដើម្បីបង្កើតតម្លៃបន្ថែម។ ឯកឧត្តម ជា វុទ្ធី ក៏បានជំរុញឱ្យវិនិយោគិនធ្វើការគិតគូរ ក្នុង​ការ​បង្កើត​ខ្សែ​ចង្វាក់​ផលិត​កម្ម​ក្នុង​វិស័យ​កសិកម្ម ជាពិសេសការ កែច្នៃស្វាយចន្ទី ដែលជាគំនិតផ្តួចផ្តើមរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។ ទន្ទឹមនឹងនេះ ឯកឧត្តម​អគ្គ​លេខា​ធិការ​ក៏បានជម្រាបជូនគណៈប្រតិភូ ពីស្ថានភាពវិនិយោគនៅកម្ពុជា ច្បាប់ និងបទ​ប្បញ្ញត្តិ​ពាក់​ព័ន្ធ នឹងការវិនិយោគដែលបើកចំហ មានតម្លាភាព និងអាចប៉ាន់ប្រមាណទុកជាមុនបាន ព្រម​ទាំង​ការ​លើកទឹកចិត្តនានា។ជាការឆ្លើយតប, លោកស្រី លូ ចឺឈីង បានថ្លែងអំណរគុណដល់ឯកឧត្តមអគ្គលេខាធិការ ដែល​បាន​ឆ្លៀត​ពេលមមាញឹក ទទួលជួបគណៈប្រតិភូ និងបានជម្រាប​ជូន​យ៉ាង​ក្បោះ​ក្បាយ​ពី​បរិយាកាស​វិនិយោគនៅកម្ពុជា។ លោកស្រីសង្ឃឹមថា តាមរយៈជំនួប លើកនេះ នឹងធ្វើ​ឲ្យ​ក្រុម​ហ៊ុន​មាន​ចំណាប់អារម្មណ៍កាន់តែខ្លាំងក្នុងការគិតគូរមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា៕ អត្ថបទ៖ សុន រ៉ាឌី

កាកបាទក្រហមគិតគូរខ្ពស់ពីសេវាសុខាភិបាលសាធារណៈ និងឯកជន​ក្នុងការថែទាំសុខភាព​មាតា ទារក កុមារ និងយុវវ័យ

2025/02/17 02:38:07 pm        275
ក្នុងឱកាសប្រារព្ធទិវាជាតិសុខភាពមាតា ទារក និងកុមារខាងមុខ កាកបាទក្រហមកម្ពុជា នៅ​ព្រឹក​ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នំា២០២៥នេះ បានរៀបចំកិច្ចពិភាក្សាផ្សព្វផ្សាយស្តីពី៖ «សេវាសុខាភិបាល​សាធារណៈ និងសេវាឯកជន ដើម្បីលើកកម្ពស់គុណភាព នៃការថែទាំសុខភាពមាតា ទារក កុមារ និង​យុវវ័យ នៅសាលប្រជុំ “A” ទីស្នាក់ការកណ្តាល កាកបាទក្រហមកម្ពុជា ក្រោម អធិបតី​ភាព​លោក​ជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ ព្រមទាំងអ្នកពាក់ព័ន្ធ និងយុវជន កក្រក សរុបចំនួន​១៨០​នាក់​។ដើម្បីអបអរទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈ ២០២៥ ខាងមុខនេះ ក្នុងនាម កាក​បាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និង​សម្តេច​កិត្តិ​ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន និងឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការ​សកម្មភាព​រួមអគ្គលេខាធិការ អង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ រួមជាមួយ​ក្រុម​ការងារ ឥស្សរជនឆ្នើមថ្នាក់ជាតិ បានរៀបចំកិច្ចពិភាក្សាស្តីពី៖ «សេវាសុខាភិបាលសាធារណៈ និង​សេវាឯកជន ដើម្បីលើកកម្ពស់គុណភាព នៃការថែទាំសុខភាពមាតា ទារក កុមារ និងយុវវ័យ» ដោយ​មាន​ការសម្របសម្រួលកម្មវិធីពី លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ និង​ជា​អនុ​ប្រធានអចិន្ត្រៃយ៍ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ និងមានការ​បក​ស្រាយ​ពី​វា​គ្មិន​ចំនួ​ន​៣​នាក់​៖ ១លោកស្រីសាស្ត្រាចារ្យជំនួយ គឹម រ័ត្ននា ប្រធានមជ្ឈមណ្ឌលជាតិគាំពារមាតា និង​ទារក, ២លោកជំទាវ ប៉ាង ដានី អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការ និង​ជា​ប្រធាន​ក្រុម​ការងារ​ឥស្សរជន​ឆ្នើម​ថ្នាក់ជាតិ នៃសាខាកក្រកខេត្តកំពង់ចាម, និងទី៣ លោកវេជ្ជបណ្ឌិត MANABU OKAWADA ប្រធានគ្លីនិក មន្ទីរពេទ្យសាន់រ៉ាយ។មុន​នឹងឈានដល់ដំណើរការនៃកិច្ចពិភាក្សា និង សំនួរ-ចម្លើយ របស់វាគ្មិនទាំង៣ខាងលើ លោក​ជំទាវ​អគ្គលេខាធិការ ដែលបានឱ្យដឹងថា គោលបំណងនៃកិច្ចពិភាក្សានេះ គឺស្របទៅ​នឹ​ងប្រ​ធាន​បទ​របស់​ទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈ ឆ្នាំ២០២៥ ដែល សម្តេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចេញសារលិខិតផ្ញើជូនបង-ប្អូនជនរួមជាតិ ក្នុងនាម​ជា​ឥស្សរជន​ឆ្នើម​ថ្នាក់​ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និង​កុមារ ដែលក្នុងសារលិខិតនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានជម្រាប​ជូន​ពី​ស្ថាន​ភាព​សុខ​ភាព​មាតា ទារក និងកុមារ នៅកម្ពុជា រួមជាមួយនឹងអ្វីដែល កាកបាទក្រហមកម្ពុជា និងក្រុម​ការងារ​ឥស្សរជន​ឆ្នើម​ថ្នាក់ជាតិ បាននិងកំពុងរួមចំណែកជាមួយរាជរដ្ឋាភិបាល លើកកម្ពស់​សុខុមាល​ភាព​ស្រ្តី និងកុមារ ដើម្បីឈានឆ្ពោះការសម្រេចបានគោលដៅអភិវឌ្ឍន៍មានចីរភាពឆ្នាំ២០៣០។លោកជំទាវអគ្គលេខាធិការ សង្ឃឹមយ៉ាងមុតមាំថា វេទិការនៃកិច្ចពិភាក្សានេះ នឹងដំណើរ​ការ​ដោយ​រលូន នឹងផលិត ចេញនូវផ្លែផ្កា ខ្លឹមសារសម្រាប់អប់រំផ្សព្វផ្សាយ យ៉ាងទូលំទូលាយ ជាប្រយោជន៍​ដើម្បីឱ្យប្រជាពលរដ្ឋ ជាពិសេស យុវវ័យ ស្រ្តីកំពុងពរពោះ ស្រ្តីមានកូនតូច និងលើក​កម្ពស់​ការ​យល់ដឹង អំពីការថែទាំសុខភាពរបស់ខ្លួន ក៏ដូចជាការបង្កើតបាននូវកូន ជាទី​ស្រឡាញ់​របស់​ខ្លួន ប្រកបដោយសុខភាពល្អ សតិបញ្ញាវាងវៃ។សូមបញ្ជាក់ថា ស្ថានីយ៍ទូរទស្សន៍ជាតិកម្ពុជា និងបណ្តាស្ថានីយ៍ទូរទស្សន៍មួយចំនួនផ្សេងទៀត នឹង​ធ្វើ​ការចាក់ផ្សាយកម្មវិធីខ្លឹមសារទាំងស្រុងខាងលើ នៅថ្ងៃទី ២១-២២-២៣ ខែកុម្ភៈ ឆ្នាំ​២០២៥​ខាង​មុខនេះ៕ អត្ថបទ៖ សំ ងីម 

ស្ត្រីជនជាតិវៀតណាម ដែលផលិតទឹកឃ្មុំក្លែងក្លាយត្រូវបានចៅក្រមស៊ើបសួរ​សម្រេចឃុំខ្លួន​បណ្ដោះ​អាសន្ន

2025/02/17 02:18:48 pm        398
លោក អួង វុទ្ធា ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេច​ឃុំ​ខ្លួន​ស្រ្តី​ជន​ត្រូវ​ចោទ ដែលជាម្ចាស់ក្រុមហ៊ុន CHAN HONEY ដែលផលិតទឹកឃ្មុំក្លែងក្លាយ។យោង​តាមដីការបង្គាបឲ្យឃុំខ្លួន លេខ១៣៤០ ង១ ដឃដ ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ របស់ លោក អួង វុទ្ធា ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បាន​សម្រេច​ឃុំ​ខ្លួន​ស្រ្តី​ជន​ត្រូវ​ចោទ មានឈ្មោះ ង្វៀង ធីថាញ់ធឿន (NGUYEN THI THANH THIEN) ភេទស្រី អាយុ ៤០ឆ្នាំ ជនជាតិវៀតណាម មុខរបរ នាយកក្រុមហ៊ុន CHAN HONEY មានទី​កន្លែង​កំណើត​នៅ​ប្រទេស​វៀតណាម ទៅមណ្ឌលអប់រំកែប្រែទី២ (ម២) ដោយអនុវត្តឲ្យបានត្រឹមត្រូវតាមច្បាប់ ពាក់​ព័ន្ធ​ករណីពីបទៈ ក្លែងបន្លំដើមកំណើតទំនិញ។គួរបញ្ជាក់​ផងដែរកាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រោមការដឹក​នាំ​សម្រប​សម្រួល​នីតិ​វិធី​ផ្ទាល់​ដោយ​លោក ឆាយ ហុង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំង​ជំនាញ​ការិយាល័យប្រឆាំងបទល្មើសកម្មសិទ្ធិបញ្ញា នៃនាយកដ្ឋាន​នគរបាល​ប្រឆាំង​បទ​ល្មើស​សេដ្ឋកិច្ច មន្រ្តីសាខា ក.ប.ប រាជធានីភ្នំពេញ, មន្ត្រីជំនាញ នៃស្នងការដ្ឋាន​នគរបាល​រាជ​ធានី​ភ្នំពេញ​រួម​នឹងអាជ្ញាធរមូលដ្ឋាន បានចុះបង្រ្កាបទីតាំងក្រុមហ៊ុន CHAN HONEY IMPORT EXPORT CO.,LTD ស្ថិតនៅផ្ទះលេខ៧៦ ផ្លូវបេតុង ភូមិតាងៅកណ្តាល សង្កាត់និរោធ ខណ្ឌ​ច្បារអំពៅ រាជធានីភ្នំពេញ។មន្រ្តីជំនាញបានឲ្យដឹងថា ក្នុងការត្រួតពិនិត្យជាក់ស្តែង សមត្ថកិច្ចចម្រុះបានរកឃើញ ទឹក​ឃ្មុំ​សរុប​ចំនួន ១៣០ធុង ដែលមានទំងន់សរុប១៩,៨៩០ គីឡូក្រាម ។ ដោយ​មាន​ភាព​សង្ស័យ​ចំពោះ​ទឹក​ឃ្មុំ​ទាំង​អស់​អាចជាផលិតផលក្លែងបន្លំប្រភពដើម៕ អត្ថបទ៖ កុម្ភៈ

ក្រុមអ្នកជំនាញបរិស្ថានជាតិ-អន្តរជាតិ ជួបប្រជុំគ្នានៅកម្ពុជា ដើម្បីពង្រឹងការអភិរក្សសត្វត្មាត

2025/02/17 02:04:26 pm        402
ក្រុមអ្នកជំនាញជាតិ និងអន្តរជាតិ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ បានដំណើរការពិភាក្សាគ្នា ដើម្បីពង្រឹងការអភិរក្សសត្វត្មាតនៅក្នុងពិភពលោក។នេះជាជំនួបសន្ទនាលើកដំបូងសម្រាប់កម្ពុជា ជាមួយក្រុមអ្នកជំនាញ និងអ្នកអភិរក្សនៃប្រទេសមានវត្តមានសត្វត្មាតដូចជា បង់ក្លាដេស ឥណ្ឌា នេប៉ាល់ ប៉ាគីស្ថាន និងមីយ៉ាន់ម៉ា។ ក្នុងឱកាសនេះ ក៏មានអ្នកជំនាញមកពីប្រទេសថៃ ដែលមានគម្រោងសិក្សាពីការត្រៀមបង្កាត់ពូជសត្វត្មាត ដើម្បីបង្កើតឱ្យមានវត្តមាននៅក្នុងប្រទេសរបស់ខ្លួនផងដែរ។ឯកឧត្តម ជា សំអាង រដ្ឋលេខាធិការក្រសួងបរិស្ថាន ចាត់ទុកថាវេទិកានេះ ជាឱកាសដ៏សំខាន់មួយ សម្រាប់អ្នកជំនាញ បានបង្ហាញពីវឌ្ឍនភាព បញ្ហាប្រឈម និងយុទ្ធសាស្រ្តនានា ដើម្បីធានាបាននូវអនាគតដ៏មានសុវត្ថិភាព សម្រាប់សត្វត្មាតដែលជិតផុតពូជនៅក្នុពិភពលោក។ ឯកឧត្តម មានប្រសាសន៍ថា កម្ពុជា គឺជាក្តីសង្ឃឹមចុងក្រោយ សម្រាប់ប្រភេទសត្វត្មាតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ខណៈចំនួនបានធ្លាក់ចុះពាក់កណ្តាល ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ។ «អស់រយៈពេលជិតពីរទស្សវត្សមកហើយ ដែលក្រសួងបរិស្ថាន និងក្រុមការងារសត្វត្មាតកម្ពុជា បានធ្វើការក្នុងភាពជាដៃគូជិតស្និទ្ធ ដើម្បីការពារសត្វត្មាតរស់នៅទាំងបីប្រភេទរបស់កម្ពុជា។ តាមរយៈកិច្ចខិតខំប្រឹងប្រែងអភិរក្សរួមគ្នា យើងបានអនុវត្តកម្មវិធីជាច្រើននៅទូទាំងតំបន់ការពារជាច្រើន ដើម្បីដោះស្រាយការគំរាមកំហែងសំខាន់ៗ តាមដានចំនួនប្រជាសាស្ត្រ និងធានាការរស់រានមានជីវិតរយៈពេលវែងរបស់ពួកវា។» ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថានបានលើកឡើងបន្ថែម។ លោក ប៊ូ វរសក្ស នាយកអង្គការជិវិតធម្មជាតិនៅកម្ពុជា បានថ្លែងថា ប្រទេសកម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសឥណ្ឌូចិន ដែលនៅមានសត្វត្មាតជិតផុតពូជចំនួនបីប្រភេទ គឺត្មាតភ្លើង ត្មាតផេះ និងត្មាតត្នោត។ លោកបញ្ជាក់ថា «ជាមួយនឹងការខិតខំប្រឹងប្រែងរបស់ក្រុមការងារ យើងអាចបញ្ជាក់បានថា ចំនួនប្រជាសាស្ត្រសត្វត្មាតនៅកម្ពុជា ស្ថិតក្នុងស្ថានភាពថេរ ដោយតាមទិន្នន័យជំរឿនចុងក្រោយនេះចំនួនរបស់ពួកវាទាំងបីប្រភេទ មានប្រហែល១៣០ក្បាល។ អ្នកជំនាញបានលើកឡើងថា សត្វត្មាត រងការគំរាមកំហែងដូចជា៖ ការពុល កង្វះចំណីអាហារ ការបាត់បង់ជម្រក និងសកម្មភាព រំខានដោយមនុស្ស ដែលការណ៍នេះ ត្រូវតែមានកិច្ចសហប្រតិបត្តិការពីបណ្តាអ្នកពាក់ព័ន្ធទាំងអស់។លោកស្រី Jemima Parry-Jones ប្រធានសមាគមនៃអង្គការមកពីប្រទេសចំនួនប្រាំមួយសម្រាប់ការសង្គ្រោះសត្វត្មាតអាស៊ីពីការផុតពូជ (SAVE) បានអំពាវនាវឱ្យមានការចូលរួមអភិរក្ស និងការពារសត្វត្មាត ដោយសារវាជាអ្នកដែលសម្អាតបរិស្ថានដោយស៊ីគម្រង់សាកសពសត្វផ្សេងទៀតជាអាហារ។ លោកស្រី ថ្លែងថា ការការពារ និងអភិរក្សសត្វត្មាត បានគង់វង្ស វាជាការថែរក្សាមរតកធម្មជាតិដ៏ មានតម្លៃមហាសាលសម្រាប់កម្ពុជា និងពិភពលោកទាំងមូល ព្រមទាំងជាតម្លៃសម្រាប់ការអភិរក្សជីវៈចម្រុះ និងការទាក់ទាញភ្ញៀវទេសចរ។សូមបញ្ជាក់ថា សត្វត្មាត មានតួនាទីសំខាន់ក្នុងធម្មជាតិនោះគឺជាអ្នកសម្អាតបរិស្ថាន និងត្រូវចាត់ទុកជាសត្វមានតម្លៃសម្រាប់វិស័យទេសចរណ៍ធម្មជាតិ។ ត្មាតត្រូវបានចាត់ថ្នាក់ជាប្រភេទសត្វជិតផុតពូជបំផុត ក្នុងបញ្ជីក្រហមនៃអង្គការសហភាពអន្ដរជាតិដើម្បីការអភិរក្សធម្មជាតិ(IUCN)។ បច្ចុប្បន្ន ក្រុមការងារអភិរក្សសត្វត្មាតនៅកម្ពុជា បានបង្កើតឡើងដោយរួមមាន តំណាងក្រសួង ស្ថាប័នរបស់រាជរដ្ឋាភិបាល អង្គការមិនមែនរដ្ឋាភិបាល និងគ្រឹះស្ថានសិក្សាជាន់ខ្ពស់ ក្នុងគោលបំណង ទប់ស្កាត់ការផុតពូជរបស់សត្វត្មាតនៅកម្ពុជា។ កិច្ចប្រជុំប្រចាំឆ្នាំស្តីពីការអភិរក្សសត្វត្មាតនេះ ធ្វើឡើងចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ នឹងផ្តល់ឱកាសមួយឱ្យក្រុមអ្នកអភិរក្សបរិស្ថានជាតិនិងអន្តរជាតិបានរៀបចំផែនការសកម្មភាព ដើម្បីដោះស្រាយ ការគំរាមកំហែងដូចជា ចំណីពុលដល់សត្វត្មាត និងកម្ពុជាមានឱកាសចែករំលែកការអភិរក្សសត្វត្មាតជូនតំណាងប្រទេសនានាផងដែរ។ ក្នុងឱកាសនេះ ពួកគេនឹងមានឱកាសបង្ហាញ ពីកិច្ចខិតខំប្រឹងប្រែង អភិរក្សសត្វត្មាតរបស់ប្រទេសកម្ពុជា ក្នុងអំឡុងពេលទស្សនកិច្ចសិក្សា នៅដែនជម្រកសត្វព្រៃសៀមប៉ាង។ នៅទីនោះ គណៈប្រតិភូនឹងរៀនអំពីសារៈសំខាន់ នៃភោជនីយដ្ឋានសត្វត្មាត និងលទ្ធផលនៃវេទិកាសំបុកសិប្បនិម្មិត៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រជាកសិករឥណ្ឌូនេស៊ី ត្រៀមខ្លួនរួចរាល់ក្នុងការសម្របខ្លួនតាមបាតុភូតអែល នីញ៉ូ
06/09/2026 10:06 PM
គម្រោងផ្លូវថ្លៃបំផុតរបស់ឥណ្ឌាខិតទៅរកការប្រកួតប្រជែង ក្រោយពិធីបើកការដ្ឋានសាងសង់
06/09/2026 10:06 PM
សម្តេចតេជោ ហ៊ុន សែន៖ យើងសម្រេចយកវិធីចរចា ដើម្បីចៀសវាងការចោទប្រកាន់ថាយើងបំពានកិច្ចព្រមព្រៀងឈប់បាញ់
06/09/2026 10:06 PM
អ្នកនាំពាក្យសម្ដេច​តេជោ ច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃ
06/09/2026 09:06 PM
វិនិយោគិនកូរ៉េ បាននិងកំពុងចាប់អារម្មណ៍អំពីការធ្វើធុរកិច្ចនៅកម្ពុជា
06/09/2026 09:06 PM
មន្រ្តីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍៖ ផ្លូវជាកាតាលីករយ៉ាងសំខាន់ ជួយជំរុញសេដ្ឋកិច្ចជនបទឱ្យរីកចម្រើន
06/09/2026 09:06 PM
សម្តេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិតេជោ ប្រកបដោយសុវត្ថិភាព
06/09/2026 09:06 PM
ភ្លើងឆេះព្រៃទ្រង់ទ្រាយធំ បានឆាបឆេះតំបន់កាស្មៀ ប្រទេសឥណ្ឌា
06/09/2026 08:06 PM
ប្រធានគណៈកម្មការអឺរ៉ុប៖ EU មានគោលដៅលើថាមពល ធនាគារ និងការនេសាទរបស់រុស្ស៊ី នៅក្នុងទណ្ឌកម្មថ្មី
06/09/2026 08:06 PM
ខ្សែ​ដៃ​តាម​ដាន​អេឡិចត្រូនិចរបស់​លោក ថាក់ស៊ីន ត្រូវ​ដោះចេញ ក្រោយ​តុលាការថៃពិនិត្យបញ្ជីលើកលែងទោស
06/09/2026 08:06 PM