សម្តេចតេជោ ហ៊ុន សែន៖ យើងសម្រេចយកវិធីចរចា ដើម្បីចៀសវាងការចោទប្រកាន់ថាយើងបំពានកិច្ចព្រមព្រៀងឈប់បាញ់
អ្នកនាំពាក្យសម្ដេច​តេជោ ច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃ
វិនិយោគិនកូរ៉េ បាននិងកំពុងចាប់អារម្មណ៍អំពីការធ្វើធុរកិច្ចនៅកម្ពុជា
មន្រ្តីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍៖ ផ្លូវជាកាតាលីករយ៉ាងសំខាន់ ជួយជំរុញសេដ្ឋកិច្ចជនបទឱ្យរីកចម្រើន

ព័ត៌មានជាតិ

ទាហានឈ្លានពានថៃ បានទម្លាក់គ្រាប់លើផ្លូវចូលប្រាសាទព្រះវិហារ និងទីតាំងផ្សេងទៀតយ៉ាងសម្បើម

2025/07/27 08:11:10 am        3976
អ្នកនាំពាក្យរបស់ក្រសួងការពារជាតិកម្ពុជាលោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានបញ្ជាក់អះអាងថា រហូតដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥នេះ ទាហានឈ្លានពានថៃ បានពង្រីកទីកន្លែង ផ្លោងគ្រាប់ និងគ្រាប់បែកចង្កោមចូលទឹកដីកម្ពុជាបន្តទៀតយ៉ាងសម្បើម រួមទាំងទម្លាក់គ្រាប់បែកលើផ្លូវចូលប្រាសាទព្រះវិហារដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកចំនួនពីរគ្រាប់ផងដែរ។ថ្លែងប្រាប់អ្នកសារព័ត៌មានស្តីពីបច្ចុប្បន្នភាពនៃការឈ្លានពានរបស់ទាហានថៃ នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥នេះ លោកជំទាវម៉ាលី សុជាតា បានគូសបញ្ជាក់ថា ថៃនៅតែបន្តបផ្លោងគ្រាប់ ទម្លាក់គ្រាប់បែកចង្កោម និងបាញ់នូវអាវុធធុនធ្ងន់មកលើកទឹកដីកម្ពុជាយ៉ាងកម្រោល និង​គឃ្លើនបំផុត ដោយមិនខ្លាចរអានូវច្បាប់អន្តរជាតិ និងថែមទាំងបំផ្លិតបំផ្លាញ់ផ្ទះសម្បែង​ប្រជាជន​ស្លូតត្រង់របស់កម្ពុជា ហេដ្ឋារចនាសម្ព័ន្ធ ដោយក្នុងនោះក៏មាននូវវត្តអារាម ស្ថានីយប្រេងឥន្ធនៈ ផ្សា សាលារៀន និងជាពិសេសនោះគឺប្រាសាទព្រះវិហារ​ដែលជាសម្បត្តិ​បេតិកភណ្ឌរបស់​មនុស្សជាតិ​តែម្តង រួមទាំងបង្ករវិនាសសកម្មដល់ជនចាស់ជរា ស្រ្តី និងកុមារកម្ពុជាផងដែរ។លោកជំទាវ ម៉ាលី សុជាតា បានបញ្ជាក់ថា ​ការវិវត្តន៍នៃការបាញ់ប្រហារពីភាគីថៃ​មកលើកកម្ពុជា ចាប់​ពីម្សិលមិញវេលាម៉ោង៥ នៅក្នុងយោធភូមិភាគទី៤ ​ថៃចាប់ផ្តើមបាញ់ចូលជាំតែ​ បុស្បូវ ដែលយើងឃើញថា មានការបាញ់ជាបន្តបន្ទាប់ និងរហូត។ជាមួយគ្នានេះដែរកម្មភាពនៅទីតាំងផ្សេងៗ​នៅក្នុងយោធភូមិភាគទី៤ ​នៅវេលាម៉ោង១០ថៃ បាន​ទម្លាក់គ្រាប់២គ្រាប់លើផ្លូវឡើងប្រាសាទព្រះវិហារ ​ទម្លាក់គ្រាប់ ​បែកចង្កោមនៅតំបន់ភ្នំខ្មោច រហូត​មកដល់ម៉ោងជាង២ ថៃបានចាប់ផ្តើមវាយចូលដោយរថក្រោះនៅក្នុងតំបន់វាលឥន្ទ្រី។អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា​ ក៏បានលើកឡើងផងដែរថា ទៀបភ្លឺយប់មិញ រហូតដល់​ព្រឹកថ្ងៃនេះ(ថ្ងៃទី២៧) ភាគីថៃ​បានបន្តផ្លោងគ្រាប់បែកចង្កោម និងកាំភ្លើងធំចូលទឹកដីខ្មែរយ៉ាង​សម្បើម​បន្ថែមទៀតផងដែរ។​ តែយ៉ាងណាក៏ដោយគ្រប់ទីតាំងនៃការប្រយុទ្ធទាំងអស់ ទាំងប្រាសាទ​តាមាន់ ទាំងតំបន់មុំបី ទោះបីជាទាហានថៃប្រើប្រាស់ដ្រូតទម្លាក់គ្រាប់បែកចង្កោម យន្តហោះ​ចម្បាំង និងកាំភ្លើងធំក្តី ក៏វិរៈយោធាកម្ពុជាបានវាយបកទៅវិញគ្រប់ទីតាំងទាំង​អស់ដោយ​មិនញញើត និងតស៊ូយ៉ាងស្វិតស្វាញ និងក្រាញននៀលក្នុងកិច្ចការពារដែនអធិបតេយ្យភាព​របស់​យើង​ឲ្យខាងតែបាន និងប្រឆំាង ​នឹងចោរឈ្លានពានទឹកដីកម្ពុជា។យ៉ាងណាក៏ដោយអ្នកនាំពាក្យក្រសួងការពារជាតិរូបនេះ ក៏បានបន្តអំពាវនាវទទួចជាថ្មីម្តងទៀត​ដល់​សហគមន៍អន្តរជាតិ ​រួមគ្នាធ្វើការថ្កោលទោសដល់ទាហានឈ្លានពានថៃផងដែរ ខណៈការ​ឈ្លានពានរបស់ថៃកាន់តែវាទទីធំឡើងមកលើដែនអធិបតេយ្យភាពរបស់កម្ពុជា។ ប៉ុន្តែទោះជាយ៉ាងណាកម្ពុជានឹងមិនដកថយ និងចុះញ៉មចំពោះការឈ្លានពានរបស់ថៃ​នោះឡើយ ហើយនឹងធ្វើការវាយបកទៅវិញដើម្បីរក្សាសិទ្ធការពារខ្លួនស្របទៅតាមច្បាប់អន្តរជាតិ និងការពារដែនអធិបតេយ្យ និងសេចក្តីសុខរបស់ប្រជាជនខ្មែរទាំងមូលផងដែរ៕អត្ថបទបាន ចក់

TOP STORY | សម្តេចធិបតី៖ ភាគីថៃបានឯកភាពសំណើរបស់ប្រធានាធិបតីដូណាត្រាំ ស្តីពីការឈប់បាញ់គ្នាជាមួយកម្ពុជា

2025/07/27 07:53:15 am        1130
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាព្រះរាជាណាចក្រកម្ពុជា នៅយប់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥នេះ បានពិភាក្សាជាមួយឯកឧត្តមដូ ណាត្រាំ ប្រធានាធិបតីអាមេរិក តាមទូរស័ព្ទស្តីពីការប្រយុទ្ធគ្នាប្រដាប់ដោយអាវុធរវាងកងទ័ពកម្ពុជា និងថៃ ហើយក្នុងកិច្ច​សន្ទនានេះ ឯកឧត្តមដូ ណាត្រាំ បានប្រាប់សម្តេចថា ភាគីថៃបានឯកភាព​សំណើររបស់​ឯកឧត្តម ដើម្បីឈប់បាញ់គ្នាជាមួយកម្ពុជា។តាមរយៈបណ្តាញសង្គមហ្វេសបុក និងឆាណែលតេលេក្រាម នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានឲ្យដឹងថា «ជាដំណឹងល្អដែលខ្ញុំបាន​ទទួលពី​ឯកឧត្តម Donald Trump ក្រោយពីឯកឧត្តមបានពិភាក្សាជាមួយឯកឧត្តម Phumtham Wechayachai នាយករដ្ឋមន្ត្រីស្តីទីថៃ គឺភាគីថៃបានឯកភាពជាមួយសំណើ​របស់​ឯកឧត្តមប្រធានាធិបតី ស្តីពីការឈប់បាញ់គ្នាភ្លាមផងដែរ។ នេះគឺជាដំណឹងដ៏ល្អសម្រាប់កងទ័ព និងប្រជាជននៃប្រទេសទាំងពីរ»។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអរគុណឯកឧត្តមប្រធានាធិបតី Donald Trump ដែលបានផ្តួចផ្ដើមគំនិត និងសម្របសម្រួលដើម្បីស្វែងរកការឈប់បាញ់ភ្លាម និងសន្តិភាពរវាងកម្ពុជានិងថៃនាពេលនេះផងដែរ ដែលលទ្ធផលដ៏ល្អនេះពិតជានឹងជួយការពារអាយុជីវិតរបស់កងទ័ព និងដូចប្រជាពលរដ្ឋស៊ីវិលជាច្រើននាក់ទាំងខ្មែរទាំងថៃ ដែលអាចបាត់បង់ដោយសារការប្រយុទ្ធគ្នា ឬក៏រងរបួស និងជួយឲ្យជនភៀសខ្លួនរាប់សែននាក់អាចបានត្រឡប់ទៅរស់នៅក្នុងភូមិឋានរបស់ខ្លួនវិញ ដើម្បីបន្តដំណើរការជីវិតជាប្រចាំថ្ងៃរបស់ពួកគាត់ដោយសេចក្តីសុខ និងសន្តិភាព។សម្តេចធិបតី នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសង្ឃឹមថាភាគីថៃនឹងមិនកែប្រែជំហរនេះ (កិច្ចពិភាក្សាឈប់បាញ់)ម្តងទៀត ដូចកាលពីថ្ងៃទី២៤ កក្កដាក្រោមការជួយសម្របសម្រួលរបស់ឯកឧត្តម Anwar Ibrahim នោះទេ។ សម្តេចនឹងប្រគល់ភារកិច្ចជូនឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ អោយបន្តកិច្ចការងារនេះដោយពិភាក្សាជាមួយ ឯកឧត្តម Marco Rubio រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក ដើម្បីសម្របសម្រួលជាមួយភាគីថៃ ក្នុងគោលដៅឈានទៅអនុវត្តគោលការណ៍ដែលបានព្រមព្រៀងគ្នាឲ្យបានឆាប់រហ័ស ដែលអាចបញ្ចប់ការស្លាប់ និងរបួសរបស់កងទ័ពនិងប្រជាពលរដ្ឋទាំងសងខាង៕ អត្ថបទបាន ចក់ 

TOP STORY | សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណចំពោះលោក ដូណាល់ ត្រាំ ដែលបានផ្តួចផ្តើមសម្របសម្រួល បទឈប់បាញ់ភ្លាមៗ រវាងកម្ពុជា និងថៃ ដោយគ្មានលក្ខខណ្ឌ ដើម្បីការពារអាយុជីវិតរបស់ទាហាន និងជនស៊ីវិលជាច្រើននាក់

2025/07/27 05:20:28 am        1037
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថ្លែងថា យប់ថ្ងៃសៅរ៍ទី ២៦ កក្កដា ២០២៥ ខ្ញុំបានពិភាក្សាតាមទូរសព្ទជាមួយឯកឧត្តម Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងការប្រយុទ្ធគ្នាដោយប្រដាប់អាវុធនៅតំបន់ព្រំដែនកម្ពុជា-ថៃ។ នៅក្នុងកិច្ចសន្ទនានោះ ឯកឧត្តមប្រធានាធិបតីអាមេរិក បានបញ្ជាក់អំពីឆន្ទៈរបស់ឯកឧត្តមដែលមិនចង់ឃើញមានសង្គ្រាមឬការប្រយុទ្ធគ្នា ដែលនាំឲ្យមនុស្សជាច្រើនស្លាប់និងរបួសទាំងសងខាង ដោយគិតទាំងកងទ័ពនិងប្រជាជនស៊ីវិល។ ដោយហេតុនេះហើយបានជាឯកឧត្តមតែងតែខិតខំសម្របសម្រួល និងបានបញ្ចប់ដោយជោគជ័យនូវការប្រយុទ្ធគ្នា នៅតាមបណ្ដាប្រទេសជាច្រើននៅលើពិភពលោក។ ពាក់ព័ន្ធនឹងការប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជានិងកងទ័ពថៃ ឯកឧត្តមប្រធានាធិបតី Donald Trump ក៏ចង់ឃើញនូវការឈប់បាញ់គ្នាភ្លាម និងសន្តិភាព រវាងប្រទេសទាំងពីរ។ ជាការឆ្លើយតប ខ្ញុំបានបញ្ជាក់យ៉ាងច្បាស់ជាមួយឯកឧត្តមប្រធានាធិបតី Donald Trump ថាកម្ពុជាឯកភាពជាមួយសំណើរឱ្យមានការឈប់បាញ់ភ្លាមនិងដោយឥតលក្ខខណ្ឌរវាងកងទ័ពទាំងពីរ។ ជាក់ស្ដែងជំហរនេះខ្ញុំធ្លាប់បានបញ្ជាក់ជាមួយឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្ដូរវេនអាស៊ានកាលពីថ្ងៃទី ២៤ កក្កដា កន្លងទៅផងដែរ។ ជាដំណឹងល្អដែលខ្ញុំបានទទួលពីឯកឧត្តម Donald Trump ក្រោយពីឯកឧត្តមបានពិភាក្សាជាមួយឯកឧត្តម Phumtham Wechayachai នាយករដ្ឋមន្ត្រីស្តីទីថៃ គឺភាគីថៃបានឯកភាពជាមួយសំណើរបស់ឯកឧត្តមប្រធានាធិបតី ស្តីពីការឈប់បាញ់គ្នាភ្លាមផងដែរ។ នេះគឺជាដំណឹងដ៏ល្អសម្រាប់កងទ័ពនិងប្រជាជននៃប្រទេសទាំងពីរ។ សម្ដេចសង្ឃឹមថាភាគីថៃនឹងមិនកែប្រែជំហរនេះម្តងទៀត ដូចកាលពីថ្ងៃទី ២៤ កក្កដាក្រោមការជួយសម្របសម្រួលរបស់ឯកឧត្តម Anwar Ibrahim នោះទេ។ ខ្ញុំបានប្រគល់ភារកិច្ចជូនឯកឧត្តមប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ អោយបន្តកិច្ចការងារនេះដោយពិភាក្សាជាមួយ ឯកឧត្តម Marco Rubio រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកដើម្បីសម្របសម្រួលជាមួយភាគីថៃ ក្នុងគោលដៅឈានទៅអនុវត្តគោលការណ៍ដែលបានព្រមព្រៀងគ្នាឲ្យបានឆាប់រហ័ស ដែលអាចបញ្ចប់ការស្លាប់និងរបួសរបស់កងទ័ពនិងប្រជាពលរដ្ឋទាំងសងខាង។ ខ្ញុំសូមអរគុណឯកឧត្តមប្រធានាធិបតី Donald Trump ដែលបានផ្តួចផ្ដើមគំនិតនិងសម្របសម្រួលដើម្បីស្វែងរកការឈប់បាញ់ភ្លាម និងសន្តិភាពរវាងកម្ពុជានិងថៃនាពេលនេះ។ លទ្ធផលដ៏ល្អនេះពិតជានឹងជួយការពារអាយុជីវិតរបស់កងទ័ពនិងដូចប្រជាពលរដ្ឋស៊ីវិលជាច្រើននាក់ទាំងខ្មែរទាំងថៃ ដែលអាចបាត់បង់ដោយសារការប្រយុទ្ធគ្នា ឬក៏រងរបួស និងជួយឲ្យជនភៀសខ្លួនរាប់សែននាក់អាចបានត្រឡប់ទៅរស់នៅក្នុងភូមិឋានរបស់ខ្លួនវិញដើម្បីបន្តដំណើរការជីវិតជាប្រចាំថ្ងៃរបស់ពួកគាត់ដោយសេចក្តីសុខនិងសន្តិភាព។

ឯកឧត្តម គីម វីរៈ ដឹកនាំក្រុមការងារចុះពិនិត្យ និងនាំស្បៀងមួយចំនួនចែកជូនពលរដ្ឋភៀសសឹក ក្នុងខេត្តព្រះវិហារ

2025/07/27 12:13:16 am        214
ថ្ងៃទី២៦ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម គីម វីរ: អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានដឹកនាំក្រុមការងារអញ្ជើញចុះពិនិត្យ និងសួសុខទុក្ខប្រជាជនភៀសសឹក ក្នុងខេត្តព្រះវិហារ ព្រមទាំងនាំយកស្បៀងមួយចំនួនចែកជូនប្រជាពលរដ្ឋ។ ទន្ទឹមនោះ ឯកឧត្តម អគ្គលេខាធិការ ក៏បានសិក្សាអំពីតម្រូវការបន្ទាន់ របស់ប្រជាពលរដ្ឋនៅមណ្ឌលសុវត្ថិភាព។ បន្ទាប់ពីចុះពិនិត្យ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ស្អែកនេះ ឯកឧត្តម អគ្គលេខាធិការ នឹងដឹកនាំកិច្ចប្រជុំសម្របសម្រួលជាមួយដៃគូរអភិវឌ្ឍ អង្គការអន្តរជាតិ និងស្ថានទូតមួយចំនួន ដើម្បីរៀបចំយុទ្ធសាស្រ្តឆ្លើយតបលើការងារមនុស្សធម៌ ដើម្បីគាំទ្រប្រជាជនភៀសសឹក៕

TOP STORY | ឯកឧត្តម ហេង រតនា៖ ចោរសៀមចិញ្ចឹមចិត្ត បើអញលួចប្លន់ប្រាសាទព្រះវិហារមិនបានទេ គឺត្រូវបំផ្លាញ និងកម្ទេចចោលតែម្តង!

2025/07/26 11:40:12 pm        661
ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា CMAC បានថ្លែងថា ចោរសៀមនៅតែចិញ្ចឹមចិត្ត បើអញលួចប្លន់ប្រាសាទព្រះវិហារ​មិនបាន​ទេ គឺត្រូវបំផ្លាញ និងកម្ទេចចោលតែម្តង! ។ថ្លែងក្នុងផេកផ្លូវការនៅយប់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ ២០២៥នេះ ឯកឧត្តម ហេង រតនា បានលើកឡើងថា មនុស្សលើពិភពលោកយល់ថា​ គឺចោរសៀមមានបំណងទម្ងាក់គ្រាប់បែកបំផ្លាញបេតិកភណ្ឌពិភពលោកដ៏អស្ចារ្យមួយនេះ ​និងគិតតាមបែបសាមញ្ញ​ថា​ បើអញលួចប្លន់ប្រាសាទព្រះវិហារ​មិនបាន​ទេ គឺត្រូវបំផ្លាញ និងកម្ទេចចោលតែម្តង!! ។ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា CMAC  បានថ្លែងបន្ដទៀតថា យន្តហោះF-16 និងគ្រាប់បែកទម្លាក់ពីយន្តហោះប្រភេទMK-82 ដែលទាំងយន្តហោះនិងគ្រាប់បែកនេះផលិតនៅសហរដ្ឋអាមេរិកដែលឥឡូវនេះ​ ពួកចោរសៀមបាននិងកំពុងប្រើប្រាស់ឈ្លានពានទម្លាក់លើប្រាសាទព្រះវិហារខ្មែរ និងបេតិកភណ្ឌពិភពលោកនេះ!!  ឯកឧត្តម ហេង រតនា បានបន្ថែមទៀតថា សៀមអាចជាប់ជារដ្ឋមួយ​ ដែលពូកែភូតភរហួសគ្មានពីរ​ លើពិភពលោកយើងនេះ! ទម្លាក់បែកគ្រាប់MK-82 ​ចំលើប្រាសាទព្រះវិហារ​បេតិកភណ្ឌពិភពលោក​មានភស្តុតាងហ្នឹងភ្នែកនៅតែភូតភរនៅUNថាថៃ បានទម្លាក់គ្រាប់បែកនេះ​ មានចម្ងាយ២គ.ម ពីប្រាសាទព្រះវិហារ!! ចោរសៀមប្រហែលជាយល់ថាមនុស្សលើពិភពលោកយើងនេះ​ គ្មានភ្នែកទេឬយ៉ាងម៉េច? តាមព័ត៌មាន និងលក្ខណបច្ចេកទេស​ គ្រាប់បែកMK-82នេះ​ មានទម្ងន់ជាង ២៣០គីឡូក្រាម​ ​វាជា​គ្រួសារគ្រាប់បែកប្រភេទMK រួមមាន​ MK-81, MK-82, MK83 និងMK84​ មានបំពាក់ឧបករណ៍នាំផ្លូវផលិតនៅអ៊ីស្រាអ៊ែល​ មានភាពលំអៀងប្រមាណតែជាង១០មប៉ុណ្ណោះពីគោលដៅ! ពីអតីតកាល​ កម្ពុជាធ្លាប់ទទួលរងការទម្លាក់គ្រាប់បែកគ្រប់ប្រភេទមានចំនួនជាង៣លានគ្រាប់!! ៕ 

TOP STORY | ក្រសួងការពារជាតិកម្ពុជា ប្រកាសច្រានចោល និងថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះការចោទប្រកាន់មិនពិត និងមានចរិតព្យាបាទពីសំណាក់ថៃ

2025/07/26 09:18:17 pm        1378
លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា ប្រកាសច្រានចោល និងថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះការចោទប្រកាន់មិនពិត និងមានចរិតព្យាបាទពីសំណាក់ប្រទេសថៃ ដែលបានចោទប្រកាន់ថាកម្ពុជាបានបាញ់គ្រាប់ផ្លោងចូលក្នុងទឹកដីឡាវដោយចេតនា។ នេះ បើយោងតាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥នេះ ។ ក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា សូមច្រានចោល និងថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះការចោទប្រកាន់មិនពិត និងមានចរិតព្យាបាទពីសំណាក់ប្រទេសថៃ ដែលបានចោទប្រកាន់ថាកម្ពុជាបានបាញ់គ្រាប់ផ្លោងចូលក្នុងទឹកដីឡាវដោយចេតនា។ ការចោទប្រកាន់ដោយគ្មានមូលដ្ឋាននេះឆ្លុះបញ្ចាំងពីលំហូរនៃការបោកបញ្ឆោតរបស់យោធាថៃ ដែលដំបូងឡើយជាការប្រឌិតដើម្បីបង្ហាញអំពីភាពត្រឹមត្រូវនៃការឈ្លានពានដោយគ្មានការញុះញង់របស់ខ្លួនមកលើកម្ពុជា ហើយឥឡូវនេះកំពុងព្យាយាមបំភាន់ភ្នែកឆាកអន្តរជាតិដោយធ្វើឱ្យខូចកេរ្តិ៍ឈ្មោះរបស់កម្ពុជា។ វោហាសាស្ត្របែបនិទានកថាប្រកបដោយភាពមិនទទួលខុសត្រូវបែបនេះ គឺត្រូវបានធ្វើឡើងមិនត្រឹមតែដើម្បីបំភាន់ភ្នែកប៉ុណ្ណោះទេ ថែមទាំងបញ្ឆេះនូវគ្រោះថ្នាក់ផងដែរ ជាពិសេសស្របពេលដែលអាជ្ញាធរឡាវមិនទាន់បានបញ្ចប់នូវការស៊ើបអង្កេតរបស់ខ្លួន និងជាពិសេសមិនទាន់បានចេញនូវសេចក្តីថ្លែងការណ៍បែបនេះផងនោះ។ កម្ពុជាសូមទាមទារឲ្យភាគីថៃបញ្ឈប់ជាបន្ទាន់នូវយុទ្ធនាការផ្សព្វផ្សាយព័ត៌មានមិនពិត ដែលធ្វើឡើងគ្រាន់តែដើម្បីបិទបាំងការរំលោភច្បាប់អន្តរជាតិរបស់ខ្លួនតែប៉ុណ្ណោះ។ផ្ទុយទៅនឹងទង្វើរបស់ប្រទេសថៃបែបនេះ កម្ពុជាមិនដែលបានប្រព្រឹត្ត ហើយនឹងមិនរំលោភលើអធិបតេយ្យភាពរបស់រដ្ឋជិតខាងណាមួយ រួមទាំងសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវផងដែរ។ កម្ពុជាសូមបញ្ជាក់នូវការតាំងចិត្តសារជាថ្មីក្នុងការគោរពនូវអធិបតេយ្យភាព និងបូរណភាពទឹកដីនៃប្រជាជាតិទាំងអស់ និងបញ្ជាក់ពីការត្រៀមខ្លួនរួចរាល់ក្នុងការផ្ដល់កិច្ចសហប្រតិបត្តិការពេញលេញដល់កងទ័ពប្រជាជនឡាវ ដើម្បីស៊ើបអង្កេតលើឧបទ្ទវហេតុខាងលើនេះប្រកបដោយការទទួលខុសត្រូវ វិជ្ជាជីវៈ និងតម្លាភាពខ្ពស់។ StatementBy the Spokesperson of the Ministry of National Defense of the Kingdom of CambodiaPhnom Penh, July 26, 2025 – Her Excellency LTG Maly Socheata, Under Secretary of State and Spokesperson of the Ministry of National Defense of the Kingdom of Cambodia, stated that the Ministry categorically rejects and condemns in the strongest terms the false and malicious accusation by Thailand that Cambodia deliberately launched projectiles into Laotian territory.  The Ministry of National Defense of the Kingdom of Cambodia categorically rejects and condemns in the strongest terms the false and malicious accusation by Thailand that Cambodia deliberately launched projectiles into Laotian territory. This baseless allegation reflects a disturbing pattern of deceit by the Thai military—first fabricating lies to justify its unprovoked aggression against Cambodia, and now seeking to manipulate international opinion by undermining Cambodia’s reputation.  Such irresponsible rhetoric is not only patently false but dangerously inflammatory, particularly as the Lao authorities have neither concluded their investigation nor issued any such claim. Cambodia demands that Thailand immediately cease its deliberate disinformation campaign, which merely serves to deflect attention from its own flagrant violations of international law. Unlike Thailand, Cambodia has not and will not violate the sovereignty of any neighboring state, including the Lao People’s Democratic Republic. Cambodia reiterates its unwavering respect for the sovereignty and territorial integrity of all nations and affirms its readiness to extend full cooperation to the Lao People’s Army to investigate the incident in a responsible, professional, and transparent manner.

TOP STORY | អ្នកនាំពាក្យសម្ដេចតេជោ៖ ថ្ងៃទី៣នៃសត្រូវឈ្លានពាន តេជោសែន បន្តផ្តល់ប្រឹក្សាយុទ្ធសាស្រ្តយោធាដល់សម្តេចធិបតី និងបណ្តាមេទ័ពដើម្បីវាយខ្មាំងដោយភាពហានក្លា

2025/07/26 08:29:06 pm        2617
លោក ជា ធីរិទ្ធ អ្នកនាំពាក្យសម្ដេចតេជោបានឲ្យដឹងថា នៅថ្ងៃទី៣ នៃសត្រូវឈ្លានពាន តេជោសែន បន្តផ្តល់ប្រឹក្សាយុទ្ធសាស្រ្តយោធាដល់សម្តេចធិបតី និងបណ្តាមេទ័ពដើម្បីវាយខ្មាំងដោយភាពហានក្លា និងកំពុងបំពេញភារៈដ៏សកម្មជាអគ្គភស្តុភារជាន់ខ្ពស់របស់កងទ័ព។លោកបន្តថា ទោះបី ៣ ថ្ងៃមកនេះ សម្តេចមិនសូវបានសម្រាក តែលោកនៅតែអាចអង្គុយចាំផ្តល់យុទ្ធវិធីនិងកម្លាំងចិត្តប្រកបដោយថាមពល និងភាពមុតស្រួចដល់វីរកងទ័ពរបស់យើង។ លោក ធីរិទ្ធ បញ្ជាក់ថា ស្មារតីតេជោសែន នៅជាមួយអ្នកប្រយុទ្ធរបស់យើងគ្រប់ពេល។ រដ្ឋបុរសដែលបានឆ្លងកាត់សមរភូមិស្ទើតែ ៤ ភាគ៥ នៃជីវិតរូបនេះ លើកឡើងថា សម្រាប់កងទ័ព ការប្រយុទ្ធក្នុងសមរភូមិដ៏មានមោទកភាពបំផុត គឺការប្រយុទ្ធការពារដីដូនតា ប្រឆាំងបរទេសឈ្លានពាន ដែលវាខុសពីការប្រយុទ្ធរវាងខ្មែរគ្នាឯង៕

ឯកឧត្តម ឌិត ទីណា បន្តសួរសុខទុក្ខប្រជាពលរដ្ឋជម្លៀសពីតំបន់ព្រំដែនអូរបីជាន់

2025/07/26 06:38:57 pm        134
ភ្នំពេញ៖ នៅថ្ងៃដដែល នារសៀលថ្ងៃទី២៦ ខែកក្កដា ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញបន្តសួរសុខទុក្ខប្រជាពលរដ្ឋជាង ៦០០ គ្រួសារ ដែលបានជម្លៀសពីតំបន់ព្រំដែនអូបីជាន់ខេត្តបន្ទាយមានជ័យ មកទីទួលសុវត្ថិភាពនៅស្រុកអូរជ្រៅ។យើងទាំងអស់គ្នាថ្កោលទោសសកម្មភាពខ្មាំងឈ្លានពាន រំលោភអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា ដែលបង្កហានិភ័យផ្ទាល់ដល់ប្រជាពលរដ្ឋស្លូតត្រង់ ហើយគាំទ្រការឆ្លើយតបការពារដែនដីមិនឱ្យបាត់សូម្បីតែមួយមីលម៉ែត្រ៕

ក្រុមយុវជននាំគ្នារៀបចំចម្អិនម្ហូបជូនជនភៀសសឹក ដែលគេចពីតំបន់សមរភូមិវាយប្រហាររបស់កងទ័ពថៃ ក្នុងខេត្តឧត្តរមានជ័យ

2025/07/26 06:35:12 pm        212
ឧត្តរមានជ័យ៖ តបតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នារសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បានចាប់ផ្តើមចាត់ចែងរៀបចំម្ហូបអាហារជូនជនភៀសសឹក ដែលជម្លៀសពីតំបន់សមរភូមិវាយប្រហាររបស់កងទ័ពថៃ ក្នុងខេត្តឧត្តរមានជ័យ។ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម មានប្រសាសន៍ថា ក្នុងនាមសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សូមថ្លែងអំណរគុណចំពោះអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលបានដឹកនាំក្រុមការងារយុវជនរួមគ្នាប្រកបដោយសាមគ្គីភាពជាមហាគ្រួសារខ្មែរ ដើម្បីដោះស្រាយម្ហូបអាហារជាតម្រូវការចំពោះមុខជូនជនភៀសសឹកនៅមណ្ឌលសុវត្ថិភាពទាំងអស់ក្នុងឧត្តរមានជ័យ។ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្តេជ្ញាខិតខំជួយផ្តល់ការចម្អិនម្ហូបអាហារជូនភៀសសឹកឱ្យបានគ្រប់គ្នា ដើម្បីឱ្យបងប្អូនជនភៀសសឹកដែលរងគ្រោះយ៉ាងអយុត្តិធម៌អំឡុងកងទ័ពបើកការវាយប្រហារឈ្លានពាន និងបង្កវិនាសដល់សង្គមរស់នៅរបស់ប្រជាជនខ្មែរ៕

សិក្ខាកាមវគ្គអប់រំនយោបាយកម្រិត១វគ្គជំនាន់៨១របស់គណបក្សប្រជាជនកម្ពុជានាំយកអំណោយចែកជូននគរបាលការពារបេតិកភណ្ឌប្រាសាទព្រះវិហារ

2025/07/26 05:55:33 pm        831
ភ្នំពេញ ៖ សិក្ខាកាមវគ្គអប់រំនយោបាយកម្រិត១វគ្គជំនាន់៨១ និងវគ្គអប់រំនយោបាយកម្រិត២ជំនាន់ទី១៤ និងសប្បុរសជននានា ដឹកនាំដោយឯកឧត្តម សាយ អ៊ាន ឯកឧត្តម ហាន ហាំ និងលោក សួន គឹមហេង នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥នេះបាននាំយកសម្ភារៈ និងគ្រឿងឧបភោគ បរិភោគមួយចំនួនយកទៅចែកជូនកម្លាំងនគរបាលការពារបេតិកភណ្ឌដែលឈរជើងនៅសមរភូមិប្រាសាទព្រះវិហារ។ អំណោយ និងគ្រឿងបរិភោគ និងឧបភោគទាំងនេះ រួមមាន ត្រីងៀត ចំនួន៦០គីឡូក្រាម សាច់ក្រក ចំនួន៥៤គីឡូក្រាម, ឈុតសូឡាសម្រាប់សាក ០៥ឈុត ,ពងទាប្រៃ ៦០០គ្រាប់, មី៣០កេស, ត្រីខ ១០កេសធំ,កាហ្វេ ២កេសធំ, នំកញ្ចប់១កេសធំ,ទឹកដោះគោក្រដាស ២៥កេស,ទឹកសុទ្ធ ១២០កេស,បារី ប៊ិចធំ,ជម្រកស្នាក់នៅកងកម្លាំង ទំហំ៦ម×៨ម, ម៉ាស៊ីន រីភីតធ័រ សម្រាប់ទំនាក់ទំនង០១ឈុត, អង្ករ និងថវិកាមួយចំនួនទៀត៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រជាកសិករឥណ្ឌូនេស៊ី ត្រៀមខ្លួនរួចរាល់ក្នុងការសម្របខ្លួនតាមបាតុភូតអែល នីញ៉ូ
06/09/2026 10:06 PM
គម្រោងផ្លូវថ្លៃបំផុតរបស់ឥណ្ឌាខិតទៅរកការប្រកួតប្រជែង ក្រោយពិធីបើកការដ្ឋានសាងសង់
06/09/2026 10:06 PM
សម្តេចតេជោ ហ៊ុន សែន៖ យើងសម្រេចយកវិធីចរចា ដើម្បីចៀសវាងការចោទប្រកាន់ថាយើងបំពានកិច្ចព្រមព្រៀងឈប់បាញ់
06/09/2026 10:06 PM
អ្នកនាំពាក្យសម្ដេច​តេជោ ច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃ
06/09/2026 09:06 PM
វិនិយោគិនកូរ៉េ បាននិងកំពុងចាប់អារម្មណ៍អំពីការធ្វើធុរកិច្ចនៅកម្ពុជា
06/09/2026 09:06 PM
មន្រ្តីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍៖ ផ្លូវជាកាតាលីករយ៉ាងសំខាន់ ជួយជំរុញសេដ្ឋកិច្ចជនបទឱ្យរីកចម្រើន
06/09/2026 09:06 PM
សម្តេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិតេជោ ប្រកបដោយសុវត្ថិភាព
06/09/2026 09:06 PM
ភ្លើងឆេះព្រៃទ្រង់ទ្រាយធំ បានឆាបឆេះតំបន់កាស្មៀ ប្រទេសឥណ្ឌា
06/09/2026 08:06 PM
ប្រធានគណៈកម្មការអឺរ៉ុប៖ EU មានគោលដៅលើថាមពល ធនាគារ និងការនេសាទរបស់រុស្ស៊ី នៅក្នុងទណ្ឌកម្មថ្មី
06/09/2026 08:06 PM
ខ្សែ​ដៃ​តាម​ដាន​អេឡិចត្រូនិចរបស់​លោក ថាក់ស៊ីន ត្រូវ​ដោះចេញ ក្រោយ​តុលាការថៃពិនិត្យបញ្ជីលើកលែងទោស
06/09/2026 08:06 PM