ក្រុមការងារ​ចល័ត​ចម្រុះ​ត្រួត​ពិនិត្យយានយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់ ​នឹង​បន្តអនុវត្ត​តាមច្បាប់យ៉ាង​តឹងរឹង​ ដោយគ្មានការលើកលែងឡើយ

2021/08/21 12:21:14 pm        603

ភ្នំពេញ ​៖ ប្រតិបត្តិការចល័ត​ កាលពីថ្ងៃទី១៦-១៧ និង២០ ខែសីហា ឆ្នាំ២០២១ ក្រុមការងារចល័ត​ចម្រុះ​សម្រាប់​ឆ្មក់ត្រួតពិនិត្យយានយន្តដឹកជញ្ជូន​លើស​ទម្ងន់ នៃគណៈកម្មាធិការសម្រប​សម្រួល​អចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួត​ពិនិត្យយានយន្តដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់​បានឃាត់ ​និងពិន័យយានយន្តដឹកលើសទម្ងន់កម្រិតកំណត់ចំនួន ១៤គ្រឿង ដោយ ៦គ្រឿង ត្រូវបាន​​ពិន័យ និងរើទំនិញចេញ ចំណែកឯ ៨គ្រឿងទៀតត្រូវឃាត់ទុករយៈពេល ១ឆ្នាំ​ដោយ​លើស​ទម្ងន់​កម្រិត​កំណត់ ២០% នៃ​ទម្ងន់​អនុញ្ញាត​​។

កាលពីថ្ងៃទី១៦-១៧ ខែសីហា ឆ្នាំ២០២១ លើផ្លូវជាតិលេខ៤៤ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងផ្លូវលេខ៧០B ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ​ក្រុមការងារបានពិន័យយានយន្ដដឹកជញ្ជូន ៩គ្រឿង ដោយក្នុងនោះ ៥គ្រឿង ត្រូវឃាត់ទុករយៈពេល ១ឆ្នាំដោយសារលើសទម្ងន់កម្រិតកំណត់ ២០%នៃទម្ងន់អនុញ្ញាត។

ដោយឡែកនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ លើផ្លូវជាតិលេខ១ នៃស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង និងស្រុកព្រះស្តេច ខេត្តព្រៃវែង ក្រុមការងារបានពិន័យយានយន្ដដឹកជញ្ជូន ៥គ្រឿង ដោយ​ក្នុងនោះ​យានយន្តចំនួន ៣គ្រឿង ត្រូវឃាត់ទុករយៈពេល ១ឆ្នាំដោយសារលើសទម្ងន់កម្រិតកំណត់ ២០% នៃទម្ងន់អនុញ្ញាត។

យោងតាមទិន្នន័យខាងលើយានយន្តចំនួន ៨គ្រឿង ត្រូវឃាត់ទុកចំនួន ១ឆ្នាំដោយអនុលោមតាម​ច្បាប់ស្តីពីផ្លូវថ្នល់ មាត្រា៦០ និងសេចក្ដីជូនដំណឹង លេខ០៤៩ សជណ សក. គតលទ ស្តីពី ការ​ពង្រឹងវិធានការយ៉ាងតឹងរឹងបន្ថែមចំពោះយានយន្តដឹកជញ្ជូនធុនធ្ងន់ ដែលបើកបរលើបណ្តាញ​ផ្លូវថ្នល់។

ជាមួយគ្នានេះក្រសួងសាធារណការ និងដឹកជញ្ជូន សូមក្រើនរំលឹកជូនដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្តធុនធ្ងន់ និងអ្នកបើកបររថយន្តធុនធ្ងន់ទាំងអស់ម្តងហើយ ម្តងទៀតថា៖ ក្រសួងនឹង​បន្តអនុវត្តតាម​ច្បាប់ និងសេចក្ដីជូនដំណឹងខាងលើយ៉ាងតឹងរឹង​បំផុតដោយគ្មាន​ការ​លើកលែងឡើយ៕

អត្ថបទ ៖ តារាវុទ្ធី

អត្ថបទដែលទាក់ទង

ក្រុងរុនតាឯក និងពាក់ស្នែង បាននិងកំពុងប្រែក្លាយឱ្យទៅជាបុរីជនបទគំរូរបស់កម្ពុជា
2024/04/20 03:42:38 pm        1
ក្រុមគ្រូពេទ្យ TYDA ចុះព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅខណ្ឌដង្កោសរុប ២៤៤៣នាក់
2024/04/20 02:37:03 pm        1
ក្រសួងការងារ និងអង្គភាពអភិវឌ្ឍន៍ធនធានមនុស្សកូរ៉េ ពង្រឹងកិច្ចសហប្រតិបត្តិការការបញ្ជូនពលករ ក្រោមប្រព័ន្ធអនុញ្ញាតមុខរបរ
2024/04/20 01:32:48 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចំនួនអ្នកស្លាប់ជនជាតិប៉ាឡេស្ទីននៅហ្កាហ្សា កើនឡើងជាង ៣៤.០០០នាក់

2024/04/20 03:47:19 pm
​ក្រុងរុនតាឯក និងពាក់ស្នែង បាននិងកំពុងប្រែក្លាយឱ្យទៅជាបុរីជនបទគំរូរបស់កម្ពុជា
2024/04/20 03:42:38 pm
​របាយការណ៍របស់ UN ៖ ចំនួនអ្នកស្លាប់នៅប្រទេសហៃទីកើនឡើង នៅពេលដែលការគាំទ្រអន្តរជាតិ មានភាពយឺតយ៉ាវ
2024/04/20 03:03:54 pm
​អ្នកនាំពាក្យ៖ ចិនប្រឆាំងដាច់ខាតចំពោះការចោទប្រកាន់របស់អាមេរិកក្នុងរបាយការណ៍គ្រប់គ្រងអាវុធ
2024/04/20 02:56:18 pm
​ក្រុមប្រទេសG7 សន្យាផ្តល់ជំនួយភ្លាមៗសម្រាប់អ៊ុយក្រែន និងព្យាយាមធ្វើឲ្យមជ្ឈិមបូព៌ាមានភាពស្ងប់ស្ងាត់
2024/04/20 02:44:32 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2024/04/20 12:33:04 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2024/04/20 12:02:45 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2024/04/20 06:31:47 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2024/04/19 07:54:32 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2024/04/18 01:54:35 am

ព័ត៌មានវីដេអូ

​ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់

2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ក្នុងពិធីជួបសំណេះសំណាលជាមួយប្រតិភូ​កីឡា​អាស៊ានប៉ារ៉ាហ្គេម
2022/07/06 10:23:47 am